✨ភាគ៤២: លះបង់!!✨

307 26 0
                                    


COME BACK😁

“តែយើងគ្មាន” យ៉ុនហ្គី និយាយបែបនេះព្រោះតែគេមិនចង់រករឿងជីមីនរឺមួយក៏ខឹងស្អប់រឿងមួយនេះជុងហ្គុកជាអ្នកសាងឡើងដូច្នេះហើយនាយមិនអាចខឹងជុងហ្គុកដោយទាំងជីមីនម្នាក់ទៀតនោះទេ

         ជុងហ្គុកផ្សេងជីមីនផ្សេង ម្យ៉ាងទៀតជីមីនក៏បានជួយគេក្នុងការរកថេយ៉ុងឲ្យឃើញច្រើនណាស់មកហើយគេមិនអាចខឹងស្អប់អ្នកដែលតាមជួយគេរហូតមកនោះទេ

“ខ្ញុំចង់និយាយពីរឿងរបស់បងជុង” ទោះបីជាខំនិយាយដល់ស្លាប់ទៀតក៏យ៉ុនហ្គីមិនព្រមស្តាប់មិនព្រមបើកឱកាសហើយដូច្នេះហើយជីមីនមានតែកាត់សម្តីរបស់នាយភ្លាមៗតែប៉ុណ្ណោះខ្លាចថាថ្ងៃនេះនិងគ្មានបានការបើសិនជាមិនបាននិយាយអ្វីបន្តិចសោះ

“កុំនិយាយឈ្មោះរបស់វាឲ្យយើងបានលឺយើងស្អន់វាមិនចង់លឺសូម្បីតែឈ្មោះឯងក៏ដឹងដែរមិនចឹងជីមីន?”
យ៉ា! គ្រាន់តែលឺឈ្មោះមនុស្សដែលធ្វើឲ្យប្អូនគេទឹកភ្នែកយ៉ុនហ្គីក៏ច្រាលឈាមខឹងគេឡើងញ័រសាច់ទៅហើយបើសមីខ្លួននៅជិតតែបន្តិចប្រហែលជាពេលនេះដេកនៅមន្ទីរពេទ្យដោយសារតែស្នាដៃយ៉ុនហ្គីវាយមិនខានឡើយ

“បងជុងគាត់មិនបានតាំងចិត្តធ្វើបាបថេយ៉ុងឡើយ
គ្រប់យ៉ាងព្រោះតែការយល់ច្រឡំហើយអ្នកទាំងពីរក៏ស្រឡាញ់គ្នា បងមិនគួរបំបែកស្នេហារបស់ពួកគេឡើយ” ជីមីន ស្រែកឡើងនៅពេលដែលយ៉ុនហ្គីនិយាយមិនព្រមស្តាប់គ្នាគិតតែយកគំនុំមកបាំងមុខមិនព្រមដោះស្រាយបញ្ហារឺទទួលស្គាល់នៅការពិត

“ហ៊ឹសៗ!! ស្រឡាញ់ចឹងហ្ហេស? ពេលនោះឯងស្តាប់ មិនលឺរឺក៏ត្រចៀកថ្លង់ទៅ វានិយាយថាបោកប្រាស់ប្អូនរបស់យើងឯងមិនលឺទេហ្ហេស?” យ៉ុនហ្គី សើចនៅចុងមាត់អស់សំណើចនិងជីមីនយ៉ាងខ្លាំងកោតតែគេអាចនិយាយចេញទៅរួច ទាំងដែលពេលនោះជីមីនក៏បានលឺអស់ហើយពាក្យដែលលឺចេញពីមាត់ជុងហ្គុកហេតុអ្វីគេនៅតែអះអាងបែបនេះបានទៀត?

“យ៉ាងណាក៏ពេលនេះបងជុងហ្គុកគាត់ស្រឡាញ់ប្អូនរបស់បងហើយថេយ៉ុងក៏ស្រឡាញ់គាត់ដូចគ្នាគ្រប់យ៉ាងព្រោះតែការយល់ច្រឡំបងយ៉ុនកុំឃាត់ស្នេហារបស់អ្នកទាំងពីរអីតើបានទេ?” ជីមីន មិនចង់ឲ្យទំនាក់ទំនងពួកគេទាំងពីរមកបែកបាក់គ្នាទាំងដែលមានចិត្តឲ្យគ្នារៀងខ្លួននោះទេ បើសិនជាយ៉ុនហ្គីព្រមបើកផ្លូវឲ្យជុងហ្គុកបន្តិច គេច្បាស់ថាជុងហ្គុកអាចយកឈ្នះចិត្តថេយ៉ុងបានយ៉ាងងាយព្រោះតែពួកគេស្រឡាញ់គ្នាចេញពីចិត្តនោះអី

💜ស្នាមស្នេហ៍💜Where stories live. Discover now