✨ភាគ០៧: ត្រចៀកស្រាល!!✨

344 41 0
                                    


“ជីមីន ទៅញ៉ាំអីជាមួយយើយទេ? បងប្រុសរបស់យើងគាត់នៅចាំខាងមុខទ្វារ” រាងតូចសួរទៅកាន់មិត្ត របស់ខ្លួនខណ:ដែលពួកគេចេញពីសាលារៀនដើរ ត្រឡប់ទៅផ្ទះដោយមានអ្នកបើកឡានចាំទទួលរួចជា ស្រេច។

“យើ-”

“ok ព្រមហើយ ចុះហ្គីសាឯងទៅដែរទេ?” ជីមីននិយាយមិនទាន់អស់ប្រយោគផង ថេយ៉ុងក៏និយាយ កាត់សម្តីមុន ហើយក៏មិនភ្លេចបែរទៅសួរហ្គីតាម្តង

“អត់ទេ ព្រោះយើងរវល់នៅឯផ្ទះពួកឯងទៅញ៉ែចុះ ចាំលើកក្រោយក៏បាន” ហ្គីសា និយាយបញ្ចេញស្នាម ញញឹមយ៉ាងស្រស់ស្អាតទៅកាន់អ្នកទងពីរ

      នាងក៏ចង់ទៅជាមួយមិត្តទាំងពីរដែរកុំតែនាងរវល់ការងារនៅផ្ទះដូចដែលនាងនិយាយម្ល៉េះពួកគេពេលនេះនាំគ្នាដើរលេងបាត់ហើយ។

“អឹម! បើអញ្ចឹងពួកយើងទៅហើយ” អ្នកទងបីលាគ្នាទើបថេយ៉ុងដឹកដៃជីមីនដែលមានបងប្រុសរង់ចាំរួច ជាស្រេចធ្វើមើលតែម្តាយកូនរបស់ខ្លួនដូចជាខ្លាចវង្វេងផ្លូវយ៉ាងអញ្ចឹង។

“បងប្រុសចាំអូនយូរដែរទេ?” ថេយ៉ុង ញញឹមនិយាយ សួរទៅកាន់បងប្រុសរបស់ខ្លួន នឹកឃើញពេលបន្តិត
ទៀតនេះគេញញឹមបិទមាត់មិនជិត ព្រោះគេញ៉ាំបាយ ជាលក្ខណ:គ្រួសារនៅខាងក្រៅ។

“មិនយូរទេព្រោះបងក៏ទើបតែមកដល់” យ៉ុងហ្គី តបជាមួយប្អូន ថ្ងៃនេះគេព្យាយាមបញ្ចប់ការងារឲ្យបានលឿនបំផុតដើម្បីមកញ៉ាំបាយជាមួយប្អូនតាមការណាត់ ព្រោះនាយមិនចង់ខកសន្យាជាមួយថេយ៉ុង នោះទេខ្លាចគេអន់ចិត្ត។

“អូននាំមិត្តរបស់អូនទៅជាមួយម្នាក់ដែរបងថាអ្វីទេ?”
រាងតូចលើកដៃចង្អុលទៅជីមីនដែលកំពុងតែនិយាយ ជាមួយនិងអ្នកបើកឡានរបស់ខ្លួន បំណងឲ្យយករឿងនេះទៅប្រាប់ជុងហ្គុកផង ព្រោះតែគេជាប់ញ៉ាំ បាយជាមួយមិត្ត។

“មិនអីទេ គ្នាច្រើនក៏កាន់តែល្អ” ចប់សម្តីយ៉ុងហ្គីក៏ បើកឡានសម្តៅទៅរកហាងអាហារដែលនាយបានឲ្យ លេខាកក់រួចជាស្រេច

        នៅតាមផ្លូវនាពេលយប់ក្នុងប្រទេសកូរ៉េទីក្រុង សេអ៊ូល មានពន្លឺភ្លើងពណ៌តាមដើមឈើនីមួយៗ មើលទៅស្រស់ស្អាតខ្លាំងណាស់ ព្រមជាមួយនិងសម្លេងសើចរបស់អាល្អិតពីរនាក់ខ្លួនធំដូចដំរីតែចរិក នៅតែកូនក្មេងមិនកែ មិត្តទាំងពីររបស់គេនិយាយសើចក្អាកក្អាយពេញឡាន មិនគិតថាខ្លាចបង្កសម្លេង ដល់អ្នកបើកបរឡើយ។

💜ស្នាមស្នេហ៍💜Where stories live. Discover now