✨ភាគ៣៩: តម្រុយ!!✨

306 32 2
                                    


[ Admin មកវិញហើយនឹកទេ ប្រហែលគ្មានទេ តែមិនអីទេ មិននឹកក៏មិនអីដែរ ចាំអានរឿងវិញ ]😁

“មែនហើយ យើងបោកឯងតែប៉ុណ្ណោះ!” ពាក្យាម្តីដែលជុងហ្គុកនិយាយចេញមកទាំងប៉ុន្មានបានចាក់ទម្លុះវាយប្រហារបេះដូងថេយ៉ុងឲ្យស្លាប់ទាំងរស់

       ជុងហ្គុកចិត្តអាក្រក់ពេកហើយហេតុអ្វីក៏នាយដាច់ចិត្តធ្វលបាបក្មេងប្រុសដែលមិនដឹងអីដូចជាថេយ៉ុងឲ្យគេលង់ជឿអ្វីដែលនាយនិយាយចេញមកដោយគ្មានការស្ទាក់ស្ទើរបែបនេះ អ្នកធ្វើបាបក្មេងម្នាក់ នេះពេកហើយ។

“បងចិត្តអាក្រក់ខ្លាំងណាស់...ហឹក...ខ្ញុំស្អប់បង”
មិនចាំបាច់ឲ្យជុងហ្គុកនិយាយម្តងទៀតឡើយថេយ៉ុងបានរត់ចេញពីខុនដូររបស់នាយដោយខ្លួនឯងតែម្តង

           ពេលនេះគេឈឺចាប់ខ្លាំងណាស់នាយលេងសើចនិងគេពេកហើយ រឺមួយព្រោះតែចង់សងសឹកអ្នកសម្លាប់ថេសា ទើបនាយនិយាយនិងធ្វើកាយវិការដូចស្រឡាញ់ថេយ៉ុងដើម្បីឲ្យគេផុងខ្លួនលង់និងពាក្យសម្តីទាំងនោះ?

“យើងនិងមិនលើកលេងឲ្យឯងឡើយ ផាក ជុងហ្គុក
ចាំទុកនៅក្នុងខួរក្បាលរបស់ឯងទៅ” ឃើញថេយ៉ុងឈឺយ៉ុនហ្គីឈឺជាងប្អូនទៅទៀត ឈឺដែលគេប្រើអារម្មណ៍ប្រើមនោសញ្ចេទនាលេងសើចជាមួយនិងការស្រឡាញ់ដែលថេយ៉ុងមានឲ្យខ្លួន។

          គំនុំទាំងនេះត្រូវតែសងជុងហ្គុកធ្វើបាបប្អូនគេយ៉ាងណាយ៉ុនហ្គីក៏និងសងវិញដូចគ្នាមិនយូរទៀតទេ
គេនិងធ្វើជុងហ្គុកស្គាល់ពាក្យឈឺចាប់ដែលហ៊ានធ្វើបាបប្អូនប្រុសរបស់គេជាមិនខាន។

  « ដឹប!!! ព្រូស!! »

“បងយ៉ាងមិចហើយ?” ជុងហ្គុក ស្រាប់តែទន់ជង្គង់ដួលទៅលើឥដ្ឋតែម្តង នាយក្រលេកមើលមុខរបស់ថេយ៉ុងដែលចាកចេញទៅជាលើកចុងក្រោយជាមួយនិងតំណក់ទឹកភ្នែកស្រក់ចុះមក តែនាយមិនបានឲ្យអ្នកណាមើលឃើញឡើយហេតុអ្វីក៏ជ្រើសរើសផ្លូវនេះដើម្បីកុហកថេយ៉ុងទៅវិញបើសិនជាខ្លួនក៏ឈឺមិនចាញ់គ្នានោះ?

“បងអាក្រក់ណាស់មែនទេជីមីនដែលធ្វើបាបថេយ៉ុង?” ជុងហ្គុក សួរទៅប្អូនទាំងហូរទឹកភ្នែកឲ្យតែឃើញរូបភាពដែលថេយ៉ុងក្រលេកមកគេដោយខ្សែរភ្នែកអស់សង្ឃឹមខកចិត្តយ៉ាងខ្លាំងនាយមានអារម្មណ៍ថាឈឺចាប់ជំនួសយ៉ាងមិចក៏មិនដឹង។

💜ស្នាមស្នេហ៍💜Where stories live. Discover now