" អាមនុស្សពាល...អ្ហាយ!!!!! " កំលោះតូចស្រែកបែកសម្លេង គេបិទភ្នែកមិនហ៊ានបើកខណៈពេលជុងហ្គុកគោរពសន្យា ស្ទុះរុញគេឲ្យអឹបជាប់និងជញ្ជាំងដាក់ដៃមាំក្រាស់ជាសសរឃាំងមនុស្សក្រោមទ្រូងឲ្យបាក់ស្បាត ។
ទឹកមុខក្រញ៉ូវប្រែជាមានស្នាមញញឹមតិចៗកាលបើបានឃើញវង់ភ័ក្រដ៏ស្រស់បវររបស់ថេហ្យុងជិតៗបែបនេះ ក្លិនក្រអូបរបស់គេភាយមកប៉ះចុងច្រមុះបណ្ដាលឲ្យអារម្មណ៍នាយសង្ហារអណ្ដែតអណ្ដូងគ្មានកោះត្រើយ។
" ញ័រខ្លួនម្ល៉េះក្មេងតូច " សម្លេងលេបខាយជាមួយកំអែនៃភាពរីករាយ កំលោះម៉ាហ្វៀដាក់រង្វង់មុខដូចព្រះរាជបុត្រមកកៀកនិងថេហ្យុងមិនដល់មួយធ្នប់ដៃផង។ចរន្តត្រេកត្រអាលហាក់កំពុងវាយប្រហារ ជំរួលឲ្យចុងអណ្ដាតគ្រលាស់មកទល់និងសាច់ថ្ពាល់ស្ដែងៗ។
គេស្អាតពេកហើយ អេទេ!!ល្អជាងមនុស្សស្រីទៅទៀត។
" ច..ចង់ធ្វើស្អី? " សំឡេងរញីរញ័រមិនខុសពីខ្មោចសន្ធិត នាយតូចបើកភ្នែកព្រឹមៗមើលទៅផ្ទៃមុខសង្ហារខណៈដៃទប់ទ្រូងនាយមកឲ្យចូលមកជិតគេពេក ។ ហេតុអ្វីគេប្រែជាទន់ខ្សោយក្រោយពីលេចចេញវត្តមាននាយ?ឬមួយនាយជា.....?
" គោរពតាមសន្យារបស់យើង "
" ចន ជុងហ្គុក..ឈប់ អឹម " មិនមែនការថើបបំបិទមាត់នោះទេ តែកំលោះតូចឯណេះយកដៃមកខ្ទប់មាត់ ព្យាយាមការពារស្នាមថើបដំបូងរបស់ខ្លួន មិនឲ្យធ្លាក់ទៅលើកំលោះព្រាននារី។
" ដៃរហ័សដល់ហើយ " កំលោះសង្ហារស្ញោចស្នាមញញឹម ត្បិតមិនធ្លាប់ប្រទះមនុស្សប្រុសហួងហែងខ្លួនដូចជា...គីម ថេហ្យុងនេះ!
" ..... " នាយតូចមិនមាត់ ដោយសារដៃកំពុងរវល់ឃាំងបបូរមាត់កុំឲ្យភ្លាត់ស្នៀតត្រូវប្រុសកំពូលល្បិចលូកលាន់បាន ។ គេថា ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានធ្លាក់ ចុះប្រសិនបើកូនខ្លាតូចមានៈ ជឿជាក់ថាគេសុីប្រាកដណាស់។
" សង្ឃឹមថាឈ្នះយើងឬ? "
" អ្ហាយ...ចន- " កំលោះតូចស្រែកចាច កាលបើកម្លាំងប៊ុនស្រមោចលីអង្គរ ត្រូវនាយសង្ហារយកឈ្នះបានយ៉ាងងាយមិនអាចប្រកែកបាន ។ ជុងហ្គុកចាប់ទាញដៃចេញពីមាត់នាយតូច ទើបឱនសន្សឹមៗទៅរកបបូរមាត់គេ ប៉ុន្តែ....
" អួយ...សុំទោសចា៎!! " លេខាយ៉ុនហ្គីបើកទ្វារចូលមកស្របពេលក្រឡេកឃើញរូបភាពមិនគួរប្រសព្វ កូអរដោនេមួយនេះមិនគួរណាជួបជុំ អំឡុងមានបន្ទាត់មួយចូលមករាំងផ្លូវ។
បានឱកាសល្អ ថេហ្យុងរហ័សរុញទ្រូងជុងហ្គុកឲ្យរក្សាគម្លាតពីខ្លួន មុននឹងស្រែកឃាត់នាងក្រមុំមិនឲ្យចាកចេញ។
" អ្នកនាងលេខា...ឈប់សិន " កំលោះតូចស្រដីបញ្ឈប់លេខារូបស្រស់ ខណៈជុងហ្គុកឈរតម្រង់ខ្លួនធ្វើជាគ្រហេមដើមករតិចៗ ទើបរូតរះសម្រួលឥរិយាបថដើរមកអង្គុយលើសាឡុងដូចគ្មានរឿងអ្វីកើតឡើង តែ...ក៏ស្ដាយ!!
" គឺ...លោកអគ្គនាយកឲ្យខ្ញុំមកសួរលោកទាំងពីរថាត្រូវការអ្វីឬអត់ចា៎ " អ្នកនាងលេខានិយាយញ័រៗត្បិតខ្លាចជាមួយក្រសែរភ្នែកកំលោះម៉ាហ្វៀចនខ្លាំងពិតមែន។
" អត់ទេ តែអ្នកនាងលេខាអាចជូនខ្ញុំដើរមើលក្រុមហ៊ុនមួយជុំតើបានទេ? "
" បានស្រាប់ហើយចា៎ សូមអញ្ជើញខាងនេះ " អ្នកនាងលេខាដកដង្ហើមធូរទ្រូង បើកផ្លូវឲ្យថេហ្យុងបានចាកចេញទៅជាមួយនាងបាត់ស្រមោល បន្សល់ត្រឹមនាយសង្ហារឲ្យអង្គុយត្រម៉ង់ត្រម៉ោចតែឯង មិនខុសពីខ្លែងដាច់ខ្សែរ ។ ក៏លួចស្ដាយតិចតួចដែលមិនបានភ្លក្សរសជាតិក្រអូបពិដោររបស់អាល្អិតដូចគ្នា ប៊ិសទៅហើយលោកអើយយ!
" គង់តែមានថ្ងៃនោះទេ ត្រៀមខ្លួនទៅអាល្អិត "
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!