ត្រឡប់ទៅកាលពីម្សិលមិញ...
បន្ទាប់ពីនាយសង្ហារបានចាកចេញពីបន្ទប់រួចរាល់ នាយបានខលទៅលីណូនិងបញ្ជាឲ្យគេបញ្ជូនទំនិញតាមកំពង់ផែប៊ូសាន បើមានកូនចៅនាយទាថ្លៃផាសុី គ្រាន់តែប្រាប់ថានាយជាប្អូនថេហ្យុងទៅគេច្បាស់ជាបើកផ្លូវឲ្យមិនខាន ។ ក្រោយមក ជុងហ្គុកប្រញ៉េប្រញាប់បើកឡានដូចហោះមកកាន់ភោជនីយដ្ធានទំនើបមួយដើម្បីណាត់ជួបលោកឈួន។
ការពិភាក្សា ជជែកវែកញែករឿងទំនិញរបស់នាយត្រូវបានបញ្ចប់នៅជិតថ្ងៃត្រង់ទៅហើយ ឯសម្លេងទូរស័ព្ទដែលអ្នកបម្រើនាយខលមកក៏រាប់ភ្លេច បន្ទាប់ពីនាយចាកចេញពីលោកឈួនចូលមកក្នុងឡាន នាយក៏ទាញខលទៅតែម្ដង។
« ជម្រាបសួរលោកម្ចាស់ អ្នកប្រុសថេយ៍ពិសារអាហារថ្ងៃត្រង់រួចហើយ តែ.... »
" ហុឹម?? "
« គាត់ទាមទារឲ្យដោះខ្នោះដៃចេញគ្រប់ពេលដែលខ្ញុំចូលទៅមើល »
" មើលថែគេឲ្យល្អ ល្ងាចបន្តិចទើបយើងត្រឡប់ទៅវិញ "
« ចា៎ ! លោកម្ចាស់ »ទឺត*
ជុងហ្គុកដកដង្ហើមធំនិងនឹកគិតតែពីរាងតូចគ្រប់ខណៈកាល បើកុំតែថ្ងៃនេះជាថ្ងៃដ៏សែនមមាញឹករបស់នាយ ម្លោះនាយមិនទុកឲ្យថេហ្យុងនៅទំនេរដល់ថ្នាក់នេះឡើយ។កំលោះសង្ហារមុខងាប់បើកទ្វារចូលមកក្នុងបន្ទប់អ្នកជម្ងឺពិសេសបន្ទាប់ពីត្រូវបានលោកដុកទ័រហៅទៅពិភាក្សាគ្នារួចរាល់ ។ នាយកំលោះសម្លឹងមើលទៅអ្នកជំងឺជាមួយទឹកមុខមិនអាចលាក់ការបារម្ភ នាយដឹងច្បាស់ណាស់ រឿងមុននេះកើតឡើងដោយចេទនា ហើយក៏មានអ្នករៀបចំទុកមុនថែមទៀត ប៉ុន្តែហ៊ុងស៊ុយរបស់គេមិនបានដាក់ទើបជីវិតគេរស់បានវែង តែមិនមែនរហូត ។
" ឆាប់ដឹងខ្លួនឡើងហាន ជីសុង មកប្រាប់ខ្ញុំមក ថាអ្នកណាជាអ្នកធ្វើបាបឯង ឮទេ? " នាយអង្អែលសក់ក្បាលជីសុងថ្នមៗ មុននឹងសម្លេងបើកទ្វារក៏បង្ហើបឡើង ហើយនោះជាជីមីន និង យ៉ុនហ្គី។
" ជីសុងយ៉ាងម៉េចទៅហើយ " ជីមីនរត់ត្រេមកឈរក្បែរដៃជីសុងនិងអង្អែលដៃគេថ្នមៗដោយក្ដីបារម្មណ៍និងរន្ធត់តំណាលគ្នា ។ ឆ្លៀតពេលដែលជុងហ្គុកមិនទំនេរ លោកប្រុសនិងអ្នកស្រីចនកំពុងទៅក្រៅប្រទេសបាត់ ជីសុងក៏ក្លាយទៅជាជនបន្ទាប់ដែលពួកវាតាមប្រម៉ាញ់។
