It's YOU : EP 06

6.4K 349 6
                                    

     " ថេហ្យុងកូន...! " អ្នកស្រីគីមបន្លឺហៅកូនប្រុសសំណព្វជាមួយទឹកដមស្រទន់ ។ ឮបែបនេះនាយតូចរហ័សបញ្ចេញស្នាមញញឹមនិងដើរមករកម៉ាក់គេភ្លែត។
     " ម៉ាក់មានការអីមែនទេ? "
     " នេះប៉ាអ៊ំចន និងម៉ាក់អ៊ំចនណាកូន ជម្រាបសួរគាត់ទៅ "
     " ជម្រាបសួរប៉ាអ៊ំ ម៉ាក់អ៊ំ សុំទោសដែលមិញនេះមិនបានមករាក់ទាក់ " នាយតូចឱនគោរពពួកគាត់តាមទំនៀមទម្លាប់ប្រពៃណីខណៈអ្នកស្រីចនបែរជាសម្លឹងមើលកម្លោះតូចស្ទើរតែភ្លេចភ្លាំង ព្រះអើយយ!!នៅខាងក្រៅស្អាតជាងក្នុងទូរស័ព្ទទៅទៀត។(ព្រោះថេហ្យុងកម្រនៅផ្ទះទើបអ្នកស្រីចនមិនបានជួប ត្រឹមឃើញតាមទូរស័ព្ទពេលអ្នកស្រីគីមបង្ហាញ)
     " ចា៎...ស្រស់ស្អាតណាស់ " អ្នកស្រីចនញញឹមបិទមាត់មិនជិតមុននឹងងាកមុខមកមើលស្វាមីគាត់ក្នុងគំនិតមិនជ្រះស្រឡះ។
     " ហ៊ឹម...មែនហើយ រឿងធ្វើជាដៃគូរជំនួញជាមួយកូនប៉ាអ៊ំបានរលូនទេ?ជុងហ្គុកអត់មានធ្វើបាបកូនឯណាហី? " លោកចនប្រញាប់ស្រដីសួរត្បិតមិនទុកចិត្តទៅលើកូនកំពូលល្បិច រលៀមមិនឈប់មិនចេះលេបសម្ដី ត្រឹមអំណាចបារមីខ្ពស់កប់ក្ដោងដែលអ្នកផងបានស្គាល់នោះ ប្រហែលជាមិនទាន់រអាកាលបើបានដឹងពីចរិកជាយមបាលរបស់នាយទេ។
     " អឺ..គឺអត់ទេ ជុងហ្គុកកែច្រើនណាស់ " ថេហ្យុងបញ្ចេញស្នាមញញឹមមិនសូវសម ក៏លួចសុំទោសអ៊ំប្រុសចំពោះមុខក្នុងចិត្តដែលហ៊ានកុហកគាត់បែបនេះ។
     " បើបែបនេះល្អហើយ ព្រោះអាកូនមួយនេះក្បាលខូចណាស់ " លោកចន
     " ហិហិ បាទ " នាយតូចបានត្រឹមធ្វើឬកអឹមអៀនខ្លាចចាប់ពិរុទ្ធបាន ។ ខណៈពេលនោះភរិយាទាំងសងខាងក៏កំពុងតែជជែកគ្នាពីកំលោះតូចដោយខ្សឹបខ្សៀវដូចគ្នា។
     " មើលចុះគេមិនសមជាម៉ាហ្វៀអីបន្តិចទេ " អ្នកស្រីចន
     " ខ្ញុំដំបូងក៏គិតថាគេមិនសមដែរ តែឲ្យធ្វើយ៉ាងម៉េចបើកូនគេជំទាស់ " អ្នកស្រីគីម
     " គេដូចណាស់ បើគេបែបនោះមែន... " អ្នកស្រីចន
     " ខ្ញុំច្បាស់ជាបញ្ឈប់គេ វាគ្រោះថ្នាក់ណាស់អ្នកបងក៏ដឹង " អ្នកស្រីគីម
     " តែជុងហ្គុកអាចការពារគេបាន អ្នកអូនមិនដឹងទេឬថាជុងហ្គុកជា.... "
     " ខ្ញុំនិងប្រញាប់ស៊ើបមើល អ្នកបងទុកចិត្តចុះ " ក្រោយស្រុះស្រួលគ្នារួចរាល់ ចាស់ៗទាំងពីរប្រញាប់រៀបឬករៀបពារកុំឲ្យគេចាប់សង្ស័យបាន ។ ទឹកមុខម្នាក់ៗញញឹមសមនិងពិធីដ៏ល្អអស្ចារ្យ ។ និយាយគ្នាបានមួយសន្ទុះ ថេហ្យុងសុំមកបន្ទប់ទឹកដោយមាននរណាម្នាក់ដើរលបតាមពីក្រោយ ព្រោះកំពុងតែងងុយគេងដែលមកពីម៉ាកាវភ្លាមក៏មកចូលរួមពិធីភ្លាម ទើបអាល្អិតមិនបានសង្កេតអ្វីច្រើនឡើយ។
     កំពុងឈរលុបមុខសុខៗក៏មានមនុស្សដើរចូលមកអមនិងសម្លេងព្រានស្រទន់បង្កប់មន្តស្នេហ៍...
