" តើឯងគិតច្បាស់លាស់ហើយថានិងចូលក្រុមជាមួយយើង? " អុីសស្តុនប្រញាប់ចោទសួរមនុស្សចំពោះមុខទាំងដាក់ការសង្ស័យមិនជឿសម្ដីគ្មានបានការមួយនោះ ថ្នាក់ចាហ្វាយមុន វានៅហ៊ានរមិលគុណដាក់ ចុះទម្រាំនាយ?
ពេលនេះពួកគេទាំង2កំពុងតែនៅវិមានត្រកូលម៉ានៀក្នុងបន្ទប់ធំទូលាយស្អាតប្លែកសមនិងឋានៈ ។ វាជាវិមានសង់ឡើងជាយូរ ទុកពេលគេសម្រេចកិច្ចការបែបនេះឯង។
" លោកមិនទុកចិត្តខ្ញុំ? " វ៉ុនអ៊ូលើកចិញ្ចើមអស់សំណើចតិចៗ ត្រូវហើយ!នាយក៏មិនទុកចិត្តគេដូចគ្នា
" ថាអីចឹងក៏បាន "
ឆិប!!
សម្ដីមិនទាន់ចប់ វ៉ុនអ៊ូទាញកាំបិទពីចង្កេះកាត់ម្រាមដៃនាងមួយចោល រួចក៏ប្រគល់ទៅឲ្យអុីសស្តុន។
" ប៉ុណ្ណឹងយកជាការបានទេ? " គេយកកូនកន្សែងជូតឈាមដែលបាញ់ឆ្វាចនោះ ហាខ្ជាក់ពាក្យពេជន៍ព្រោះមិនចង់បកស្រាយ ស្បថសច្ចាច្រើន។
" ហុិស...ល្អ! " អុីសស្តុនញញឹមសប្បាយចិត្ត ព្រោះផែនការសម្រេចបានដូចបំណងប៉ងទុក ។ នាយខំរៀបផែនការសម្លាប់ជុងហ្គុកបានសម្រេច ហើយបានកូនចៅចំណិតរបស់វាចុះចូលជាមួយខ្លួនបន្ថែមទៀត អីចឹងរឿងបន្ទាប់ គេពិតជាចង់បំផ្លាញត្រកូលចាងខ្លាំងណាស់។
" រោងចក្រទឹកកកជាឈ្មោះខ្ញុំ ឯកំពង់ផែប៊ូសានកំពុងរត់ឯកសារត្រៀមបញ្ចូលឈ្មោះខ្ញុំដូចគ្នា ខ្ញុំថាលោកគួរតែប្រាប់ពីការងាររបស់លោកដែរហើយ " គេបោះជំហ៊ានមកអង្គុយលើសាឡុងក្បែរនោះ ខណៈអុីសស្តុនអង្គុយនៅតុការិយាល័យរបស់គេ។
" ចុះអណ្ដូងប្រេងនិងក្លឹប? "
" ចុះជាកម្មសិទ្ធជារបស់គីមថេហ្យុងរួចហើយ ខ្ញុំមិនដឹងឯកសារគេលាក់ឯណាទេ "
" កុំគិតថាខ្ញុំនិងជឿឯង100ភាគរយណាវ៉ុនអ៊ូ ដើរមកដល់ដំណាក់កាលនេះទៅហើយ ខ្ញុំមិនមែនល្ងង់ " ត្រូវហើយ!គេមិនល្ងង់ថ្នាក់ចំណិតតាមគ្រប់កន្លែងមិនដឹងឯកសារសំងាត់នោះ?
" អីចឹងលោកថាទៅមើល លោកដឹងឯកសារបណ្ដាំមរតករបស់លោកយាមីគុឬអត់? " មិនឲ្យចាញ់ចិត្តវ៉ុនអ៊ូដាក់មួយប្រយោគវិញ លើកឡើងពីលោកប៉ាចិញ្ចឹមដែលយកគេទៅព្យាបាលនោះ!
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!