✨ភាគ៣៨: បោកប្រាស់!!✨

314 32 0
                                    


[ Admin មកវិញហើយថា៎ ចយូរដែរទេ សុំទោសណាដែលអត់បានចេញសាចរឿងតប៉ុន្មានថ្ងៃនេះដោយសារតែមានបញ្ហាតិចតួច ]🥺🥺😁

“បងជុង អ្នកណាមកនឹងមិចក៏បងយូរម្ល៉េះ?”
ជុងហ្គុក រៀបនិងនិយាយទៅហើយស្រាប់តែសម្លេងស្រួយស្រេសបានបន្លឺចេញពីក្នុងបន្ទប់មកព្រមទាំងជើងស្រឡូនស្អាតទាំងគូកំពុងបោះជំហានមកម្តងមួយៗជាមួយនិងអាវសាមីវែងពណ៌សរបស់ជុងហ្គុក ដែលពាក់នៅលើខ្លួន

       សម្លេងមួយនេះជាសម្លេងដែលយ៉ុនហ្គីនិងជីមីនស្គាល់ច្បាស់ដូចថ្ងៃមិនប្រាប់ក៏ដឹងថាថេយ៉ុងនៅខាងក្នុងពិតមែន ជុងហ្គុកគឺពិតជាពាក់ពន្ធក្នុងការចាប់ខ្លួនថេយ៉ុងមកពិតមែនហើយ។

“បងយ៉ុន ជីមីន?” ថេយ៉ុង ហៅឈ្មោះអ្នកដែលនៅចំពោះមុខទាំងការភ្ញាកើផ្អើលដូចជាជុងហ្គុកដែរ មិញនេះដោយសារជុងហ្គុកនៅយូរខ្លាំងពេកទើបគេមានបំណងដើរចេញមកមើលហើយក៏មិននឹកស្មានថាបានជួបអ្នកទាំងពីរក្នុងសភាពរបស់គេពិបាកមើលខ្លាំងចឹងសោះ។

“ថេយ៉ុង! អូនពិតជានៅទីនេះពិតមែន បងបារម្ភពីអូនខ្លាំងណាស់ បងឲ្យគេតាមរកគ្រប់ច្រកនៃប្រទេសកូរ៉េនេះហើយតែមិនបានដំណឹងសោះ ដឹងទេថាបងបារម្ភពីអូនខ្លាំងណាស់” យ៉ុនហ្គី ស្ទុះវឹងកាត់មុខរបស់ជុងហ្គុករត់មកអោបបកអូនប្រុសដោយក្តីនឹករលឹកព្រោះតែនាយបែកពីថេយ៉ុងយូរណាស់មកហើយច្បាស់ជាមានការបារម្ភពីគ្នាខ្លាំងមិនខានទេ ម្យ៉ាងទៀតនាយគិតថាមានអ្នកមានបំណងមិនល្អចាប់ថេយ៉ុងយកទៅធ្វើបាបហើយតើ មិននឹកស្មានថាពេលនេះងេយ៉ុងគេមិនអីបែបនេះគេសប្បាយចិត្តខ្លងណាស់

“អូនក៏នឹកបងដូចគ្នា” រាងតូចលើកដៃអោបតបតទៅកាន់យ៉ុនហ្គីវិញទាំងទឹកភ្នែក គែរំភើបខ្លាំងណាស់ដែលអាចជួបមុខយ៉ុនហ្គីម្តងទៀត គេពិតជារំភើបខ្លាំងមែនទេន។

“អេ! នេះប្អូន? ឯងធ្វើស្អីប្អូនយើងខ្លះអាចង្រៃយ៍? ឌឹប” យ៉ុនហ្គី បង្វែររាងតូចមើលឆ្វេងស្តាំខ្លាចថាមានរបួសតែនាយទើបតែចាប់អារម្មណ៍មួយតួខ្លួនរបស់ថេយ៉ុងភាគច្រើនមានសុទ្ធតែស្នាមជ្មេញពាសពេញតែកញ្ចឹងកទាំងអស់ ទើបនាយងាកទៅសួរជុងហ្គុកមុននិងហក់ដាល់គេមួយដៃចំថ្ពាល់ដួលទៅលើឥដ្ឋការ៉ូយ៉ាងដំណ។

💜ស្នាមស្នេហ៍💜Where stories live. Discover now