✨ភាគ១០:គម្រាម!✨

315 35 0
                                    


“តែខ្ញុំមិនបានធ្វើពិតម-អូយយ” រាងតូចនិយាយកិនទាន់ចប់ផងក៏ត្រូវដៃមាំកន្ត្រាក់មកជិតខ្លួនរបស់នាយមួយទំហឹងម្តងទៀត។

“ភស្តុតាងប៉ណ្ណឹងហើយឯងនៅចង់បដិសេដទៀតហ្ហេស? នាងទៅធ្វើស្អីឯងបានជាឯងតាមធ្វើបាបនាងមិនឈប់បែបនេះ?” ជុងហ្គុក

“ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានធ្វើ មានតែនាងទេដែលចូលចិត្ត មកធ្វើបាបខ្ញុំមុន” ថេយ៉ុង ក៏នៅតែនិយាយពាក្យដដែលមិនថាជុងហ្គុកធ្វើយ៉ាងណាក៏មិនអាចទទួលកំហុសដែលគេមិនបានធ្វើដូចគ្នា។

“គិតថាខ្ញុំជឿមែនទេ? សត្រូវរបស់នាងគឺមានតែឯង ហើយគំនិតថោកទាបបែបនេះក៏មានតែឯងម្នាក់គត់ដែលគិតឃើញ” សម្តីមើលងាយដៀលកប់ៗចេញពីមាត់របស់ជុងហ្គុកស្តាប់ហើយធ្វើឲ្យអ្នកម្ខាងទៀតឈឺចាប់មិនស្ទើរ។

        មិននឹកស្មានថាគ្រាន់តែនាយស្រឡាញ់នាងខ្លាំងដល់ថ្នាក់មកនិយាយស្តីមើលងាយរូបគេបែបនេះសោះគេខុសអីបានជានាងតាមចងកម្មចងពាជាមួយរហូតមិនឈប់បែបនេះ?ថេយ៉ុងមិនយល់នោះទេ។

“ខ្ញុំមិនបានធ្វើពិតមែន បើបងមិនជឿក៏តាមចិត្តមានតែមនុស្សគ្មានខួរទេដែលធ្វើរឿងបែបនេះហើយទុកភស្តុតាងឲ្យគេបានឃើញនោះ” រាងតូចតបទៅវិញផាំងៗមិនទុកស្អែក គំនិតនេះរាក់ពេកហើយហេតុតែចង់មួលបង្កាច់គេបែរជាធ្វើរឿងមិនគួរសម គួរតែធ្វើឲ្យល្អជាងនេះមិននឹកស្មានថាអ្នកធ្វើមានគំនិតរាក់កំផែលបែបនេះសោះ។

“ឯងចង់ថាយើងល្ងង់មែនទេ?” ជុងហ្គុក

“ខ្ញុំមិនបានថា បងនិយាយខ្លួនឯង” គេមិនបានថានិយាយដល់ឈ្មោះជុងហ្គុកផងហេតុអ្វីក៏ឈឺចាប់ស្អឹតទ្រូងដល់ថ្នាក់នេះ រឺមួយក៏ដោយសារចង់រករឿងធ្វើបាបថេយ៉ុងខ្លាំងពេក បានជាមកនិយាយរឿងនេះប្រឌិតឡើងមក? ធ្វើបានតែប៉ុណ្ណឹងទេហ្ហេស? គួរឲ្យអស់សំណើចណាស់😏។

“គីម ថេយ៉ុង😤” ជុងហ្គុក ស្រែកគំហកឡើងបែកសម្លេងនាយមិនខ្វល់ថាមានមនុស្សលឺរឺអត់នោះទេ សំខាន់ពេលនេះនាយខឹងនិងថេយ៉ុងខ្លាំងណាស់ដែលហ៊ានថាឲ្យគេល្ងង់បែបនេះទៅវិញ។

💜ស្នាមស្នេហ៍💜Where stories live. Discover now