នាយសង្ហារកំពុងតែមមាញឹកធ្វើកិច្ចការជាច្រើនដែលមិនអាចសម្រាក បន្ទាប់ពីដាក់អាហារឲ្យថេហ្យុងរួចរាល់ នាយដើរមកបន្ទប់ធ្វើការអង្គុយសំកុកមើលការងាររបស់ភ្លេចគិតពីកំលោះតូចឲ្យឈឹង! លុះម៉ោងជិត9ទើបជុងហ្គុកស្រវេស្រវាដើរទៅបន្ទប់នាយតូចយ៉ាងប្រញាប់។
" ហុឹស! " កំលោះម៉ាហ្វៀអស់សំណើចនៅដើមករក្រោយពីបានឃើញនាយតូចដេកលក់មិនដឹងឆ្ងល់អីទាំងមានតុអាហារនៅលើពូកនៅឡើយ បបូរមាត់របស់គេប្រែមកជាសុីជម្ពូវិញមិនដូចព្រឹកមិញដែលស្លេកស្លាំងដូចមនុស្សកើតគ្រុន!
ទ្រាំមិនបាននាយក៏ឱនទៅថើបគេមួយខ្សឹតមុននឹងយកថាសអាហារមកដាក់មុខបន្ទប់ទុកឲ្យអ្នកបម្រើយកចុះ ចំណែកនាយឡើងមកដេកឱបថេហ្យុងឡើងពេញដៃ ។
កុំបាច់ឆ្ងល់ហេតុអីបាននាយអត់ទៅធ្វើការនោះ ក៏ព្រោះថេហ្យុងនេះឯង គ្រាន់តែគេមិនស្រួលខ្លួនប៉ុណ្ណឹងសោះនាយបែរជាខលឲ្យវ៉ុនអ៊ូបិទក្លឹបមួយថ្ងៃ ចំណែកទំនិញដែលត្រូវប្រគល់ឲ្យលោកឈួននោះក៏លើកមកពេលរសៀលវិញទៀត! យើស៎ល្បង កើតរោគសញ្ញាអ្វីនិង?
រហូតមកដល់ថ្ងៃត្រង់នាយសង្ហារទទួលបានការហៅចូលពីវ៉ុនអ៊ូទៀតហើយ...
" យ៉ាងម៉េច? " នាយសង្ហារតបបែបក្ដៅក្រហាយតែក៏មិនហ៊ានសម្លេងតូចធំដាក់ដែរព្រោះខ្លាចនាយតូចភ្លាក់
« អាវ?ចៅហ្វាយអត់ដឹងរឿងទេឬ? »
" វាស្អីឯង?ក៏ឆាប់និយាយមក "
« អ្នកប្រុសហានត្រូវគ្នីគ្នារបស់កុងយ៊ូវ៉ៃធ្វើបាបរហូតដល់ចូល- »
" នៅឯណា? " កំលោះសង្ហារកញ្ជ្រោលអារម្មណ៍ជាងសម្លេងបុកបាសខណៈចិត្តសិង្ហលោតពេញប្រអប់ខួរក្បាលបណ្ដាលឲ្យដើមទ្រូងប្រែជាឆេះឆួលពិបាកទប់កម្ដៅ ។ នាយងើបចេញពីពូកបោះជំហ៊ានចូលមកយកអាវក្រៅនិងសោរម៉ូតូកាន់ជាប់និងដៃ។
« មន្ទីរពេទ្យសេអ៊ូ- » ទឺត*មិនបាច់ចប់មិនបាច់ដល់ត្រើយស្អីទេ នាយសង្ហារចុចបិទនិងប្រញាប់ប្រញាលចុះមកខាងក្រោមលឿនដូចគេខារ ។ សម្លេងម៉ូតូបើកចេញទៅសឹងតែធ្វើឲ្យលោកពូសន្តិសុខបើកទ្វារមិនចង់ទាន់ ។ក្រឡេកមកមើលអ្នកនៅឯមន្ទីរពេទ្យឯណេះវិញ ជីសុងគេដឹងខ្លួនមួយសន្ទុះទៅហើយ ហើយក៏មានអ្នកមើលថែយ៉ាងល្អផងដែរ មិនមែនមីនហូរនោះទេ ជាជីមីនប៉ុណ្ណោះ ព្រោះកំលោះមាត់រឹងនេះមិនព្រមបង្ហើបអារម្មណ៍បារម្ភចំពោះជីសុងសោះឡើយ ចរិកគេឆ្គងៗ និយាយមួយម៉ាត់ឆ្លើយមួយម៉ាត់ ប៉ុន្តែបើប្រើឲ្យទៅយកអី គឺគេមិនប្រកែកសូម្បីតែមួយម៉ាត់។
