" ចៅហ្វាយ លោកប្រុសហូស៊ុកទាក់ទងមកបាទ " វ៉ុនអ៊ូរហ័សហុចទូរស័ព្ទឲ្យទៅនាយសង្ហារដែលទើបនិងពិនិត្យកន្លែងរួចរាល់ រកចង់សម្រាកនៅអូហ្វីសបន្តិច។
ក្នុងប្រព័ន្ធទូរស័ព្ទ..
" ជុងហ្គុក!រឿងដែលឯងឲ្យយើងស៊ើប ពេលនេះបានតម្រុយខ្លះហើយ " សម្ដីអ្នកម្ខាងទៀតហាក់មានឥទ្ធិពលត្បិតអីនាយកំលោះឈប់បន្តដំណើរទៅមុខភ្លាមៗ ហើយរឹតតែមិនដឹងថាក្នុងខ្លួននាយគិតអ្វីទៀតដែរ។
" ណាត់ពេលនិយាយគ្នាបន្តិចទៅ "
" ល្ងាចនេះតែម្ដងក៏បាន ព្រោះថ្ងៃត្រង់យើងជាប់ប្រជុំជាមួយថ្នាក់លើរឿងកុងយ៊ូដែលត្រូវគេលបសម្លាប់ "
" អូខេ! " ថាចប់នាយហុចទូរស័ព្ទឲ្យទៅវ៉ុនអ៊ូវិញ ដោយមិនភ្លេចផ្តែផ្តាំឲ្យគេមើលការខុសត្រូវជំនួស ។ ដើមឡើយនាយមិនធ្លាប់តឹងតែងអីថ្នាក់នេះចំពោះខ្លួនទេ តែចាប់តាំងពីមានវត្តមានមនុស្សចម្លែកចូលមកអុកឡុក ជុងហ្គុកឲ្យកូនចៅតាមគ្រប់ច្រកល្ហក ពង្រាយគ្នាពង្រឹងសុវត្ថិភាពទាំងគ្រួសារនាយ ទាំងនាយផងដែរ។ ស្បថបានថា នាយឈប់ប្រហែសលេងសើចច្រើនដូចមុន...
" បញ្ជាឲ្យប្រធានរងមើលការខុសត្រូវទីនេះឲ្យល្អ បន្ថែមកូនចៅយាមមាត់ច្រកឲ្យបានច្រើន "
" បាទចៅហ្វាយ " វ៉ុនអ៊ូឱនក្បាលគោរពទើបដើរចាកចេញទៅបាត់ ដើម្បីប្រាប់ដំណឹងនេះទៅប្រធានរងដែលមានតួនាទីមើលការងារខុសត្រូវជំនួសនាយកន្លងមក។
ក្រាក!!
" ជុងហ្គុក " បើកទ្វារមកស្រាប់តែឃើញថេហ្យុងអង្គុយលើសាឡុងមាននំពេញតុ ញុំាញាត់មាត់ណែនៗ ដោយឃើញមានទូរស័ព្ទចាក់វីដេអូរឿងភាគថែមទៀត។ គេបោះជំហ៊ានមកអង្គុយជិត ព្រមទាំងលើកអាល្អិតដាក់លើភ្លៅ ចាប់ថើបថ្ពាល់ខ្សឺតៗមិនដឹងជានឹកស្អីណាស់ណា
" មើស៎...ឈប់ថើបអូនបានហើយ " គេរុញមុខនាយចេញទៅម្ខាង បញ្ចេញក្រសែរភ្នែកដាក់សម្ពាធ កាចឆ្នាស់យកតែមែនទែន។
" ហេតុអ្វីក៏ញុំាច្រើនយ៉ាងនេះ? " នាយចោទសួរសម្លឹងមើលនំរាយប៉ាយពេញទាំងតុ ហើយក៏លួចគិតថាក្រពះយក្សខ្លួនឡើងតូច ញុំាៗយ៉ាងហ្នឹងមិនឃើញមានសាច់ត្រង់ណាផង។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
![It's YOU [END✅]](https://img.wattpad.com/cover/283251865-64-k393665.jpg)