✨ភាគទី46:អរគុណ✨

171 13 5
                                    

💜💜
ជម្រាបសួរចាស៎ ខ្ញុំពិតជានឹកអ្នកទាំងអស់គ្នខ្លាំងមែនទែនតែ ពេលនេះនាងខ្ញុំបានត្រឡប់មកវិញហើយព្រោះអាណិតដល់អ្នកអាន ហើយក៏សូមអរគុណបានគាំទ្រនិងរង់ចាំសាច់រឿងភាគបន្ត ពិតជាអរគុណខ្លាំងមែន ឥឡូវចង់ដឹងសាច់រឿងភាគបន្តរបស់យើងមានភាពល្អកម្រិតណាមានតែតាមដានជាមួយខ្ញុំទាំងអស់គ្នា💁💜

“បងស្រឡាញ់ខ្ញុំទេ?” រាងតូចបន្តសួររហូតគេចង់ដឹងថាជុងហ្គុកគិតបែបណាមកលើខ្លួនហើយក៏ចង់ដឹងទៀតថានាយស្រឡាញ់គេពីពេលណាដូចគ្នា។

“បងប្រហែលជាមិនអាចនិយាយប្រាប់ពាក្យនេះដាក់អូនបានឡើយ ព្រោះមនុស្សអាក្រក់ដូចជាបងមិនសមទទួលនៅការស្រឡាញ់នោះទេ តែយ៉ាងណាថ្ងៃនេះបងត្រូវតែនិយាយប្រាប់ពីអារម្មណ៍របស់បងដែលមានចំពោះអូន” ជុងហ្គុក

“បងស្រឡាញ់អូនថេយ៉ុង បងមិនដឹងថាវាកើតឡើងបានពីពេលនោះទេ តែបងដឹងថាពេលនេះគឺបងស្រឡាញ់អូន ស្រឡាញ់ដោយមិនគិតពីអតិតកាល ស្រឡាញ់ដោយគ្មានហេតុផល ស្រឡាញ់អូនគឺជាអូន ស្រឡាញ់អូនដែលតែងតែឈ្លោះប្រកែកជាមួយនិងបង ស្រឡាញ់គ្រប់យ៉ាងដែលអូនមាន ហើយបងក៏មិនបានបង្ខំ បើសិនជាអូនមិនព្រមស្រឡាញ់បងក៏ដោយតែពេលនេះបងគ្រាន់តែចង់សុំទោសសម្រាប់កំហុសដែលកើតឡើងដោយមិនបានតាំងចិត្ត មិនបានគិតឲ្យឌិតដល់ជាងនេះ សុំទោសសម្រាប់ទង្វើដែលធ្វើកន្លងមក សុំទោសពិតមែន ហើយប្រុសម្នាក់នេះក៏លង់ស្រឡាញ់ក្មេងប្រុសដែលតែងតែឈ្លោះគ្នាជាមួយគ្នារហូតដកចិត្តមិនរួចឡើយ”
ជុងហ្គុកនិយាយមកធ្វើឲ្យថេយ៉ុងស្រក់ទឹកភ្នែកចុះ មកពាក្យដែលជុងហ្គុកនិយាយចេញមកគួរឲ្យចង់សើចឬមួយក៏មានអ្វីមែនទេទើបធ្វើឲ្យថេយ៉ុងយំបែបនេះ?

“ហឹក....ហឹក....ហឹក...បើសិនជាខ្ញុំមិនព្រមអភ័យទោសឲ្យបងទេ ខ្ញុំក៏មិនព្រមឲ្យបងនៅជាមួយបានយូរបែបនេះដែរ..ហឹក...ហើយក៏មិនព្រមនិយាយថាបងគឺជាប្តីខ្ញុំដូចគ្នា ខ្ញុំអត់ទោសឲ្យបងជាយូរមកហើយ ខ្ញុំដឹងថាបងមិនបានតាំងចិត្ត ព្រោះ តែបងយល់ច្រឡំ ខ្ញុំយល់ចំណុចមួយនេះ បងត្រូវតែ ក្លាយជាប្តីខ្ញុំតែម្នាក់គត់ដូចដែលបងនិយាយកាល នោះបានដែរទេ?” ថេយ៉ុង លើកដៃរបស់ខ្លួនមកអង្អែលលើផ្ទៃមុខរបស់ជុងហ្គុកដោយក្តីស្រឡាញ់ពេញបេះដូង

💜ស្នាមស្នេហ៍💜Where stories live. Discover now