✨ភាគ១៣:កំហុស!!✨

309 37 0
                                    


“ឯងបានឃើញផ្ទាល់ភ្នែក រឺក៏លឺតែសម្តីរបស់នាង?”
យ៉ុនហ្គី បាញ់ខ្សែភ្នែកពិឃាតទៅរកថេសាធ្វើឲ្យនាងអោនមុខចុះគេចចេញពីក្រសែភ្នែកកំណាចមួយនោះយ៉ាងលឿន។

        នាយជាមនុស្សម៉ត់ចត់ អ្នកណាកំពុងសម្តែងនិងអ្នកណានិយាយកុហកក្រឡេកភ្នែកតែបន្តិចដឹង ដល់ពោះវៀនបាត់ទៅហើយ បើសិនជាថេយ៉ុងអ្នកខុសមែនគេក៏មិនបណ្តោយឲ្យរួចខ្លួននោះទេទៅះបីជាខុសក៏ដោយព្រោះតែគេជាមនុស្សត្រឹមត្រូវមិនកាន់ជើងអ្នកណាតាមសម្តីមិនបានឃើញផ្ទាល់ភ្នែក។

“បងប្រុសអូនមិនបានធ្វើនោះទេ នាងមករករឿងយើងទាំងពីរមុន” រាងតូចនិយាយការពិតបើសិនជាចង់កុហកក៏ពិបាកជឿដែរ ព្រោះមនុស្សដូចជាគេមានរឿងវាយតប់គ្នាជាមួយនាងរាល់ថ្ងៃធ្វើឲ្យយ៉ុនហ្គីឈឺក្បាលគ្រប់ពេល ក៏ប៉ុន្តែគេតែងតែទទួលស្គាល់នូវកំហុសដូចជាពេលនេះចឹង គេមិនបានធ្វើឲ្យនិយាយថាធ្វើយ៉ាងមិច?

“ចុះស្នាមលើមាត់របស់នាង?” ជុងហ្គុក ចង្អុលមាត់របស់នាងដែលហើយបន្តិចព្រោះតែនាងបានខាំដោយខ្លួនឯង ពួកគេទាំងពីរមិនបានធ្វើទះកំផ្លៀងបន្តិចសោះក៏ឈាមមាត់ដែរ ច្បាស់ជាល្បិចរបស់នាងមិនខាន។

“បងមិនឃើញស្នាមនៅលើថ្ពាល់របស់ជីមីនទេរឺ? ទាំងសងខាងឯណោះវាបញ្ជាក់បានថាអ្នកណាជាអ្នករករឿងមុនមិនខាន” រាងតូចព្យាយាមនិយាយឲ្យមិត្តរបស់ខ្លួនឃើញថាគេត្រូវជាងនាងខ្លាំងណាស់បើសិនជានាងមិនមករករឿងពួកគេមុនកុំអីក៏មិនត្រូវឈឺសាច់រៀងខ្លួនដែរ។

“បំបែកគ្នាត្រឹមនិងចុះ ចាត់ទុកថាមិនបានកើតឡើង បើសិនជាយើងដឹងថាមានអ្នកមកធ្វើបាបគេទៀត សាលាមួយនេះនិងខ្ទិចមិនខាន” ចប់សម្តីកម្លោះយ៉ុនហ្គីក៏ដឹកដៃប្អូនរបស់នាយចាកចេញទៅបាត់។

“ជុង-” ថេសា

“ថេសានាងទៅលាងរបួសចុះ ខ្ញុំនាំប្អូនរបស់ខ្ញុំទៅផ្ទះសិន” ជុងហ្គុក បានឃើញស្នាមម្រាមដៃនៅលើថ្ពាលរបស់ជីមីនមានអារម្មណ៍ថាខឹងខ្លួនឯងដែលមិនចេះមើលថែប្អូនបែរជាគិតពីអ្នកដទៃមុនទៅវិះ។

“បងជុងអូនឈឺណាស់” សម្តីទន់ភ្លន់និងទឹកមុខកំសត់ធ្វើឲ្យជុងហ្គុកកាន់តែខុស ជីមីនក៏មិនភ្លេចលានអណ្តាតដាក់ថេសាដែលឈរក្តាប់ដៃយ៉ាងណែន

💜ស្នាមស្នេហ៍💜Where stories live. Discover now