✨ភាគ១២: សម្តែង!!✨

310 37 2
                                    


“នាងនេះឆ្គួតហើត” ជីមីន ស្តាប់នាងនិយាយហើយអត់សើចមិនបាន ឆ្គួតព្រោះតែភាពច្រណែនអ្នកដទៃ ខំធ្វើខ្លួនជាទេពអប្សរតែក្រោយខ្នងគឺជាបិសាចមួយក្បាល។

“យើងមិនបានឆ្គួត មានតែឯងទេដែលត្រូវឆ្គួតដោយសារតែមានអ្នកស្អប់ខ្ពើមជុំវិញខ្លួន” ថេសា

“នាងធ្វើបែបនិងហើយពេញចិត្តទេ?” ថេយ៉ុង សួរដោយចង់ដឹងការចង់យកឈ្នះអ្នកដទៃដោយប្រើវិធីបែបនេះសប្បាយចិត្តណាស់មែនទេ? ក៏ប៉ុន្តែវាមិនសប្បាយមួយជីវិតទេ។

“យើងកានើតែពេញចិត្តបើឯងកាន់តែវិនាសជាងនេះ” ថេសា

“នាងកាន់តែឆ្គួតហើយ បើនាងហ៊ានធ្វើបាបមិត្តយើងម្តងទៀតយើងមិនលើកលែងឲ្យនាងនោះទេ” ជីមីន ស្រឡាញ់មិត្តរបស់គេណាគេមិនអាចឈរមើលឲ្យអ្នកផ្សេងមកធ្វើបាបមិត្តរបស់គេទទេៗនោះទេ។

“ឯងចង់ធ្វើស្អីយើង” ថេសា មិនបានខ្លាចមានតែឌឺថែមយ៉ាងណាក៏នាងជាទេពអប្សរក្នុងកែវភ្នែកអ្នកដទៃស្រាប់ហើយគេមើលមកនាងដោយការអាណិតអាសូរដែលត្រូវមនុស្សប្រុសធ្វើបាប។

“វាយនាងនោះអី” ចប់សម្តីជីមីនក៏ហក់ទៅចាប់បោចសក់នាងភ្លាមតែម្តងកន្លងគេមិនដែលវាយតប់គ្នា ហើយរឹតតែមិនដែលវាយជាមួយមនុស្សស្រីបែបនេះ
ថ្ងៃនេះសុំម្តងទៅចុះព្រោះគេក៏ចង់ដឹងរសជាតិវាយគ្នាបានម្តងដែរ។

“អាយយ...លែងយើង...លែង” ថេសា បេះដៃជីមីនចេញពីសក់ក្បាល ដោយសារតែសក់របស់នាងវែងពេកទើបមានការឈឺចាប់ណាមួយបេះក៏វាមិនចេញថែមទៀតវានិងពិបាកក្នុងការវាយបកទៅជីមីនវិញខ្លាំងណាស់។

“លើកក្រោយកុំឲ្យពូកែលួចខាំពីក្រោយខ្នងខ្លាំងពេក មានតែឆ្កែទេដែលវាធ្វើបែបនេះបាន” ថេយ៉ុង មិនបានហាមមានតែឈរមើលទាំងញញឹមញញែម ទៀតផងមិននឹកស្មានថាគេអាចមានថ្ងៃនេះ ថ្ងៃដែលជីមីនចេះវាយតប់មនុស្សស្រីដូចជាគេបាន ជាមិត្តនិងគ្នាបើមិនចេះវាយដូចគ្នារាប់អានមិនចូលគ្នាឡើយ។

“ផាច់...នេះន៎ែកុំចង់ខ្លាំងជាមួយយើង” មួយកំផ្លៀងពីម្រាមដៃជីមីនបានបង្ហាញស្នាមយ៉ាងច្បាស់នៅលើថ្ពាល់របស់នាងសប្បាយដែរតើវាយគ្នាជាមួយមនុស្សស្រីបែបនេះ ចឹងតើបានជាថេយ៉ុងចូលចិត្តវាយគ្នារាល់ថ្ងៃដឹងចឹងគេចូលរួមយូរដែរហើយ។

💜ស្នាមស្នេហ៍💜Where stories live. Discover now