" អីយ៉ា!អស់ហើយ ពិតជាក្មេងល្អខ្លាំងណាស់ " ជីមីនបញ្ចេញស្នាមញញឹមលើកសសើរកំលោះហាន ជីសុងបន្ទាប់ពីគេប្រឹងញុាំបបរទាល់តែអស់គ្មានសល់។
" គេ20ឆ្នាំហើយ " ម្ចាស់គេមិនទាន់តបផង អ្នកខ្លះក៏តបជំនួស
" លោកមកមើលខ្ញុំឬក៏មកស្ដីឲ្យខ្ញុំឲ្យប្រាកដទៅ? " នាយតូចជ្រួញចិញ្ចើមសម្លក់គេ
" ឯងមានអីឲ្យខ្ញុំមើល? " គេឆ្លើយមកវិញបែរមិនបានគិតពីកែវភ្នែកដូចយាយធ្មប់របស់ជីសុងសោះឡើយ
" អីចឹងក៏អញ្ជើញទៅវិញទៅ "
" ដោះសឺរ៉ូមឯងចេញមក ចាំខ្ញុំនាំទៅផ្ទះ "
" លោកឯង- "
" បានៗ ឈប់ឈ្លោះ ឯងក៏អីចឹងដែរមីនហូរឈប់តមាត់តករជីសុងទៀតទៅ ក៏ឃើញថាគេកំពុងតែឈឺ "
គេក៏ឈប់ពិតមែន ហើយក៏ទាញទូរស័ព្ទមកមើលធ្វើមិនដឹង នេះណា!បើជីមីនពូកែវ៉ៃគ្នាគេច្បាស់ជារត់ទៅបោកគេឲ្យដូចបោកកង្កែបមិនខានទេ។
" ចរិកគេឈ្លើយតែប៉ុណ្ណឹង "
ក្រាក !!
ព្រះអង្គ..5នាទីមិនទាន់នាយសង្ហារបើកទ្វារចូលមកជាមួយឬកពារទ្រគោះបោះបោក ពេលបានសម្លឹងឃើញប្អូនប្រុសស្ថិតសភាពរបួសពេញខ្លួនបែបនេះកាន់តែធ្វើឲ្យនាយខឹងសម្បារលើសដើម។
" ជីសុង?ឯងយ៉ាងមេចទៅហើយ? " នាយសង្ហារចូលមកអង្គុយរាងតូចខណៈមីនហូរកំពុងតែអង្គុយឆ្ងល់និងងើបដើរមកឈរជិតជុងហ្គុក គេដូចជាមិនបានផ្ដល់ដំណឹងឲ្យនាយនោះទេ បើជាយ៉ុនហ្គីហ្យុងក៏មិនអាចដែរ តើនរណា?នរណាក៏ថ្លើមធំហ៊ានប្រាប់រឿងនេះទៅនាយ?
" បងប្រុសខ្ញុំអត់អីទេ " ជីសុងគ្រវីក្បាលបញ្ជាក់និងញញឹមស្រាលៗបញ្ជាក់ប្រាប់គេ
" អត់អីយ៉ាងម៉េច?មើលចុះ...ឯងរបួសឡើងពេញខ្លួន ពួកអាចង្រៃអស់នោះពិតជាថ្លើមធំខ្លាំងណាស់ បងនិងទៅជម្រះបញ្ជីជាមួយពួកវា " និយាយរួចនាយស្ទុះងើបដើរចេញរកតែជីមីននិងជីសុងហារមាត់ឃាត់មិនទាន់តែក៏មកបង្អាក់ពេលឮសម្ដីមីនហូរឧទានឡើងមក....