     " សួរស្ដីករណីលើកលែង " នាយកំលោះឈរផ្អែកខ្នងនិងជញ្ជាំងលើកម្រាមដៃហាយទៅកាន់នាយតូចជាមួយកាយវិការញ៉ែលំដាប់ខ្ពស់ ព្រមទាំងព្រេចភ្នែកមួយចំហៀងសមនិងស្នាមញញឹមមានប្រៀបតាមរបៀបពួកព្រាននារី។
     " ន៎ែ...ឯងចូលមកបានយ៉ាងម៉េច? " ស្វាងចែស!មិនបាច់ចាំលុបមុខជម្រះភាពងងុយឡើយ គ្រាន់តែបានឮសម្ដីគួរឲ្យជ្រេញរបស់នាយអាល្អិតប្រែជាមានកម្លាំងពេញបឹបដោយមិនបាច់ប្រើថ្នាំវីតាមីន។
     " បន្ទប់ទឹកមនុស្សប្រុស ហេតុអ្វីយើងចូលមិនបាន?ហុឹម... " អមនិងពាក្យសម្ដីឆ្លើយតបគ្មានរអាក់ កំលោះម៉ាហ្វៀឈានជើងចូលមកជិតនាយតូចសន្សឹមៗ ដំណើរមួយៗ លេងទឹកមុខមិនខុសពីតោព័ទ្ធអាហារហាក់ចង់សង្គ្រប់សុីសាច់ថេហ្យុងភ្លាមមួយរំពេច។
     " បើមានការ ក៏អញ្ជើញ!! " ថេហ៍សម្រួលអារម្មណ៍មិនឲ្យញ័រ មុននឹងប្រមូលភាពក្លាហានបោះជំហ៊ានចាកចេញពីទីនេះ ប៉ុន្តែក៏ត្រូវនាយសង្ហារចាប់កន្ត្រាក់ដៃមនុស្សមាឌតូចឲ្យជ្រុលមកប៉ះរាងកាយសាច់ដុំពេញៗ។
     វឹប !!
     " អួយ.... " អាល្អិតបង្ហាញមុខជូរធុញទ្រាន់ នាយម្នាក់នេះដាក់ឈ្មោះថាត្រលឹងតឹងត្រូវណាស់ អត់ទេ!ថែមទាំងចត់មិនខុសពីខ្វិតទៀតផង។
     " ទៅណា " សម្ដីគ្មានជាតិរសាត់ចេញមកហាក់មិនចេះទ្រឹងគិត ប្រុងឲ្យគេមកឈរមើលនាយធ្វើអីក្នុងបន្ទប់ទឹកអីចឹងឬ?ឆ្កួតបំផុត!!
