“យ៉ាងមិចហើយ?” យ៉ុនហ្គី ស្រែកសួរទៅទៅកូនចៅជំនិតនៅកន្លែងចតឡានដេលប្អូនរបស់គេខលប្រាប់តាមសម្តី នៅពេលនេះអង្គរក្សរបស់ត្រកូលមីនទាំងមូលបានស្វះស្វែងរកទាយាទពៅរបស់ត្រកូលមីនសឹងតែកន្លាប់ពេញប្រទេសកូរ៉េទៅហើយ។
ហេតុការណ៍មួយនេះអាចឲ្យយ៉ុនហ្គីដឹងបានភ្លាមថា ថេយ៉ុងប្អូនប្រុសពៅរបស់គេកំពុងតែមានអ្នកចាប់យកទៅប្រហែលចាប់ជំរិតយកលុយពីគេក៏ថាបាន។“ខ្ញុំរកសព្វអស់ហើយចៅហ្វាយមិនឃើញអ្នកប្រុសតូចទេ” កូនចៅអោនមុខចុះព្រោះតែមិនអាចបំពេញតួនាទីរបស់ខ្លួនបាន មនុស្សមួយទាំងមូលបែរជារកមិនឃើញពួកគេសមតែស្លាប់។
“ចុះកាំម៉ារ៉ាសុវត្ថិភាព?” យ៉ុនហ្គី នៅតែបន្តសួរជីកឫសជីកគល់គេជាមនុស្សម៉ត់ចត់ត្រូវតែបែបនិង ចង់ប្រាប់ថាពេលនេះនាយបារម្ភពីប្អូនស្ទើរស្លាប់ទៅហើយ។
“ដូចគ្នាទាន ប្រហែលជាមានអ្នករៀបចំទុកមុនទើបកាំម៉ារ៉ាសុវត្ថិភាពត្រូវកាត់ផ្តាច់គ្រប់កន្លែង”
“តើអូននៅទីណាទៅថេយ៉ុង?” កាយក្រាស់លើកដៃញីក្បាលដោយតប់ប្រម៉ល់ ប្អូនរបស់គេមួយទាំងមូលបែរជាការពារមិនបានល្អ បណ្តោយឲ្យមនុស្សចាប់ទៅ បានគេមិនសមធ្វើជាបងប្រុសរបស់ថេយ៉ុងនោះទេ។
“បងយ៉ុន! បងយ៉ុន រកថេយ៉ុងឃើញហើយឬនៅ?”
ជីមីន រត់មកយ៉ាងលឿនដើម្បីសួរដំណឹងមិត្តរបស់ខ្លួនទៅកាន់បងប្រុសរបស់ថេយ៉ុង យ៉ុនហ្គីបានខលទៅជីមីនដើម្បីសួរអំពីរឿងថេយ៉ុងផងបានជាគេអាចដឹងរឿងបានលឿនដល់ថ្នាក់នេះ ខ្លាចថាប្អូនរបស់គេទៅញ៉ាំបាយជាមួយជីមីនដូចជាពេលមុនៗ កំឡុងពេលចេញពីសាលាដូចរាល់លើក។“នៅទេ” យ៉ុនហ្គី ឆ្លើយហាក់ដូចជាអស់សង្ឃឹមនៅក្នុងខ្លួនយ៉ាងខ្លាំង ខួរក្បាលរបស់គេនៅពេលនេះ គិតតែពីប្អូនចង់ដឹងថាគេទៅណាកន្លែងណា ហើយបើមានអ្នកចាប់ទៅទាលុយហេតុអ្វីក៏ពេលនេះហើយមិនឃើញខលមក?
“ខ្ញុំថាប្តឹងប៉ូលីសទៅល្អទេ?” ជីមីន
“មិនបានទេ! មិនទាន់គ្រប់24ម៉ោង” មនុស្សជំនិតឆ្លើយជំនួសដោយសារតែឃើញយ៉ុនហ្គីធុញថប់បារម្ភ ពីប្អូនខ្លាំងពេកណាមួយប៉ូលីសក៏មិនអាចជួយបានដែរបើសិនជាមិនទាន់គ្រប់24ម៉ោងពេញ។