✨ភាគ៣៧: មិនព្រម!✨

279 27 0
                                    


“យើងជាប្តីរបស់ឯងតាំងពីពេលណា?” ជុងហ្គុកលើកចិញ្ចើមឆ្ងល់នាយដូចជាចាំថាមិនទាន់មានប្រេពន្ធហើយក៏មិនទាន់រៀបការនិងអ្នកណាពីមុនមកដែរ ថេយ៉ុងមានសិទ្ធអីដែលហៅគេប្តីពេញៗមាត់បែបនេះ

“ក៏បងបានខ្លួនខ្ញុំហើយនោះអី នេះបងគិតថាខ្ញុំជាមនុស្សចិត្តងាយឲ្យគេស៊ីហើយដោះដៃចឹងហ្ហេស?
គ្មានថ្ងៃឡើយ! បងត្រូវតែទទួលខុសត្រូវចំពោះខ្ញុំ”
ថេយ៉ុង និយាយសង្កត់សម្លេងត្រង់ពាក្យទទួលខុសត្រូវគេមិនបានលេងសើចឡើងហើយជុងហ្គុកគេមិនអាចចាត់ទុកគេដូចជារបស់លេងនោះដែរបានខ្លួនហើយកុំមកចង់ដោះដៃឲ្យសោះប៉ះជាមួយអ្នកណាមិនប៉ះមកប៉ះជាមួយនិង មីន ថេយ៉ុង
គិតសាថ្មីល្អជាង។

“មានន័យថាបើយើងគេងជាមួយអ្នកណាហើយត្រូវ តែទទួលខុសត្រូវចំពោះគេម្នាក់នោះតើមែនទេ?”

“ត្រូវហើយ ហើយម្នាក់នោះគឺជាខ្ញុំបងជាប្តីខ្ញុំ ខ្ញុំគឺជាប្រពន្ធ ហិហិ ល្អទេ?” មិនដឹងថាមានអារម្មណ៍អ្វីថេយ៉ុងដូចជាសប្បាយចិត្តដល់ហើយពេលនិយាយដល់ចំណុចនេះដូចជាភ្លេចគិតពីទង្វើដែលជុងហ្គុកធ្វើកន្លងមកបាត់ទៅហើយ។

“បើអញ្ចឹងស្រីមួយប្រទេសនេះមិនក្លាយជាប្រពន្ធយើងទាំងអស់ហើយតើមែនទេ? អា! មិនបានទេយើង ត្រូវតែទទួលខុសត្រូវចំពោះពួកនាងដូចគ្នា” ជុងហ្គុក
លើកដៃអង្អែលចង្ការបស់ខ្លួនប្រៀបដូចជាកំពុងតែគិតដោយសារតែមានស្រីជាច្រើនដែលគេបានដេក ជាមួយបើដូចជាថេយ៉ុងនិយាយ នាយច្បាស់ជាក្លាយ ជាប្តីនាងទាំងអស់មិនខានទេ។

“អា!!! មិនបានទេបងត្រូវតែជាប្តីខ្ញុំតែម្នាក់ ខ្ញុំមិនព្រមឲ្យបងក្លាយជាប្តីពួកនាងទេ ខ្ញុំមិនព្រម...ហឹក..ហឹក..
ខ្ញុំមិនព្រម មិនព្រម មិនព្រមទេ!!!!!” ថេយ៉ុងអង្គុយវាយទឹកក្នុងអាងឡើងខ្ចាយចេញតែម្តង មិនត្រឹមតែប៉ុណ្ណោះនៅស្រែកយំស្ទើរតែបែកបន្ទប់ទាំងមូលទៅហើយឯជុងហ្គុកបានត្រឹមតែលើកដៃខ្ទប់ត្រចៀកប៉ុណ្ណោះ។

“នែ៎!! ឯងស្រែកអីក៏ស្រែកម្ល៉េះ? ថ្លង់ខ្លាំងណាស់”
ជុងហ្គុក ចាប់រាងកាយរបស់ថេយ៉ុងកុំឲ្យរើកញ្ជ្រោល ខ្លាំងពេកនេះយំទៀតហើយរឺ? មិញនេះទើបតែនិយាយមិនបាត់ពីមាត់សោះ ឥឡូវទឹកភ្នែកក៏ហូរមកទៀតហើយ គេពូកែស្រក់ទឹកភ្នែកខ្លាំងម្ល៉េះយំឡើងដូចទឹកភ្លៀងពេញអាងទៅហើយនៀក។

💜ស្នាមស្នេហ៍💜Where stories live. Discover now