     " លែងយើង " ថេហ្យុងមិនខ្ចីតប គេរើបម្រះរាងកាយចាកចេញពីរង្វង់ដៃប្រុសកំពូលសាវ៉ា ក្រសែរភ្នែកសម្លក់សម្លឹងសឹងតែសុីសាច់ហុតឈាមនាយទាំងរស់។
     " ..... "
     " មិនលែង យើងវ៉ៃ " មនុស្សមាឌតូចលើកដៃច្រលរ តែមិនស្មានថានាយម្នាក់នេះក្បាលរឹងជាស្អីទៅទៀត។
     " អញ្ជើញ "
     " នេះ..ន៎ែ..អ្ហាយ!!!! " មួយកណ្ដាប់ដៃមិនទាន់ដល់សាច់ថ្ពាល់ផង បែរត្រូវនាយចាប់ដៃគេជាប់រុញនាយតូចឲ្យអឹបជាប់ជញ្ជាំង ឃាំងគេពេញកម្លាំងបរិបូរ សូម្បីតែផ្លូវតូចប៉ុនរន្ធកណ្ដុរក៏វាគ្មានផង។
     " សមត្ថភាពនៅតែអន់ដូចមុនដដែល ហុឹម..កុំតែបានរាងកាធាត់យោង ឯងប្រហែលដេកពេទ្យរាប់ខែហើយ "
     " រាងយើងយ៉ាងក៏មិនទើសក្បាលឯងដែរ ចេញ! " ឲ្យតែនឹកឃើញរឿងពីអតីត គេមានអារម្មណ៍ថាអន់ចិត្តខ្លាំងណាស់ កាលណោះត្រូវគេមើលងាយជាច្រើននាក់ព្រោះតែរាងកាម៉ាប់មួយនោះ។
     " ចេញយ៉ាងម៉េច?ចំណីដាក់ដល់មាត់រូងហើយ មិនទៅភ្លើចាំឲ្យគេបញ្ចុកទេ "
     " ចន ជុងហ្គុក!អាមនុស្សឆ្កួត ឡប់សតិ ឆាប់លែងយើងភ្លាម " ថេហ្យុងស្រែកជេរនាយមិនប្រណីសម្លេង ខណៈគំហឹងឡើងឆេះទ្រលោមជាងបន្ទុះភ្នំភ្លើងខ្នាតធំទៅទៀត ភាពខឹងកម្រោលរបស់គេបើទោះជាខ្លាំងលើសគ្រោះធម្មជាតិក៏ប្រហែលមិនឈ្នះអំណាចនាយកំលោះនេះឡើយ។
     " យើងប្រាប់ឯងប៉ុន្មានដងហើយ?យើងមិនចូលចិត្តមនុស្សជេរ "
     " ចុះអ្នកណាឲ្យឯងមករាំងផ្លូវយើង? "
     " មកពីឯងឈ្លើយដាក់យើងមុន "
     " បើឯងមិន-ហ្អឹម... " គេក៏ត្រូវស្ងាត់មាត់លេបរាល់ពាក្យពេជន៍អម្បាលមាណ ពេលនាយកម្លោះសង្គ្រប់គេលែងឲ្យចច្រាច់បន្ត ។ ដៃតូចៗខ្លីៗប្រឹងមានៈជាមួយនាយ ស្របពេលនាយសង្ហារកាន់តែផ្គើនលើសដើម ។
      អំឡុងពេលបបូរមាត់ពូកែតែខាងជេរប្រទិច តសម្ដីមិនបាត់សូម្បីមួយពាក្យ បណ្ដាលឲ្យនាយសង្ហារអស់ទ្រាំប្រញាប់កញ្ឆក់យកស្នាមថើបមួយនេះលឿនមិនខុសពីព្យុះ វាទាំងផ្អែម ទាំងទន់ រសជាតិដ៏គួរឲ្យឈ្លក់វង្វេងកំពុងតែដង្ហោយឲ្យភ្លើងតណ្ហាឆាបឆេះឡើងមិនដឹងខ្លួនហើយ។
     " ហុឹម...អឹម " នាយតូចគ្រហឹមដើមករមិនពេញចិត្ត ខណៈដៃប្រឹងរើនោះក៏មិនបានផលព្រោះកម្លាំងដ៏មហាសាលរបស់នាយកំពុងសង្កត់ឡើងបាក់ស្បាតទៅហើយ។
     ជុងហ្គុកបន្តថើបៗៗៗរហូតទាល់តែថេហ្យុងទន់ខ្លួនល្អូកទើបនាយដកបបូរមាត់ចេញសម្លឹងមើលមុខគេជាមួយកែវភ្នែកស្រទន់មិនធ្លាប់ប្រើ។
     " រសជាតិអស្ចារ្យណាស់ ចាត់ទុកថា...នេះជាការកក់ទៅចុះ បើមានលើកក្រោយមិនមែនត្រឹមតែថើបមាត់ទេ " នាយសង្ហារស្រដីឡើងបៀមជាប់និងស្នាមញញឹម ទើបរហ័សបោះជំហ៊ានចាកចេញពីបន្ទប់ទឹកដោយទុកឲ្យថេហ្យុងឈរសម្រួលអារម្មណ៍ប្រមូលខ្យល់បំពេញសួត ចង់ស្ទុះទៅតប់នាយក៏មិនកើត រឹតតែមិនអាចប្រទិចផ្តាសារ ទើបអាល្អិតមានតែប្រមូលផ្ដុំថាមពលឡើងវិញ។
