" ពុទ្ធោអើយ!ធុញៗៗៗ " សម្លេងស្រែកឲ្យទ្រហឹងពេញផ្ទៃបន្ទប់ខ្នាតកណ្ដាលមួយកន្លែង ខណៈម្ចាស់របស់វាកំពុងតែលើកដៃមកឈ្លីក្បាលចុះឡើងតាមអារម្មណ៍តប់ប្រម៉ល់ ស្មុគចិត្ត ។ គេដើរចុះដើរឡើងមិនចង់ទម្លាក់ខ្លួនអង្គុយ ស្របពេលខួរក្បាលបែរជាដំណើរការរអាក់រអួលហាក់ដូចជាដាច់សសៃឈាម។
បន្ទាប់ពីនិយាយត្រូវរូវគ្នាជាមួយលោកប៉ាគេរួចរាល់ លោកគីមបែរជាឲ្យថេហ្យុងសំងំនៅតែក្នុងបន្ទប់ មិនបាច់ទៅមើលទំនិញស្អីនោះទេ រងចាំឲ្យតែដល់ម៉ោងទៅជួបអ្នកខាងនោះ និងបានតែងខ្លួនឲ្យស្រស់ស្អាត ។
" ហុើយ...ចន ជុងឆែប អាមនុស្សនាំស៊យ គ្រាន់តែឮពីឈ្មោះឯង យើងក៏មករងទុក្ខទៅហើយ យើងចង់តែសម្លាប់ឯងឲ្យស្លាប់ទេ "" អ្ហឹក...ខ-ខិខិ "
" កូនយ៉ាងម៉េចទៅហើយ នេះទឹក! " អ្នកស្រីចនប្រញាប់លើកពែងទឹកមកឲ្យនាយសង្ហារដែលញាុំអាហារពេលព្រឹកសុខៗក៏ប្រែជាក្អកឈ្លោះបាយស្ទើរតែដាច់សង្ខារ រួចចុះអ្នកណាក៏ថ្លើមធំហ៊ានមកនិយាយដើមកូនប្រុសសំណព្វគាត់បែបនេះ?
" ខ្ញុំ...មិនអីទេម៉ាក់ " អ្នកកំលោះញញឹមតិចៗ ទទួលកែវទឹកពីគាត់មកផឹកក្អឹកៗ ព្រមទាំងយកដៃមករឹតទ្រូងថ្នមៗ ។
" ញាុំបាយហើយ ថ្ងៃនេះមិនបាច់ទៅណាទេ ត្រៀមជួបកូនរបស់គីម " លោកចន
" ស្អីគេប៉ា?ខ្ញុំត្រូវទៅមើលក្លឹប ថ្ងៃនេះស្រាពូយ៉ុនដឹកមកឲ្យហើយ " ជុងហ្គុកប្រកែកដាច់ខាត តែមិនបានតឹងសសៃករដាក់គាត់នោះទេ អាចថានាយឃោឃៅចំពោះតែសត្រូវប៉ុណ្ណោះ។
" ចាំស្អែកទៅ ប៉ានិយាយជាមួយយ៉ុនហ្គីឲ្យ "
" មិនបានទេប៉ា... "
" ម៉ោងបាយគេមិនឲ្យនិយាយច្រើនទេ " អ្នកណានាំ?
លោកចនអង្គុយស្ងៀមញាុំអាហារពេលព្រឹក លែងយកត្រចៀកមកស្ដាប់រាល់ការបកស្រាយ លេស1លានហេតុផលរបស់នាយកំលោះទៅហើយ វាទាមទារឲ្យជុងហ្គុកអង្គុយលើកៅអីលែងជាប់ ត្បិតលោកប៉ាកំពុងតែគាបសង្កត់។
" ម៉ាក់... "
" ម៉ាក់ក៏មិនដឹងជួយយ៉ាងម៉េចដែរ ញាុំបាយទៅកូន " អ្នកស្រីចនសម្លឹងមើលមុខស្វាមីខ្លួនបន្តិចទើបឆ្លើយតបទៅនាយកំលោះវិញ ទាមទារឲ្យនាយសង្ហារជូរមុខជូរមាត់ មុននឹងងើបក្រេសឈប់ញាុំអាហារបន្តទៀត។
" ជុងហ្គុក កូនទៅណា " អ្នកស្រីចន
" ទៅណាបាន? " នាយកំលោះក្ដាប់ដៃទាំងខឹង ទើបបន្តដំណើរឡើងទៅបន្ទប់របស់គេវិញ បើដឹងថាថ្ងៃនេះលោកចនហៅមកឃាត់ឲ្យនៅចាំប្រុសកាធាត់ គីម ថេហ្យុងនោះ គេសុខចិត្តលោតទឹកសម្លាប់ខ្លួនវិញប្រសើរជាង។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!