✨ភាគ៣៦: ប្តី!!✨

301 28 2
                                    


          ព្រះអាទិត្យរះហួសខ្ពស់ដើមដូងទៅហើយតែកុំមើលកម្លោះមួយគូដែលគេងនៅក្នុងខុនដូរឯណេះវិញ គេកំពុងតែគេងអោបគ្នាមិនព្រមក្រោកទៅណាសោះ
បន្ទាប់ពីបញ្ចប់ល្បែងស្នេហ៍នៅម៉ោង3ទាបភ្លឺ។

        ថេយ៉ុងគេងកើយនៅលើទ្រូងជុងហ្គុកដែលកំពុងតែលើកដៃម្ខាងរបស់នាយអង្អែលសក់ក្បាលរបស់ថេយ៉ុងពួកគេមិនបានគេងនោះទេគឺភ្ញាក់ទាំងពីរ នាក់តែម្តង តែពេលនេះសកម្មភាពហាក់ដូចជាស្ងប់ស្ងាត់ល្អខ្លាំងណាស់ លឺសូរតែខ្យល់ដង្ហើមមិននិយាយអ្វីបន្តិចរៀងៗខ្លួន ហាក់ដូចជាពួកគេកំពុងតែសញ្ចឹងគិតអ្វីមួយចឹង។

“បងជុង”

“យ៉ាងមិច?”

“បងកើតអ្វីមែនទេ?” រាងតូចសួរដោយក្តីបារម្ភព្រោះទេមិនឃើញនាញនិយាយអ្វីទាល់តែសោះមិនដឹងថាកើតអ្វីនោះទេឃើញគេបែបនេះថេយ៉ុងដូចជាមិនសូវស្រណុកចិត្តមិចមិនដឹង។

“ឯងបារម្ភពីយើងហ្ហេស?”

“ខ្ញុំបារម្ភពីបងពិតមែន” គ្រាន់តែឆ្លើយអ្វីដែលជាការពិតមិនពិបាកទេសម្រាប់ថេយ៉ុងបើគេបារម្ភពីនាយពិតមែនគេនិងឆ្លើយបែបនិងម្យ៉ាងគេមិនមែនជាមនុស្សចូលចិត្តលាក់អារម្មណ៍ដាក់អ្នកដទៃនោះទេ គិតបែបណាក៏ថាបែបនិងតែម្តង។

“ចង់ត្រឡប់ទៅផ្ទះវិញទេ?” នៅសុខៗជុងហ្គុកស្រាប់តែនិយាយប្រយោគនេះឡើងធ្វើឲ្យថេយ៉ុងភ្ញាក់ ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថាគេអាចលឺពាក្យនេះចេញពីមាត់ជុងបានទាល់តែសោះ នាយមានអ្វីបានជានិយាយបែបនេះ? កន្លងមកនាយមិនដែលសួរនាំមានតែទុកឲ្យនៅដើម្បីធ្វើបាប តើនេះជាស្អីទៅវិញថេយ៉ុងដូចជាមិនស្រណុកក្នុងចិត្តជុងហ្គុកធ្វើកាយវិការបែបនេះមកកាន់គេសោះ។

“បងនិយាយបែបនេះបានន័យថាមិច?” ថេយ៉ុង ងើបអង្គុយឲ្យបានស្រួលមុននិងសួរសំណួរទៅកាន់នាយដោយចង់ដឹង បានទៅផ្ទះគេគួរណាតែសប្បាយ
ចិត្តមិនមែនសួររកហេតុផលពីជុងហ្គុកនោះទេរឺមួយគេមិនចង់ទៅ?

“ដូចដែលឯងនិយាយអញ្ចឹង យើងចាប់ឯងមកទីនេះច្រើនថ្ងៃហើយអ្នកផ្ទះប្រាកដជាបារម្ភពីឯងខ្លាំងហើយ ទើបយើងសួរឯងថាចង់ទៅផ្ទះវិញដែរទេ?” ជុងហ្គុក
និយាយដោយសម្លឹងមើលមុខរបស់ថេយ៉ុងធម្មតា
សម្តីរបស់នាយនិយាយចេញមកមិនបានលេងសើច
ទឹកមុខស្ងួតតែម្តងប្រហែលជានាយធ្វើមែនទេនឈប់គិតពីគំនុំឆ្គួតឡប់នោះទៀតហើយមើលទៅ។

💜ស្នាមស្នេហ៍💜Where stories live. Discover now