អារម្មណ៍អណ្ដែតអណ្ដូងច្រឡាត់តាត់តូងហោះហើរគ្មានព្រំដែនកំណត់ រជ្ជៈនៃគំនិតហាក់កំពុងមមាញឹកជាមួយរូបភាពមួយនោះមិនអាចស្បើយឡើយ កាន់តែបំភ្លេចវាកាន់តែដក់ជាប់នៅក្នុងខួរក្បាលនាយសង្ហារជានិច្ច។ ចន ជុងហ្គុក បុរសឈាមត្រជាក់ ចូលចិត្តពាក់មុខយក្សជាមួយសត្រូវ ឥឡូវនេះបែរជាមកប្រលែងចង្កូមនៅពេលឃើញកាយវិការសិទ្ធស្នាលរបស់ពួកគេទាំងពីរ!
" ហ៊ឹម.... " សម្លេងដកដង្ហើមធំមួយដង្ហឹក ជុងហ្គុកលូកដៃមកបន្ធូរក្រវ៉ាត់ករមុននឹងបន្តមកញីផ្ទៃមុខពោរពេញទៅដោយអារម្មណ៍ចង្អៀតចង្អល់ ។ នាយចង់តែលើកដៃដាល់អាម្នាក់នោះតាមចិត្តខឹង តែ..ចរិកដូចឌុកឌឿមិនអាចរុកចូលដីរបស់នេះនោះអាចដំណើរកាលបានដោយរបៀបណា?
" ទៅរកចាង ហូស៊ុក "
" បាទទាន "
.....
" ស្អីគេ? " សម្លេងស្រែកមួយវ៉ាសហាក់មិនចង់ជឿ កំលោះឧត្តមសេនីយ៍សែនស្រស់ភ្ញាក់ស្ទុះងើបចេញពីកៅអី បើកភ្នែកក្រឡោតសម្លឹងមើលព្រះភក្រនាយមាណព្វបែបសង្កេតមិនត្រូវ។
" មកស្លន់ស្អីឯង?ចំណាប់ណាស់អាខាងឲ្យយោបល់ ដល់គេមកនិយាយសាច់ការធ្វើជាឯងភ្ញាក់ អង្គុយចុះ!! " ត្រង់ប្រយោគចុងក្រោយ ជុងហ្គុកសង្កត់សម្លេងកាចៗឲ្យនាយអង្គុយវិញ ឃើញទឹកមុខមិត្តសម្លាញ់បែបនេះ ទើបហ៊ូសុករៀបឬកញ័រៗចូលមកអង្គុយធម្មតាសឹងមិនកើត។
" ឯងគុំគួនគេដល់ថ្នាក់ចង់កម្ទេចទំនិញ?មិនកើតទេ យើងអត់យល់ស្រប " ហ៊ូសុកលើកដៃខ្វែងនិងគ្រវីក្បាលមិនព្រមចុះចូលជាមួយនាយ ជាហេតុនាំឲ្យជុងហ្គុកសម្លឹងមុខគេដូចពស់សម្លឹងសត្រូវ
" កុំមើលយើងបែបនេះ "
" គោលដៅយើងមិនមែនចង់បំផ្លាញ ប៉ុន្តែអ្វីដែលចន ជុងហ្គុកត្រូវការ គឺត្រូវតែបាន " នាយនិយាយមួយៗច្បាស់ៗ ជាផ្លូវមិនសូវជាស្រួលក្នុងចិត្តកំលោះហ៊ូសុក។
" ឯងចង់បានអ្វី?យើងមិនយល់ពិតមែន "
" ហុឹម...ជាអ្វីទៅន៎? " នាយធ្វើជានឹកគិត បញ្ចេញចរិកឡេមឡើមមើលឆ្វេងមើលស្ដាំមិនងាយឲ្យហ៊ូសុកចាប់បាន។
" បើមិនចង់ប្រាប់ដដែលឯងមកធ្វើអី? " នាយជ្រឹបភ្នែកហាក់ហួសចិត្ត ខណៈផ្ទៃសង្ស័យប្រកដឡើងមកមិនអាចហាមបាន។
" មកសុំជំនួយ! "
" ជួយ?ហុឹស...ជួយម៉ាកឯងនេះ កុំថាឡើយក្រុមអ្នកស៊ើនសង្កេត សូម្បីស៉្ពាយ(SPY)ក៏គេធ្វើមិនកើតដែរ ន៎ែៗ...ឯងប្រាប់យើងឲ្យត្រង់ គោលបំណងឯងជាអី? " ហ៊ូសុកអស់យោបល់ នាយច្រត់ដៃនិងតុកញ្ចក់ថ្លាឈ្វេង ចោទសួរទៅគេលែងអាក់សម្ដី ។ ដល់ថ្នាក់នាយបណ្ដាក់ទុនមកដល់ផ្ទះគេទៅហើយ ប្រហែលជាការធំហើយមើលទៅ។
" ឲ្យធ្វើតែមួយមុខ កុំចេះដឹង " នាយបែរមកជាអង្គុយគងអន្ទាក់ខ្លាធ្វើហី ចាត់ទុកសំនួរមិត្តសម្លាញ់គ្មានន័យក្នុងត្រចៀក។
" ឯង.... "
" ធ្វើឬអត់? "
" យើងបដិសេធបាន? " នាយលើកចិញ្ចើមបន្តិចបែបរកលេសមិនបាន យ៉ាងណាមិត្តមានតែមួយគ្រាប់ បើមិនជួយគេថានាយជាមិត្តទ្រុស្តមិត្តមិនខាន ។ ណ្ហើយ...បណ្ដាក់ទុនជួយកំលោះចិត្តក្ដៅ ឈាមល្អក់ម្ដងចុះ!
" យប់នេះចាប់ផ្ដើម "
YOU ARE READING
It's YOU [END✅]
Fanficមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!