✨ភាគ១៩: សាកសព!!✨

283 32 0
                                    


[ ជំរាបសួរចាស៎ នាងខ្ញុំMrs.linh ថ្ងៃនេះចូលវគ្គថ្មី ឈុតឆាតថ្មី តែអ្នកសរសេរដដែល ]😁😁

“មានមនុស្សស្លាប់នៅក្នុងសាលា”

“មែនហើយសភាពគួរឲ្យខ្លាចខ្លាំងណាស់មិនដឹងថាជាអ្នកណាទេ”

“ខ្ញុំមិនហ៊ានទៅមើលនោះទេលឺតែគេនិយាយក៏គួរឲ្យខ្លាចដែរ” សម្តីរបស់សិស្សគ្រប់គ្នាដែលបានដើរកាត់ទីនោះនៅតែនិយាយតៗគ្នាគ្នាមិនឈប់ព្រោះតែនឹកស្មានមិនដល់ថាមានរឿងបែបនេះកើតឡើងនៅក្នុងទីធ្លាសាលារៀនដែលជាសាលាលំដាប់កំពូលនៅប្រទេសកូរ៉េ។

“ពួកនាងនិយាយអ្វីនិង?” រាងតូចថេយ៉ុងស្តាប់មិនសូវទើបសួរឡើងអ្នកណាស្លាប់ពយកគេនិយាយពីអ្វីមិនយល់សោះ។

“នេះពួកឯងមិនដឹងទេរឺ? មិញនេះមានសិស្សម្នាក់ដើរទៅខាងក្រោយសាលាក្បែរដើមឈើធំមួយហើយពួកគេបានឃើញសាកសពមនុស្សស្រីក្បែរនោះ”
មិត្តរួមថ្នាក់និយាយប្រាប់ថេយ៉ុងតាមដែលដឹងប៉ុណ្ណោះតែក៏និយាយបានយ៉ាងក្បោះក្បាយ។

“នៅមានទៀត សភាពមនុស្សម្នាក់នោះគួរឲ្យខ្លាចខ្លាំងណាស់មុខមាត់មើលមិនយល់មិនដឹងថាជាអ្នកណានោះទេដឹងត្រឹមថាជាមនុស្សស្រី” ឯកសណ្ឋានសាលាមួយនេះបានជាគ្រប់គ្នាដឹងថាជាសិស្សនៅក្នុងសាលាហើយក៏មានស្លៀកសំពត់ទើបដឹងថាជាមនុស្សស្រី តែមិនស្គាល់មុខនោះឡើយ។

“ពិតមែនហ្ហេស?” ហ្គីសា ក៏ស្តាប់ដំណើរដើមទងទាំងភ្ញាក់ផ្អើល មិននឹកស្មានថារឿងបែបនេះអាចកើតឡើងនៅក្នុងសាលាដ៏ល្បីមួយនេះបាន។

“ខ្ញុំមិននឹកស្មានថាមានរឿងបែបនេះសោះ” នរណាៗ
ក៏ភ្ញាក់ផ្អើលនិងដំណឹងមួយនេះដូចគ្នាសាលាដែលល្អ ល្បីគ្រប់ទិសទីមិនដែលមានរឿងអាស្រូវម្តងណាឡើយតែថ្ងៃនេះមានហើយថែមទាំងរឿងធំទៀតផង គ្មានអ្នកណានឹកស្មានដល់ឡើយ...។

“បងជុង! បងជុង” ជីមីន រត់ត្រហេបត្រហបមករកបងប្រុសរបស់ខ្លួននៅក្នុងថ្នាក់ហត់មិនសំខាន់រឿងដែលសំខាន់នោះគឺជាអ្វីដែលគេប្រុងនិងប្រាប់ជុងហ្គុកទៅវិញទេ។

“ជីមីនមានរឿងអីហេតុអីក៏រត់មកដង្ហក់ខ្យល់បែបនេះ?” ជុងហ្គុក

💜ស្នាមស្នេហ៍💜Where stories live. Discover now