“ធ្វើបាបគេហើយ នៅមានមុខដើរហើរសប្បាយបែបនេះទៀតណ៎”“ពិតមែនហើយ មនុស្សប្រុសស្អីគួរឲ្យស្អប់ខ្លាំង
ណាស់”“ខ្លួនប្រុសទេ ចូលចិត្តវាយតប់មនុស្សស្រីខ្លាំងណាស់” គ្រាន់តែថេយ៉ុងនិងមិត្តដើរចូលមកដល់រោងអាហារភ្លាម សម្លេងរអ៊ូខ្សឹបខ្សៀវនិយាយអាក្រក់ពីថេយ៉ុងលឺពេញនិងតែម្តង
ក៏ប៉ុន្តែរាងតូចមិនបានខ្វល់ជាមួយនិងសម្តីពួកនោះ ដោយសារតែគេមិនបានធ្វើខុស អ្នកដែលចូលចិត្តលាបពណ៌ឲ្យគេនោះវិញទេដែលខុស
ហើយគេក៏មិនទៅដេកយំឈឺក្បាលជាមួយនិងពួកនោះដែរ ព្រោះគេមិនបានស៊ីបាយជាមួយពួកនាង ចឹងហើយចូលត្រចៀកស្តាំចេញត្រចៀកឆ្វេង អាចថាគេសាំនិងសម្តីបែបនេះទៅហើយ។
ស្របនិងសម្តីមើលងាយថេយ៉ុងពេញរោងអាហារបែបនេះ ក៏មានមនុស្សម្នាក់អង្កុយញញឹមចុងមាត់ ដែលមានអ្នកថេយ៉ុងខ្លាំងអីបែបនេះ។
ស្នាមញញឹមចុងមាត់របស់មនុស្សម្នាក់នោះពេញចិត្តយ៉ាងខ្លាំង ដែលមានអ្នកបញ្ចេញរិទ្ធមុននាង ដោយនាងចាំតែទទួលផលដោយនាងមិនបាច់បញ្ចេញអ្វីច្រើន។
“ថេយ៉ុង យ៉ាងមិចទៅហើយ? មានរឿងឈ្លោះគ្នាទៀតហើយតើមែនទេ?” ប្រុសស្អាតដៃជើងខ្លីៗ រត់មករកថេយ៉ុងនិងហ្គីសាម្នាក់ទៀត ធ្វើដូចជាបារម្ភពីគេខ្លាំង ខ្លាចថាងេយ៉ុងមានរឿងអី
ទាំងដែលដឹងហើយថាថេយ៉ុងគ្មានថ្ងៃចាញ់ពួកនាងវិញជាដាច់ខាត ត្រូវវាយគឺវាយ ត្រូវជេរគឺជេរហើយ ធ្វើមិចមនុស្សគេសុភាព🙄។
“ឯងក៏ដឹងថាមនុស្សដូចជាថេយ៉ុងអាចចាញ់នរណាទៅជីមីន?” ហ្គីសា និយាយហើយក៏ហៅម្ហូបជំនួសពួកគេទាំងពីរ
ជីមីនជាមនុស្សស្មោះត្រង់ គេស្រឡាញ់ ថេយ៉ុងខ្លាំងណាស់ បារម្ភខ្លាចថាថេយ៉ុងមានរឿងរហូត ស្តាយដែលគេមិនអាចជួយអ្វីបានច្រើន។
“កុំបារម្ភអីជីមីន មនុស្សដូចជាយើងមិនព្រមចុះចាញ់ត្រឹមសម្តីសិស្សមិនដែរចូលរៀននោះទេនេះគឺ
គីម ថេយ៉ុងណា៎ដែលទៅចាញ់អ្នកណាពីមុនមក😏”
រាងតូចញញឹមអួតមិត្តទាំងពីរ ហើយការអួតរបស់គេក៏តែងតែធ្វើបាន មិនមែនបានតែសម្តីនោះទេ។