it's YOU : EP 29

2.2K 146 4
                                    

តុក តុក !!

វ៉ុនអ៊ូគោះទ្វារ2-3ដង មុននឹងសម្រេចចិត្តបើកចូលក្រោមការអនុញ្ញាតពីចៅហ្វាយប្រុសសង្ហារ នាយចំណិតបិទទ្វារថ្មមៗទើបដើរចូលទៅជិតជុងហ្គុកដែលកំពុងអង្គុយទទួលទានអាហារពេលព្រឹកជាមួយថេហ្យុង។

" ញុំាបាយទេ វ៉ុនអ៊ូ " ថេហ្យុងហៅយកគួរជាមួយស្នាមញញឹមស្រាលៗ នឹងសម្លឹងមើលទៅនាយដែលឈរក្បែរៗជុងហ្គុក

" បាទអ្នកប្រុសតូច " គេឱនក្បាលគោរពបន្តិចទើបបែរមកមើលជុងហ្គុកដែលលើកចិញ្ចើមមើលបែបមានចម្ងល់

" និយាយមក "

" ទីនេះឬចៅហ្វាយ? " គេចង់បញ្ជាក់ថាថេហ្យុងមានចំណែកដឹងដែរឬ?

" ហុឹម!! " នាយគ្រាន់តែគ្រហឹមដើមករ ទម្លាក់សមនិងស្លាបព្រាទុកមួយឡែក ព្រមទាំងអង្គុយត្រង់ខ្លួនចាំស្ដាប់វ៉ុនអ៊ូរៀបរាប់ ខណៈថេហ្យុងសឹងតែលេងទំពារអាហារពេលឃើញឬកពារវ៉ុនអ៊ូប្លែកៗដូច្នោះ។

មានរឿងអី?

" គឺថា...កុងយ៊ូស្លាប់ហើយទាន " ពាក្យសម្ដីរបស់នាយចំណិតធ្វើឲ្យថេហ្យុងខ្ចឹបមាត់ ព្រេចភ្នែកទាំងមិនយល់ គេក្រឡេកទៅមើលជុងហ្គុកបែរជាអង្គុយស្ងៀមគ្មានប្រតិកម្មបន្តិចសោះ ។ កែវភ្នែកនាយសម្លឹងមើលទៅត្រង់ហាក់បីដូចជាសញ្ចឹងគិតអ្វីម្យ៉ាង។

" ក្រែងកុងយ៊ូនៅក្នុងគុកមែនទេ?គេស្លាប់បានយ៉ាងម៉េច បើ- "

" វាស្លាប់ដោយសារអី? " ជុងហ្គុករហ័សកាត់សំនួរថេហ្យុង

" កំឡុងពេលប៉ូលីសដឹកកុងយ៊ូមកមកកាន់គុកធំ មានគេលួចវាយប្រហារ ព្រមទាំងមានព្រួញពិសបាញ់គេមកពីចម្ងាយ អ្វីដែលសំខាន់ព្រួញនោះជាព្រួញតែមួយដែលបាញ់ចៅហ្វាយលើកមុន ចៅហ្វាយគិតថាចម្លែកដែរទេ? " វ៉ុនអ៊ូលើកឡើងបញ្ជួសគំនិតនាយសង្ហារឲ្យលិចលង់ព្រមទាំងបែកសតិអង្គុយមិនមាត់មិនករ ស្មឹងស្មាតជាមួយអារម្មណ៍មិននៅនិងខ្លួន ស្របពេលថេហ្យុងឯណេះក៏វីរវរជាមួយគេដែរ ។

" ខ្ញុំថារឿងនេះមានជនទីបី " សម្ដីថេហ្យុងធ្វើឲ្យទាំងជុងហ្គុកនិងវ៉ុនអ៊ូភាំងមួយពេលដែរ ។ ស្តាប់តាមថេហ៍និយាយក៏ត្រូវម្យ៉ាង សុខៗមិនដឹងជាលេចចេញបក្សពួកមកពីណាមកចងគំនុំជាមួយគេ ព្រោះតាមធម្មតាត្រកូលចននិងត្រកូលគីមក៏មានតែដៃគូប្រជែងតែ2ប៉ុណ្ណោះដែលប្រកាសសង្គ្រាមជាមួយគេជាសាធារណៈមិនលបខាំដូចឆ្កែ ហើយវាគ្មាននរណាក្រៅតែពី ហ្គី ឈីអាន់ និង កុងយ៊ូ ឡាវីដានោះទេ ហើយឥឡូវកុងយ៊ូក៏ត្រូវប៉ូលីសចាប់ទៀត ។ សំខាន់ត្រង់ថា តជំនាន់ពីមុនៗគ្មានអ្នកណាមកប្រើព្រួញមកវាយឆ្មក់សត្រូវឡើយ វាចាស់កម្រិល ព្រមទាំងមិនអាចស៊ូប្រដូចជាមួយកាំភ្លើងនោះទេ។

It's YOU [END✅]Where stories live. Discover now