✨ភាគ៣៣:បារម្ភ?✨

304 28 0
                                    


         នៅថ្ងៃបន្ទាប់ជុងហ្គុកក៏ធ្វើដូចទម្លាប់រាល់ដង គឺចាកចេញពីផ្ទះទាំងមិនបានញ៉ាំអ្វីមួយម៉ាត់ធ្វើដូចមានអ្នកតាមដានខ្លួននឹងចាំសង្កេតការណ៍គ្រប់ពេលអញ្ចឹង។

“បងជុងគាត់ចេញឡានទៅហើយ” ជីមីន ក៏មិនណយរង់ចាំមើលវត្តមានរបស់ជុងហ្គុកចេញពីផ្ទះតាំងពីព្រលឹមមកម្ល៉េះជាមួយនិងយ៉ុនហ្គីដែលអង្គុយរងើចាំនៅក្នុងឡានជាមួយគ្នា ក្រែងលជុងហ្គុកធ្វើសកម្មភាពអ្វីមួយ។

“ដាក់ខ្សែរក្រវ៉ាត់ទៅបងបើកចេញទៅតាមហើយ”
យ៉ុនហ្គី និយាយរួចហើយក៏ចាប់ផ្តើមបើកឡានតាមជុងហ្គុកពីក្រោយគៀកៗខ្លាចថាជុងហ្គុកនិងដឹងខ្លួន ថានិងមានអ្នកលួចតាមពីក្រោយអីបែបនេះពួកគេព្យាយាមធ្វើខ្លួនឲ្យស្ងាត់បំផុតហើយ។

“មួយយប់ហើយសង្ស័យតែអង្គុយឃ្លានបាយស្លាប់ហើយ” ជុងហ្គុក អង្គុយក្នុងឡានសុខៗក៏ស្រាប់តែ នឹកឃើញដល់កូនខ្លាតូចមួយក្បាល ដែលមិនដឹងថា គេឃ្លានយ៉ាងណានោះទេ បន្ទាប់ពីអស់កម្លាំងកំហែង នៅក្នុងខ្លួនគួរណាស់តែបានញ៉ាំរបស់ឆ្ងាញ់ក៏ដូចជារបស់ណាដែលប៉ូវសុខភាពនិងសម្រាកឲ្យបានច្រើន តែនាយបែរជាគ្មានពេលទិញរបស់របរដាក់នៅក្នុងទូ
ទឹកកកយ៉ាងហោចណាស់ក៏ថេយ៉ុងអាចញ៉ាំរបស់ដែលនៅក្នុងទូបានទ្រាប់ពោះបន្តិចដែរប្រសើរជាងអត់។

“បងជុងគាត់ចូលទិញរបស់ក្នុងម៉ាតធ្វើអីទៅណ៎?”
អ្នកខាងនេះក៏មិនទុកយូរចម្ងល់ចេះតឬមាននៅក្នុងខួរក្បាលរបស់គេអត់ឆ្ងល់មិនបានដែលជុងហ្គុកទិញរបស់នៅក្នុងម៉ាតយ៉ាងច្រើនតែបែរជាមកញ៉ាំបាយផ្ទះ
រាល់ល្ងាចទៅវិញនៅធ្វើដូចជាឃ្លានមកយូរថ្ងៃហើយចឹង។

“គេទិញអ្វីញ៉ាំបែបនេះច្បាស់ជាមានរឿងចម្លែកអ្វីលាក់ពួកយើងពួកយើងមិនឲ្យដឹងជាមិនខាន”
យ៉ុនហ្គី គិតបានដិតដល់មិនដូចជជីមីនទេ ណាមួយ នៅផ្ទះក៏មានម្ហូបអាហារអ្នកបម្រើឆ្វេងស្តាំរួចជាស្រេច
តួនាទីទិញរបស់ចូលផ្ទះគួរណាជាមែផ្ទះមិនមែន ជងហ្គុកជាអ្នកទិញខ្លួនឯងទាំងដែលគេជាម្ចាស់ផ្ទះបែបនេះឡើយ។

            ទង្វើបែបនេះគួរឲ្យសង្ស័យខ្លាំងណាស់ តែពួកគេមិនហ៊ានវាយតម្លៃសរុបនោះទេទុកឲ្យពេលវេលានិងទង្វើរបស់គេពិសោធន៍ទៅចុះព្រោះជុងហ្គុកមិនអាចលាក់ពួកគេបានមួយជីវិតនោះទេ
នៅលើលោកនេះគ្មានឡើយការកុហកលាក់បាំង តទៅមុខអាថ៍កំបាំងនិងបែកការដោយខ្លួនឯងជាមិន ខានឡើយ។

💜ស្នាមស្នេហ៍💜Where stories live. Discover now