✨ភាគ២២: ជំហានដំបូង!!✨

258 27 0
                                    


[ ជំរាបសួរចាស៎ admin មកវិញហើយមកបន្តឈុត ឆាកសាច់រឿងថ្មី ក្តៅៗហ៊ុយៗ តោះកុំសាំជាមួយadminច្រើនចូលសាច់រឿងរបស់យើងវិញ]

        ពីថ្ងៃកន្លងទៅផុតយ៉ាងរហ័ស សុខភាពរបស់ ថេយ៉ុងដូចជាធម្មតាវិញហើយថ្ងៃចូលរៀនក៏បានមកដល់បន្ទាប់ពីឲ្យសិស្សានុសិស្សទាំងអស់សម្រាកដើម្បីបំបាត់នៅភាពភ័យខ្លាចដែលបានកើតឡើងនៅក្នុងសាលារៀន។

“ជីមីន! បងប្រុសរបស់ឯងយ៉ាងមិចហើយ?” ហ្គីសា ចាប់ផ្តើមសួរនៅពេលដែលពួកគេកំពុងតែអង្គុយរៀន នៅក្នុងថ្នាក់ព្រោះម៉ោងនេះគឺជាម៉ោងសម្រាកចេញលេង។

“ធម្មតាគឺដូចដើម” ធម្មតាដូចដើមគឺមានន័យថាធម្មតាគេមិនដែលមករៀនចាប់តាំងពីថេសាស្លាប់ទៅ មួយថ្ងៃៗគឺគិតតែសម្ងំនៅក្នុងបន្ទប់មិនព្រមចេញទៅណា សូម្បីតែសាលានិងក្រុមហ៊ុនក៏មិនបានទៅមើល គិតតែពីផឹកស្រាជំនួសឲ្យបាយគ្រប់ពេលអាចថាកាត់ចិត្តមិនទាន់បាន។

“ចុះរឿងឃាតករដែលសម្លាប់នាងបានតម្រុយខ្លះដែរទេ?” ចិត្តរបស់ថេយ៉ុងក៏បារម្ភពីនាយនៅពេលដែលស្តាប់ចប់ទើបគេចាប់ផ្តើមសួររឿងមួយនោះម្តងពីរថ្ងៃហើយសង្ឃឹមថាបានដំណឹងអ្វីខ្លះ។

“មិនទាន់មានតម្រុយទេអ្នកធ្វើប្រហែលរៀបចំផែនការ
បានល្អខ្លាំងណាស់ស្លាកស្នាមក៏មិនមាន” ជីមីន ហត់ ចិត្តបន្តិចឯអ្នកស្តាប់ញញឹមឡើងមកគេខំរៀបចំផែនការមួយនេះមួយរយ:ហើយរឿងអីដែលធ្វើឲ្យប៉ូលីសចាប់បានងាយៗនោះ?គ្មានផ្លូវទេ។😏

“ឃាតករគឺជាអ្នកណាទៅ?” ហ្គីសា

“យើងមិនដឹងទេ! ប្រហែលជាអ្នកស្អប់នាងខ្លាំងក៏ថាបាន” ថេសាមានអ្នកស្អប់ច្រើនយ៉ាងនេះពួកគេក៏មានចំណែកលើកលែងតែថេយ៉ុងដែលគេមិនពាក់ព័ន្ធព្រោះគេមិនបានស្អប់នាងដល់ថ្នាក់គុំគួនសម្លាប់នាងបែបនេះឡើយ។

“ឈប់គិតទៅញ៉ាំអីវិញល្អជាង” ជីមីន និយាយបង្វែបរិយាកាសស្ថានភាពនៅពេលនេះតឹងតែងខ្លាំងណាស់តម្រុយអ្វីបន្តិចក៏រកមិនឃើញប្រៀបដូចជារកម្ជុលនៅក្រោមបាតសមុទ្រយ៉ាងចឹង។

         ថេយ៉ុងកំពុងតែអង្គុយសញ្ចឹងគិតតែម្នាក់ឯងហេតុអ្វីក៏ម្ជុលខ្ទាស់របស់គេទៅក្នុងដៃរបស់នាងបានប្រហែលជាមានអ្នកមួលបង្កាច់គេចកបាស់ណាស់។
គេចាំបានថាគេនិយាយចង់ឲ្យនាងស្លាប់មិននឹកស្មានថាស្អែកនាងក៏ស្លាប់ពិតមែនហើយរឿងម្ជុលរូបទន្សាយមួយនេះទៀតមិនគិតថាចៃដន្យពេកទេរឺ? អ្នកណាជាអ្នកបានផលប្រយោជន៍ពីការស្លាប់របស់នាងអាចជាអ្នកស្អប់អ្នកទាំងពីរក៏ថាបានទើបរៀបចំអន្ទាក់បានល្អយ៉ាងនេះ សម្លាប់នាងហើយក៏ទម្លាក់ កំហុសឲ្យគេគ្រប់យ៉ាងល្អិតល្អន់ពិតមែន។

💜ស្នាមស្នេហ៍💜Where stories live. Discover now