it's YOU : EP 42

1.5K 121 17
                                    

អាចថាបែកគ្នាអស់រយៈពេល5ឆ្នាំដោយរកមិនឃើញសាកសព មនុស្សជាច្រើនថានាយបានស្លាប់តែថេហ្យុងមិនជឿនិងជួលឲ្យគេតាមរកបន្ថែម ពេលនេះក៏ជួប មិនដឹងក្នុងនាមជាបងប្អូនជីដូនមួយទៀតឬអត់ទេ ព្រោះខាងនោះយកឡានមកច្រើនសន្ធឹកណាស់។

" បែកគ្នាយូរហើយមិននឹកប្អូនប្រុសទេឬ? " គេញញឹមមានមន្តស្នេហ៍ព្រមទាំងដើរមកឈរជិតថេហ្យុងតែត្រូវអ្នកស្រីគីមមកពាំងបានមុន។

" ហៃយ៉ាអ្នកមីង ជម្រាបសួរ មុននេះខ្វះការគួរសម "

" តោះ!ថេហ៍ ចូលផ្ទះវិញកូន " គាត់មិនតបត ប៉ុន្តែទឹកមុខប្រហែលជាបង្ហាញឡើងទាំងមិនពេញចិត្តជាខ្លាំង គាត់បង្វែររទេះរុញកូនប្រុស តែអុីសស្តុនចាប់ជាប់។

" ប្រញាប់ទៅណាអ្នកមីង "

" យើងមិនមែនមីងឯង "

" ខ្លាចថេហ៍ដឹងថាប្ដីរបស់គេជាឃាតករសម្លាប់ខ្ញុំកាលណោះឬ? "

" បិទមាត់របស់ឯងទៅអុីសស្តុន " អ្នកស្រីគីមស្រែកគំហកដាក់គេ ទើបកូនចៅជុងហ្គុកដែលដាក់បង្កប់ទាំងប៉ុន្មានចេញមកព្រោងព្រៀតដើម្បីការពារសុវត្ថិភាពជូនចាហ្វាយ។ខណៈអ្នកនៅលើរទេះរុញបែរជាមិនបង្ហាញការភ្ញាក់ផ្អើលបន្តិចសោះ។

" អីយ៉ា!!មានកូនចៅបង្គប់ផងនេះ " គេសើចខ្លាំងៗសម្លឹងមើលកូនចៅត្រកូលចនព័ទ្ធជុំវិញភូមិគ្រឹះយ៉ាងក្រាស់ក្រែល បើធៀបជាមួយគ្នីគ្នាខាងគេក៏ប្រហាក់ប្រហែលគ្នានេះឯង

" ឈប់ទៅអុីសស្តុន " សុខៗអ្នកនៅលើរទេះងើយប្រាប់កំលោះឈាមរាវទាំងទឹកមុខប្រាកដប្រជាមិនលេងសើច ។

គេប្រាប់ឲ្យឈប់ គេដឹងហើយមែនទេ?

" ឈប់?...បងកំពុងតែហាមនរណាបងប្រុស? " អុីសស្តុនផ្លាស់ប្ដូរសម្លេងបម្រុងនិងឈានជើងមកមុខមួយជំហ៊ានទៀតក៏ត្រូវអ្នកស្រីគីមរុញរទេះមកក្រោយ ខណៈពេលកូនចៅក៏ដើរមកក្បែរៗ2នាក់ម្ដាយកូនភ្លាមៗ ។

" បញ្ឈប់ទង្វើដ៏ឆ្កួតលីលារបស់ឯងទៅអុីសស្តុន កុំយកគំនុំមកបាំងមុខ ធ្វើបាបមនុស្សខុសបន្តទៀត "

" វារំលោភសង្សារខ្ញុំដល់មានកូន នៅមកសម្លាប់ខ្ញុំទៀត បងចង់ឲ្យខ្ញុំឈប់?...បងចង់ឲ្យខ្ញុំមិនគុំខឹងមនុស្សថោកទាបដូចជាវាមែនទេ? "

It's YOU [END✅]Where stories live. Discover now