នៅព្រឹកថ្ងៃថ្មីក៏បានមកដល់ម្តងទៀតសិស្សប្រុសស្រីក៏នាំគ្នាដើរចូលសាលារៀនរៀងៗខ្លួនសម្លេងអ៊ូរអរនែការពិភាក្សាគ្នាលាន់លឺរំពងពេញផ្ទៃសាលា។“ហ្គីសា ឯងបានដំណឹងអ្វីពីថេយ៉ុងដែរទេ?” ជីមីន
ហើបមាត់សួរទៅកាន់ហ្គីសាដែលមាននាមជាមិត្តនិងគ្នាតាំងពីបាត់ខ្លួនថេយ៉ុងមកគេភ្លេចសាកសួរថេយ៉ុងពីនាងឲ្យឈឹង។
“ឈប់សិនជីមីន! ដំណឹងអ្វី ថេយ៉ុងគេកើតអី?” នេះគឺជាលើកដំបូងហើយដែលនាងបានលឺជីមីននិយាយបែបនេះក្រែងនៅជាមួយគ្នារហូតតើមែនទេហេតុអ្វីក៏មកសួររកដំណឹងថេយ៉ុងធ្វើមើលតែគេបាត់ខ្លួនទៅណាចឹង
“អេ! ឯងមិនដឹងរឿងទេឬ?” ជីមីន ភ្ញាក់ផ្អើលបន្តិចគេស្មានតែនាងដឹងរឿងទៅហើយទើបគេសួរ។
“ដឹងរឿងអ្វី? យើងមិនយល់ពីអ្វីដែលឯងនិយាយទេ”
ហ្គីសា ក្រវីក្បាលបដិសេធថេយ៉ុងគេកើតអ្វីនាងមិនដឹងទេមកសួរបែបនេះទៀតរឹតតែមិនយល់ហើយ“ថេយ៉ុងបាត់ខ្លួនប៉ុន្មានថ្ងៃហើយ យើងស្មានតែឯងដឹងរឿងនេះហើយតើ” ជីមីន
“ថាមិច? ងេយ៉ុងបាត់ខ្លួន ហើយគេបាត់ទៅណាឯងមានដឹងដែរទេ?” នាងស្រែកដោយការភ្ញាក់ផ្អើល តាមពិតរឿងមួយនេះមានតែជីមីនជុងហ្គុកនិងយ៉ុនហ្គី
ទេដែលដឹងគ្មានអ្នកក្រៅដឹងបានទៀតទេ មិនចម្លែកទេដែលនាងមិនដឹងរឿងនេះជីមីនគិតមិនដល់ពីដំបូងព្រោះគេមិនបានប្រាប់អ្នកណាម្នាកើនោះទេសមហើយដែលនាងមានអាការ:ភ្ញាក់ផ្អើលឡើងមក។“យើងក៏មិនដឹងដូចគ្នា ទើបសួរឯងនិងហើយ” គ្រាន់
តែគិតរឿងមួយនេះក៏ធ្វើឲ្យជីមីនឈឺក្បាលមិនស្ទើរ អ្នកណាក៏ឆ្ងល់ដូចគ្នាព្រោះថេយ៉ុងបាត់ដំណឹងសូន្យ
ឈឹងសូម្បីស្រមោល តើគេទៅណាទៅកន្លែងដែលធ្លាប់ទៅក៏រកមើលអស់ហើយ គេនឹកមិនឃើញទៀតទេ។“ចុះបងយ៉ុននោះឯងមានប្រាប់គាត់ទេ?” ហ្គីសា
“យើងប្រាប់ហើយពេលនេះកំពុងតែនាំគ្នារកតែមិនឃើញទាល់តែសោះមិនដឹងថាថេយ៉ុងបាត់ទៅណាទេ” បើសិនជាថេយ៉ុងទៅដើរលេងក៏គួរតែខលមកនិយាយប្រាប់បន្តិចដែរមិនមែនបាត់ដំណឹងសូន្យឈឹងបែបនេះទេ អត់បារម្ភមិនបានពិតមែន