     " យើង... យើងនិងទាញកាំភ្លើងដេញបាញ់ឯងមិនខានទេ ចន. ជុងហ្គុក អាមនុស្សឆ្កួតកាម!! " និយាយមិនទាំងអស់សេចក្ដី នាយតូចរឹតទ្រូងបណ្ដើរពោលទំព័រសងសឹកនាយសង្ហារបណ្ដើរ គេប្រឹងដកដង្ហើមឡើងក្រហមផ្ទៃមុខអស់រលីង។ នេះបឺតដល់ថ្នាក់គេរកខ្យល់មិនឃើញសោះ។

      ព្រឹកថ្ងៃថ្មីជាពេលដែលជីសុងចេញមកគ្រប់គ្រងសណ្ធាគារបណ្ដោះអាសន្នជាមួយលោកចនដែលមាននាយសង្ហារធ្វើជាហ្គាយ៍ជូនមកដល់កន្លែង ដោយសារយ៉ុនហ្គីត្រូវទៅហានិមូន ទើបលោកចនត្រូវមើលក្រុមហ៊ុនជំនួសយ៉ុនហ្គីមួយសប្ដាហ៍ ដូច្នេះគាត់ក៏មិនអាចចោលសណ្ធាគារបានដែរ បន្ទាប់មកនាយក៏ត្រូវធ្វើការងាររបស់នាយដូចគ្នា។
     " ចុះទៅ លោកប៉ាច្បាស់ជាជួយពន្យល់ឯង " នាយសង្ហារបង្គាប់ឲ្យគេទៅធ្វើការដោយរក្សាសម្ដីស្រទន់មិនលេងឬក។
     " បងរវល់ទេ?ថ្ងៃនេះបើទំនេរជួយណាត់បងប្រុសថេហ្យុងឲ្យខ្ញុំផង ខ្ញុំចង់ជួបគាត់ " ជីសុងទទូចអង្វរករជាមួយទឹកមុខកូនឆ្កែ តាំងពីតូចគេចូលចិត្តថេហ្យុង ដោយសារថេហ៍តែងលួងគេពេលគេយំគ្រប់ពេល ។
     " បងមិនស្គាល់លេខគេទេ "
     " ក្រែងបងរួមហ៊ុនជាមួយគាត់មិនអីចឹង "
     " ក្រែងឯងនិងមីនហូរស្គាល់គ្នាមិនអីចឹង?ហេតុអ្វីមិនពឹងគេ? "
     " ស្គាល់តែស្អប់ ខ្ញុំមិនចូលចិត្តអាមុខងាប់ៗរបស់គេ "
     " រឿងឯងមិនមែនបង បានហើយឆាប់ចុះ បងត្រូវធ្វើការរបស់បងដូចគ្នា "
     " បងត្រូវទៅធ្វើការងាររបស់បង ជូនអូនៗShopping ឆឺស!! " អស់ជម្រើសមានតែស្របតាម កំលោះហាន ជីសុងធ្វើមាត់ជីបអូចៗខឹងនិងបងប្រុសកំពូលចិត្តអាក្រក់តែល្អ!? មុននឹងរៀបចំឥវ៉ាន់កញ្ឆក់ៗចុះចេញពីលើឡានលែងចង់រវល់ជាមួយ មនុស្សស្អីមិនចេះកែអាចរិកហ្នឹងសោះ។
     " ចៅហ្វាយ... "
     " ហុឹម? " គ្រាន់តែហានចេញភ្លាម ទឹកមុខនាយប្រែជាស្មើរធេងមួយរំពេច ដាល់ថ្នាក់វ៉ុនអ៊ូសុំពានរង្វាន់អូស្កាទុកប្រគល់ឲ្យនាយទៅហើយ ។
     " រឿងអ្នកប្រុសគីម "
     " តាមដំណើរ មិនបាច់បង្ខំ "
     " បាទចៅហ្វាយ " វ៉ុនអ៊ូរហ័សបែរមកមុខវិញ ទើបបញ្ជាឲ្យតៃកុងឡានចេញដំណើរទៅមើលសុវត្ថិភាពប្រចាំកំពង់ផែធំរបស់នាយ វានៅឯប៊ូសាន គ្រប់កាប៉ាល់ដឹកទំនិញទាំងអស់ដែលឆ្លងមកកំពង់ផែនេះ ត្រូវការបង់ពន្ធឲ្យនាយតាមតម្លៃហាមបាត់ ។ ដូចដែលដឹង កុំប្រលែងលេងជាមួយភ្លើង!

TO BE CONTINUE....🦋🐾

It's YOU [END✅]Where stories live. Discover now