✨ភាគទី47: ខកបំណង!✨

324 25 4
                                    

    💜💜
ព្រឹកថ្ងៃបន្ទាប់ ........

    ថេយ៉ុងងើបមកទាំងល្វើយកម្លាំង ហើយក៏ឈឺពាសពេញខ្លួនតែម្តង ជាពិសេសផ្នែកខាងក្រោមរបស់គេក៏មានការឈឺចាប់តិចតួចដូចគ្នា យប់មិញនេះទម្រតែ សង្រ្គាមស្នេហ៍បញ្ចប់ ថេយ៉ុងស្ទើរតែមិនបានគេ អញ្ចឹងហើយបានជាគេមិនសូវមានកម្លាំងនៅព្រឹកនេះ។

   កែវភ្នែកមូលក្រឡង់រេរកមនុស្សប្រុសម្នាក់ដែលបានគេងឱបខ្លួនកាលពីយប់មិញនេះ ឃើញថាវត្តមានរបស់នាយគ្មានក្នុងបន្ទប់នេះទៀតឡើយ ប្រហែលជាត្រឡប់ទៅវិញទាំងព្រលឹមផងក៏មិនដឹង ព្រោះខ្លាចថាស៊ូហ្កាចាប់នាយបានដែលលួចចូលមក
រកប្អូនរបស់គេ។

( សុំទោសដែលបងភ្ញាក់ឡើងមិនស្របជាមួយនិងអូនល្ងាចនេះចាំជួបគ្នាម្តងទៀត បងស្រឡាញ់អូន
ថេយ៉ុង ) រាងតូចអានសេចក្តីនៅក្នុងណូតដែល
ជុងហ្គុកបិទនៅលើក្បាលគ្រែដេកទាំងស្នាមញញឹម

     នៅពេលដែលឃើញអក្សរដែលជុងហ្គុកសរសេរថា*បងស្រឡាញ់អូនថេយ៉ុង* ស្នាមញញឹមនិងសេចក្តីសុខក៏មានពេញទីតែម្តង អារម្មណ៍មួយនេះគឺពិបាកនិងរៀបរាប់ខ្លាំងណាស់ ដឹងត្រឹមថាជុងហ្គុក កាន់តែធ្វើឲ្យគេលង់ស្រឡាញ់នាយដកចិត្តមិនរួចហើយ មិនគិតច្រើរាងតូចក៏ចុះពីលើដើម្បីទៅសម្អាតខ្លួនរៀបចំទៅសាលារៀន គេចាំបានថាដូចជាខានចូលរៀនមួយរយះមកហើយ មិនដឹងថាលោកគ្រូ អ្នកគ្រូបានដាក់អវត្តមានរបស់គេដែរឬអត់ទេ?

    ថ្ងៃផងដែរអាចនិយាយបានថាគឺជាថ្ងៃដំបូងដែល ថេយ៉ុងមកសាលារៀនបន្ទាប់ពីត្រូវជុងហ្គុកយកទៅ ធ្វើបាបប្រហែលជារយះពេលមួយអាទិត្យនៅកាលនោះ។ ជំហានតូចៗកំពុងដើរឆ្ពោះចូលទៅទីធ្លាសាលារៀនទាំងស្នាមញញឹមជាប់មាត់មិនប្រែលុបពី ផ្ទៃមុខ ដែលស្នាមញញឹមរបស់គេកំពុងតែធ្វើឲ្យមនុស្សប្រុសដែលកំពុងតែសម្លឹងមើលមកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនិងរាងតូចដកចិត្តមិនរួចឡើយ។

  កាលដែលបានឃើញផ្ទែតូចមួយនេះត្រឡប់មកចូលរៀនវិញ អ្នកខ្លះក៏ចម្លែកចិត្តដែលគេបាត់មុខយូរយ៉ាងនេះទើបពេលនេះក៏ត្រឡប់មកវិញដោយមិនឲ្យ អ្នកណាបានដឹង ខ្សែភ្នែកមានទាំងក្តីច្រណែននឹង នឹករលឹក គេក៏មិនដឹងថាអ្នកទាំងនោះគិតមកលើគេបែបណានោះទេ សំខាន់គេមិនបានខ្វល់ជាមួយនិង មនុស្សអស់នោះមើលមកគេបែបណាឡើយ ព្រោះ
ថេយ៉ុងមិនបានទៅធ្វើអ្នកណាមកពីមុនឯណា ដូច្នេះ ហើយគេក៏មិនបានទៅឈឺក្បាលហាលថ្ងៃឡើយ។

You've reached the end of published parts.

⏰ Last updated: Oct 05, 2022 ⏰

Add this story to your Library to get notified about new parts!

💜ស្នាមស្នេហ៍💜Where stories live. Discover now