" អ្នកណាជាអ្នកធ្វើ?ឯងដឹងឬអត់មីនហូរ?មានចាប់វាបានទេ?ទៅជួបជីសុងនៅកន្លែងណា ហើយចុះអ្នកការពាររបស់ជីសុងនោះ ពួកវាទៅណាស់អស់? "
" ងាប់!! " មួយម៉ាត់យ៉ាងខ្លីបណ្ដាលឲ្យយ៉ុនហ្គីគាំងអណ្ដាតតប្រយោគលែងទៅមុខ នាយងាកមកចងចិញ្ចើមឆ្អើមឬកនិងកំលោះមីនហូរជាខ្លាំង។
" កុំខឹងគេ បងសួរគេច្រើនយ៉ាងនេះអ្នកណាទៅឆ្លើយទាន់ទៅ? "
" តែបង- "
" ខ្ញុំមិនទាន់បានប្រាប់រឿងនេះទៅជុងហ្គុកហ្យុងនៅឡើយទេ ព្រោះមិនទាន់មានតម្រុយ តែខ្ញុំបានដាក់ការសង្ស័យទៅលើកុងយ៊ូបាត់ទៅហើយ ជុងហ្គុកហ្យុងបានប្រាប់ខ្ញុំថាថ្ងៃដែលកំពង់ផែផ្ទុះនោះជាស្នាដៃកុងយ៊ូ ប្រហែលជាវាមិនអាចបំបាក់គាត់បាន ទើបបង្វែរគោលដៅមករកជីសុងដូច្នោះ " និយាយរួចមីនហូរទម្លាក់ខ្លួនអង្គុយលើកៅអីហាក់មិនសូវខ្វាយខ្វល់ទាំងដែលចិត្តគេក្ដៅដូចបាយពុះ យ៉ាងណាមិញបើទោះបីដឹងតម្រុយហើយចូលទៅលុកលុយតំបន់កុងយ៉ូមែននោះ គេនេះហើយនិងដេកពេទ្យទន្ទឹមហានមិនខាន។
" ពួកអាថោកទាបអស់នោះពិតជាសាហាវពិតមែន " យ៉ុនហ្គីក្ដាប់ដៃខឹងសម្បារ កន្លងមកគេមិនដែលបង្ហាញចរិកបែបហ្នឹងចេញមកនោះទេ អាចថាហានជាក្មួយសំណព្វរបស់នាយ ទើបនាយកំលោះក្រោធដល់ម្លឹង។
" យ៉ាងណាៗចាំពិភាក្សាជាមួយជុងហ្គុកសិនទៅ មនុស្សគេឆ្លាត ងាយវាយលុកសត្រូវបានរហ័ស ចំណែកឯង...មីនហូរ!ទៅផ្លាស់សម្លៀកបំពាក់សិនទៅ ទុកទីនេះឲ្យហ្យុងជាអ្នកមើលការខុសត្រូវ " ជីមីនជាអ្នកស្នើរខ្លួនអារកាត់ បន្ទាប់ពីបានឃើញពីរនាក់នោះហាក់ចិត្តហ៊ានដៃឆៅ គេសុំខ្លួនជាជ្រុញរងកាំបិទសិនក៏បាន មិនអាចវ៉ៃស្មើបង្អើរពោះនោះទេ។
" ឲ្យអ្នកណាយកមកឲ្យខ្ញុំតិចមក ខ្ញុំមិនទុកចិត្តឲ្យគេនៅម្នាក់ឯងទៀតទេ "
" អ្នកណាថានៅតែឯង? " ជីមីន
" យ៉ាងណាក៏ខ្ញុំមិនទៅ " បញ្ចប់ប្រយោគនាយកំលោះដើរទៅទម្លាក់ខ្លួនគេងលើសាឡុងធ្វើមិនដឹង ទើបជីមីនសុីញ៉ូភ្នែកឲ្យយ៉ុនហ្គីចេញទៅយកជំនួសនិងឈៀងទិញចំណីចំនុកមកទុកផង ក្រែងលោកំលោះជើងល្អភ្ញាក់មកនិងបានអាហារដល់កន្លែងមិនបាច់ហត់។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!