✨ភាគ១៥:ដឹងចិត្ត!!✨

294 29 0
                                    


[ ជំរាបសួរចាស៎ ថ្ងៃនេះជួបគ្នាម្តងទៀត វគ្គថ្មី
ឈុតឆាក តែអ្នកសរសេរដដែល😁😁]

        មកដល់ថ្នាក់រៀនទម្រាំតែថេយ៉ុងអាចគេចចេញពីជុងហ្គុកបានស្ទើរតែចំណាយពេលរាប់ម៉ោងទៅហលយមិនដឹងជាស្អីតាមស្អិតដូចតុកកែ។

“ហ៉ើយ...ហត់ណាស់🥵” ថេយ៉ុង បានចូលថ្នាក់រៀន បោះកាតាបទម្លាក់ចោលនៅលើតុលឺសូតែផាំងគេដកដង្ហើមញាប់ព្រោះតែហត់និងរត់គេចពីជុងហ្គុកខ្លាំងពេក។

“មានរឿងអីថេយ៉ុង? មើលទៅឯងដូចជាហត់ខ្លាំងណាស់” ជីមីន សួរនាំមិត្តទាំងបារម្ភឃើញមិត្តខុសប្លែកអីបន្តិមិនអាចគេចពីក្រសែភ្នែកគេបានទេ ទោះបីជាភ្នែកតូចពិតមែនតែខ្លឹមមិនធម្មតា។

“រត់គេចពីបងរបស់ឯងនិងហើយ” ថេយ៉ុង

“បងរបស់យើងធ្វើបាបឯងទៀតហើយមែនទេ?”

“ឯងថាទៅមើល?” រាងតូចលើកចិញ្ចើមសួរបកទៅវិញបើសិនជាជុងហ្គុកមិនរករឿងឈ្លោះប្រកែកជាមួយគេម្តងណាទេប្រហែលជាជុះអាចម៍មិនចេញទេដឹង🙄។

“ឲ្យយើងសុំទោសជំនួសគាត់ផងណា” ទោះបីជាមិនមែនកំហុសជីមីន តែយ៉ាងណាគេជាប្អូនក៏មានអារម្មណ៍មិនល្អដែលបងប្រុសតាមទៅធ្វើបាបថេយ៉ុង
ដោយសារតែមនុស្សស្រី មិនប្រាប់ក៏គេដឹងថារឿងមួយនិងមិនខាន។

“មិនមែនជាកំហុសរបស់ឯងទេ” រាងតូចញញឹមតបទៅកាន់មិត្ត មានតែអរគុណដល់ជីមីនដែលនៅតែរាប់អានគេបន្តទោះបីជាបងប្រុសព្យាយាមហាមឃាត់ យ៉ាងណាក៏គេនៅតែមករាប់អានជាមួយខ្លួន រឿងប៉ន្នឹងគេមិនអាចខឹងនិងជីមីនបានទេ។

“អេ! ហ្គីសាទើបតែមកដល់ហកហេ្ហស?” ជីមីន ចោទសួរទៅមិត្តភក្តិស្រីម្នាក់ទៀតឃើញថាថ្ងៃនេះនាងក៏មកយឺតដូចជាថេយ៉ុងដែរ។

“អឹម! ឡានខូចទើបត្រូវជិះតាក់ស៊ីមក ពួកឯងញ៉ាំអីរួចហើយរឺនៅ?” ហ្គីសា សួរទៅកាន់មិត្តរបស់នាងខ្លួនឯងមកយឺតហើយនៅឆ្លៀតបារម្ភពីមិត្តរឿងហូបចុកទៀតនាងល្អពេកហើយទេដឹង? ជាមិត្តនិងគ្នា ច្បាស់ជាបារម្ភពីគ្នាទៅវិញទៅមកស្រាប់ហើយ។

💜ស្នាមស្នេហ៍💜Where stories live. Discover now