" រឿងហួសហើយ ទើបហ្យុងទៅសងតាមក្រោយ? "
" ឯងក៏អីចឹងដែរ ហេតុអ្វីដឹងរឿងនេះហើយមិនប្រាប់យើង?របួសប្អូនយើងច្រើនបែបនេះ រឿងនេះកើតឡើងប៉ុន្មានថ្ងៃ?លាក់យើងធ្វើស្អី? " នាយសង្ហារកម្រោលព្រាយចូលមុននឹងហក់មកក្របួចករអាវមីនហូរទាំងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ទើបជីមីនងើបមកទាញដៃជុងហ្គុកចេញពីមីនហូរ
" ហ្យុងជាអ្នកបញ្ជាឲ្យគេមិនឲ្យប្រាប់ឯង យ៉ាងម៉េច?ចង់រករឿង ក៏មកធ្វើដាក់ហ្យុងមក " ជីមីនបញ្ចេញសម្លេងធំៗដាក់គេទើបជុងហ្គុកព្រមរំងាប់អារម្មណ៍ប្រលែងដៃចេញពីករអាវមីនហូរនិងបោះជំហ៊ានចូលមកក្បែរជីសុងដូចដើម ឃើញដូចនេះនាយល្អិតប្រញាប់លូកមកចាប់ដើមដៃគេដើម្បីបន្ធូរអារម្មណ៍កុំឲ្យតានតឹងជាងនេះ។
" ខ្ញុំជាបងរបស់ជីសុង ហេតុអ្វីចាំបាច់លាក់? " នាយនៅតែមិនអស់ចិត្ត និងនៅតែបញ្ជាក់ដដែលៗមិនប្ដូរ
" ក៏ព្រោះតែហ្យុងជាមនុស្សចិត្តឆេវឆាវបែបហ្នឹងហើយទើបខ្ញុំមិនទាន់ចង់ប្រាប់ " មីនហូរ
" មីនហូរគេខ្លាចឯងទៅបង្ករឿងដល់ផ្ទះកុងយ៊ូ ឯងក៏ដឹង?បើឯងទៅតែឯង ឯងក៏មិនរួចខ្លួនដែរ " ជីមីនជួយបន្ថែមយោបល់ ក៏លួចសង្ឃឹមថានាយនិងយល់ផងដែរ។
" ខ្ញុំមិនដែរខ្លាចពួកវា "
" ខ្ញុំដឹងថាបងខ្លាំង តែបើបងកើតអីម្នាក់ទៀត លោកប៉ាអ្នកម៉ាក់ប្រាកដជាពិបាក " ជីសុងបញ្ចេញសម្លេងស្រាលជាមួយកែវភ្នែកស្រទន់ បែបចង់អង្វរលួងលោមសូមកុំឲ្យនាយចិត្តឆ្អិនដៃឆៅនិងយកភ្លើងមកបាំងមុខ។
" ឯងចង់ទុកឲ្យបងនៅឈរស្ងៀមមិនធ្វើអ្វីអីចឹងឬ? "
" ហ្យុងកុំចចែសអី គួរតែរៀបចំផែនការប្រសើរទៅទាំងគំនិតទទេរ " មីនហូរ
" មែនហើយ ឯងស្ដាប់តាមមីនហូរសិនក៏បាន "
" ..... " ស្ងាត់ !! នាយសង្ហារកំពុងតែស្ងាត់និងយកសម្ដីអ្នកទាំងនោះមកគិត គ្រាន់តែឮដំណឹងនោះមកភ្លាមនាយមិនអាចឈរស្ងៀមរិះគិតចេញអ្វីនោះឡើយ នាយចង់ឃើញថាប្អូននាយមិនបានកើតអីធ្ងន់ធ្ងរសិនចាំសងសឹកគេ។
" សម្រេចថាយល់ព្រមហើយណា " ជីមីនសួរបញ្ជាក់គេម្ដងទៀត
" ក៏បាន...ខ្ញុំមានការទៅនោះមួយភ្លែត " ថារួចនាយដើរចេញទៅមិនងាកក្រោយ ចំណែកឯពីរនាក់ទៀតក៏ធូរចិត្តបាននាយស្របតាមដោយមិនបានវិភាគគិតគូរវែងឆ្ងាយ មានតែមីនហូរទេទើបដឹងថានាយចង់ធ្វើអី ។
" ខលប្រាប់យ៉ុនហ្គីហ្យុងឲ្យតាមបងប្រុសរបស់ជីសុងផង " នាយកំលោះចោលមួយប្រយោគទៅកាន់ជីមីនមុននឹងដើរមកទម្លាក់ខ្លួនអង្គុយលើសាឡុងសារជាថ្មី ។ គេពិតជាចង់ចេញទៅដោយខ្លួនឯងណាស់ ប៉ុន្តែគេមិនអាចបណ្ដោយឲ្យពួកគេនៅតែ2នាក់នោះទេ ។
" ឯងចង់បានន័យថា.... " ជីមីន
" ជុងហ្គុកហ្យុងមិនមែនជាមនុស្សងាយស្ដាប់អ្នកណាទេ ខ្ញុំដឹងថាគាត់ចង់ធ្វើអី " គ្រាន់តែឮបែបនេះ ជីមីននិងជីសុងស្លឈាមមិនស្ទើរ ទើបជីមីនប្រញាប់ខលទៅយ៉ុនហ្គីឲ្យទៅតាមជុងហ្គុកនៅផ្ទះកុងយ៊ូជាប្រញាប់ ចំណែកមីនសុងវិញលីណូខលទៅជំនួសហើយ បែបនេះ!សង្គ្រាមធំនិងចាប់ផ្ដើមច្បាស់ណាស់។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!