“ថេយ៉ុងឯងទៅដេកនៅក្នុងនិងរឺមួយទៅលាងអាវទៅហ្ហាស?” ហ្គីសា ហាស្តីទៅបែបហួសចិត្តមិននឹកស្មានថាមិត្តរបស់នាងទៅលាងអាវយូរយ៉ាងនេះសោះ បើកុំតែថេយ៉ុងចេញមកពេលនេះកុំអីនាងប្រាកដជាទៅតាមមិនខាន ព្រោះមនុស្សនៅក្នុងរោងអាហារក៏ចាប់ផ្តើមចូលរៀនខ្លះៗហើយ។”វាមិនទាន់ជ្រះទើបនៅយូរបន្តិច” ថេយ៉ុងកុហកដូចមិនសម កាយវិការមួយនេះធ្វើឲ្យជីមីនដឹងភ្លាមថាមិត្តរបស់ខ្លួនកុហកព្រោះស្និទ្ធស្នាលជាងហ្គីសាទើបគេអាចមើលដឹងបានភ្លាមៗ។
“អឹម បើចឹងប្រញ៉ាប់ញ៉ទៅក្រែងឯងញ៉មិទាន់ឆ្អែតហី?” ជីមីន ជ្រើសរើសមិននិយាយស្តីចាំពេលស្ងាត់ៗគេសួរនាំដោយខ្លួនឯងច្បាស់ណាស់ថាថេយ៉ុងគេមិនចេះកុហកគេនោះទេ។
“យើងឆ្អែតហើយមិនញ៉ាំទៀតទេ តោះចូលថ្នាក់ទៅ”
អាការ:បែបនេះកាន់តែធ្វើឲ្យជីមីនសង្ស័យលើសដើម នៅក្នុងបន្ទប់ទឹកមិញនេះមានអ្វីមួយខុសប្រក្រតីទេដឹង មិចក៏ថេយ៉ុងប្លែកៗបន្ទាប់ពីចេញមកវិញ?🤔“ថេយ៉ុងមិញនេះមានរឿងអីមែនទេ?” ជីមីន លួចសួរគេស្ងាត់ៗព្រោះហ្គីសាបានដើរទៅមុនពួកគេបាត់ហើយ
“គ្មានអីទេ” រាងតូចប្រញ៉ាប់គ្រវីក្បាលបដិសេធយ៉ាងលឿនព្រោះតែគេមិនចង់ឲ្យនរណាម្នាក់ដឹងពីរឿងនេះ
“បើគ្មានចុះមាត់របស់ឯងទៅត្រូវនិងអី?” រាងតូចជាមិត្តចាប់ទាញផ្ទៃមុខរបស់គេឲ្យបែរមកចំ ឃើញថាមាត់របស់ថេយ៉ុងមានស្នាមហើយក៏បែកតិចតួចដូចគ្នា។
“គ្មា-គ្មានពិតមែន” ថេយ៉ុង បែរមុខចេញខ្លាចថាជីមីនដឹងរឿងជាមួយនិងខ្សែរភ្នែកដាក់កំហិតបែបនេះទៀត គេខ្លាចថាបែកការ។
“បងប្រុសរបស់យើងទៅធ្វើបាបឯងទៀតហើយមែនទេ?” ជីមីន
“មិ-មិចក៏ឯងដឹង?” រាងតូចភ្ញាក់ផ្អើលបន្តិចនេះគេបង្ហាញអាការ:ថ្នាក់នេះផងរឺ? បានជាជីមីនចាប់បានបែបនេះ?
“រឿងរបស់ថេសាទៀតហើយមើលទៅ ដែលយើងដឹងព្រោះតែគាត់រករឿងយើងឲ្យឈប់ទាក់ទងជាមួយនិងឯង” ស្មានអីចេះខុសមានរឿងលើកណាក៏ជុងហ្គុកតែងតែទៅធ្វើបាបមិត្តរបស់ខ្លួនរហូត នាយជាបងគេទាំងមូលរឿងអីដែលប្អូនមិនស្គាល់ចរឹកនោះ។