✨ភាគ១៦:ឈ្នាន់!!✨

297 30 0
                                    


[ជំរាបសួរចាស៎ ថ្ងៃនេះចូល វគ្គថ្មី ឈុតឆាកថ្មី
តែអ្នកសរសេរដដែល]😁😁

“ឆាប់ញ៉ាំទៅខ្ញុំមានរឿងចង់និយាយជាមួយនាងបន្ទាប់ពីញ៉ាំហើយ” ជុងហ្គុក អង្អែលដៃរបស់នាងដូចជាគូស្នេហ៍នាងគួរឲ្យស្រឡាញ់យ៉ាងនេះមានតែនៅក្នុងភ្នែករបស់ជុងហ្គុកទេរឺ? ព្រោះចរឹតពិតរបស់នាងមុនដែលបង្ហាញឲ្យកម្លោះសង្ហាម្នាក់នេះបានឃើញម្តងណាទេ។

“ok” និយាយចប់ទើបនាងចាប់ផ្តើមញ៉ាំគ្រាន់តែដាក់ម្ហូបចូលមាត់ភ្លាមនាងក៏ងក់ក្បាល អាហារមួយពេលនេះអាចទទួលយកបាន ជុងហ្គុកនៅតែដូចដើមជាមនុស្សដែលយល់ចិត្តនាងដឹងចិត្តរបស់នាងជាងអ្នកដទៃអាចនិយាយបានថាជាសំណាងរបស់នាងទេដែលមានគេនៅក្បែរបែបនេះ?

“ត្រូវការបង្អែមទេ? ខ្ញុំក៏បានរៀបចំឲ្យនាងរួចរាល់ហើយដែរ” 12នាទីកន្លងផុតជុងហ្គុកក៏សួរនាងបន្ទាប់ពីញ៉ាំបាយរួចរាល់ ញ៉ាំអាហារហើយជាទម្លាប់អ្នកមានថ្លៃថ្នូរតែងតែត្រូវការបង្អែមលាងមាត់ជារឿងធម្មតាទេ។

“មិនអីទេចាំបន្តិចទៀតក៏បាន លោកថាមានរឿងនិយាយនោះ រឿងអ្វីទៅ?” ថេសា លើកក្រណាត់ស
មកជូតមាត់តាមចរឹតអ្នកថ្លៃថ្នូរបន្តិច មុននិងសួរទៅជុងហ្គុកព្រោះនាងចាំបានថានាយមានរឿងចង់និយាយជួយខ្លួន។

“តាមពិតខ្ញុំមានរឿងចង់សារភាព ពួកយើងស្គាល់គ្នាយូរហើយត្រូវទេ?” ជុងហ្គុក ចូលដាច់ការមុនចាប់ដៃស្រឡូនស្អាតរបស់នាងយកមកកាន់ទើបនិយាយ

“យូរគួរសមហើយ ហើយលោកតែម្នាក់ដែលយល់ចិត្តខ្ញុំជាងគេ លោកសួរធ្វើអី?” ថេសា ញញឹមបន្តិចនឹកឃើញរឿងរ៉ាវកន្លងដែលនាងនិងគេធ្លាប់សាងនិងគ្នាវាមានរយ:ពេលយូរណាស់មកហើយមិចក៏នៅសុខៗជុងហ្គុកក៏មកសួរនាំពីរឿងនេះទៅវិញ?

“ប្រាកដណាស់ខ្ញុំជាមុនស្សដែលយល់ចិត្តនាងច្បាស់ជាងគេធ្វើគ្រប់យ៉ាងដើម្បីនាង ខ្ញស្រឡាញ់នាងធ្វើជាសង្សាខ្ញបាទេ?” ជុងហ្គុក

“លោកនិយាយពិតទេជុងហ្គុក?” ថេសា សួរបញ្ជាក់ មិនមែននាងមិនដឹងនោះទេគ្រប់កាយវិការដែលនាយធ្វើបានបង្ហាញឲ្យឃើញស្តែងៗទាំងអស់ ទោះមិននិយាយក៏នាងដឹងក៏ប៉ុន្តែនាងគ្រាន់តែចង់លឺចេញពីមាត់គេបានម្តងប៉ុណ្ណោះ។

💜ស្នាមស្នេហ៍💜Where stories live. Discover now