បន្ទាប់ពីត្រឡប់មកពីដើរមើលលេងនៅក្នុងផ្សាររួចមក អ្នកទាំងពីរប្រញាប់ងូតទឹកសម្អាតខ្លួន និងអាលចុះមកអង្គុយនៅមាត់ឆ្នេរតាមការស្នើសុំរបស់ថេហ្យុង តែជុងហ្គុកបដិសេធ ដោយចាំញុំាបាយល្ងាចសិនសឹមទៅ នាយមិនព្រមឲ្យសំណព្វចិត្តខ្លួនអង្គុយលេងទាំងពោះទទេរឡើយ។ បើនិយាយពីមីនហូរ និង ជីសុងវិញ ក្រោយកើតរឿងពីយប់រួចមក មីនហូរហាក់ដើរគេចមុខនាយកំលោះតូចជីសុងរហូត។
" បងថាជីសុងនិងមីហូរចម្លែកទេ? " ថេហ្យុងឱនមកខ្សឹបនាយកម្លោះដែលកំពុងអង្គុយទំពារអាហារហាក់មិនខ្វល់ខ្វាយច្រើន ។ គេអង្គុយជិតនាយ តែកែវភ្នែកសម្លឹងមើលទៅ2នាក់នោះដែលញុំាអាហារស្ងៀមស្ងាត់មិនឈ្លោះប្រកែកគ្នាដូចរាល់ដង។
" អត់ទេ! " នាយគ្រវីក្បាលមិនដឹងរឿង ខណៈដៃមមាញឹកបកបង្គារឡើងពេញចានមុននឹងហុចទៅឲ្យថេហ៍។
" តែអូនថាប្លែក "
" ហ៎កណេះ... " ជុងហ្គុកមិនតបតែបែរជាចាប់សាច់បង្គារដែរបកមុននេះបញ្ចុកថេហ្យុងធ្វើព្រងើយ
" ជុងហ្គុក " មាត់ហារទទួលគ្រប់យ៉ាង តែអាចិញ្ចើមជ្រួញនេះស្រាយមិនចេញទាល់តែសោះ
" រឿងពួកគេទេ អូនកុំចង់ដឹងអី "
" តែគេជាប្អូនរបស់អូន អូនម៉េចនិងបណ្ដោយឲ្យពួកគេទៅជាបែបនេះបាន? "
" បងដឹង តែបើអូនលូកដៃមានអ្វីប្រសើរឬអត់?រឿងពួកគេ ឲ្យពួកគេដោះស្រាយចុះ "
" ក៏បាន!! " ចុងក្រោយក៏បង្ខំចិត្តចុះចាញ់ អង្គុយត្រង់ខ្លួនវិញទទួលទានអាហារមិនចង់រំខានបន្ត តែកុំគិតថាចិត្តគេព្រមស្ងៀមដូចខ្លួនឲ្យសោះ គេនិងរកការពិតឲ្យទាល់តែបាន។
មួយសន្ទុះក្រោយមកក៏រួចរាល់ កំលោះម៉ាហ្វៀត្រូវថេហ្យុងអូសមកអង្គុយនៅលើឆ្នេរក្រោមអាកាសធាតុត្រជាក់ៗ ពន្លឺផ្កាយតូចៗរះចិញ្ចាចចាំងពីលើសមុទ្រទឹកប្រៃពោរពេញទៅដោយភាពស្រស់ស្រាយ។ នាយបានយកក្រណាត់ពណ៌សរមកក្រាលអង្គុយជិតថេហ្យុង សម្លឹងមើលទៅកាន់រលកទឹកសមុទ្រធំៗ ព្រមទាំងបិទភ្នែកព្រមសម្រាកលំហែក្រោយពីសំងំធ្វើការ គ្មានពេលបានសប្បាយបែបនេះ។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!