✨ភាគ០៥: មនុស្សលាក់មុខ✨

362 39 0
                                    


[ ខ្ញុំសុំប្តូរឈ្មោះពី ណាមជុន ទៅជា យ៉ូងហ្គី វិញណាចរិកនិងសមជាង ណាមជុន ]😁😁

_________________________________________

“ឡើងមក បងគ្មានទេ” គ្រាន់តែលឺនាយនិយាយបែប នេះភ្លាមថេយ៉ុងក៏សប្បាយចិត្តរត់ចូលឡានយ៉ាង
ប្រញ៉ាប់។

       នាយមិនដាច់ចិត្តពីប្អូនរបស់គេបានទៅដូចដឹងហើយថានាយអាចធ្វើបានគ្រប់យ៉ាងរឿងប៉ុណ្ណឹង មិនពិបាកនោះទេអ្វីដែលពិបាកគឺមិនអាចដាច់ចិត្តនិងទឹកមុខរបស់គេពេលនេះ  ណាមួយក៏ដឹងថាខ្លួនធ្វើ
ខុសទើបចង់លុបលាងកំហុស បានខ្លះហើយក៏ចង់ នៅជាមួយប្អូនឲ្យបានយូរៗ ប្រសើរជាងឈ្លោះគ្នា រហូតបែបនេះដែរ។

       គេសុខចិត្តយឺតឲ្យតែបាននៅជាមួយបងប្រុស
ទោះបីជាគាត់មិនសូវនិយាយស្តីហើយគេតែងតែសួរ រហូតផងក៏ដោយ តែគាត់នៅតែឆ្លើយនិងសំណួររបស់ គេ។

“អរគុណហើយបងប្រុស” រាងតូចមិនទាន់ចុះ នៅនិយាយអរគុណបងប្រុសរបស់គេសិន។

“ប្រឹងប្រែងរៀនផង ហើយកុំបង្ករឿងពេក” យ៉ុងហ្គី
ងាកមកញញឹមតបដាក់ប្អូននិយាយស្រួលៗ ខ្លាចថា ប៉ះពាល់ដល់ការរៀនរបស់ប្អូន។

“បាទ អូនដឹងហើយលាហើយបងប្រុស” ថេយ៉ុង

“ឈប់សិន” យ៉ុងហ្គី

“មានអ្វីរឺ?” ថេយ៉ុងងាកមកតាមការបញ្ឈប់របស់បង ឃើញថាគាត់ដូចជាមានរឿងចង់និយាយជាមួយ។

“ល្ងាចនេះចាំបងមកទទួល ពួកយើងទៅញ៉បាយល្ងាចជាមួយគ្នា កុំភ្លេចណា” ទុកថាសម្រាកការងារមួយល្ងាចដើម្បីនាំប្អូនសំណព្វចិត្តរបស់គេដើរ លេងធ្វើឲ្យគេសប្បាយចិត្តម្តងចុះ យ៉ាងណាក៏ចង់ សុំទោសរឿងកាលពីយប់មិញដូចគ្នា។

“អឹម អូននិងចាំមិនភ្លេចទេ”  រាងតូចរលីងរលោងទឹក ភ្នែកទៅហើយនេះគឺជាលើកទីមួយសម្រាប់គេដែល បងប្រុសបបួលមុនបែបនេះ ព្រោះរាល់ដងឲ្យតែ ថេយ៉ុងចង់ទៅណាមកណា នាយតែងតែនិយាយថាវាគ្មានប្រយោជន៍បាយផ្ទះក៏មានខំប្រឹងតែរៀនទៅ។

“ឆាប់ទៅប្រយ័ត្នយឺត” យ៉ុងហ្គី លើកដៃអង្អែលក្បាល របស់ប្អូនដោយក្តីស្រឡាញ់និងបញ្ចេញស្នាមញញឹម ស្រទន់ទៅកាន់គេ រាងតូចងក់ក្បាលរួចចុះពីលើឡាន ដោយភ្ជាប់ជាមួយនិងស្នាមញញឹមជាប់ជានិច្ច។

💜ស្នាមស្នេហ៍💜Where stories live. Discover now