it's YOU : EP 53

2.6K 119 7
                                    

គ្រូពេទ្យចូលទៅពិនិត្យឡើងជិតកន្លះម៉ោងទៅហើយ ធ្វើឲ្យជុងហ្គុកអង្គុយមិនសុខបក់មិនល្ហើយ ក្នុងអារម្មណ៍ក៏មិនស្បើយ មានកង្វល់ជាមួយប្រពន្ធកូនមិនបាត់។ នាយមិនទាន់បានខលទៅឲ្យអ្នកណាដឹងនៅឡើយទេ ពេលនេះនាយស្លន់ផង ញ័រដៃផង នាយគិតអ្វីមិនចេញឡើយ។

ក្រាក !!

" លោកជាស្វាមីអ្នកជម្ងឺមែនទេ? "

" បាទត្រូវហើយ ប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយ? " នាយសង្ហារងើបឈរតទល់និងម្ចាស់ជួយជីវិត គេជ្រួញចិញ្ចើមមិនពេញចិត្តកាលដែលលោកគ្រូពេទ្យស្ងាតឮបន្តិចមុននឹងបន្តប្រយោគ...

" ដោយសារកូនក្នុងផ្ទៃបង្វិលក្បាលលឿនពេក ធ្វើឲ្យពួកគេកើតមិនគ្រប់ខែ ម្យ៉ាងកាលទម្ងន់អ្នកជម្ងឺមានបញ្ហាផ្លូវចិត្តប៉ះទង្គិចគួរសម ខ្ញុំមកសូមវះកាត់យកកូនចេញចុះ "

" តែមិនប៉ះពាល់ដល់ភរិយាខ្ញុំទេមែនទេ? "

" គ្មានគ្រោះថ្នាក់អ្វីដល់អាយុជីវិតឡើយ សម្រេចថាលោក... "

" វះកាត់ចុះ "

" បាទបាន " បន្ទាប់ពីបញ្ជាក់ជាមួយសាច់ញាត្តិរួច លោកគ្រូពេទ្យប្រញាប់ចូលទៅក្នុងបន្ទប់វិញធ្វើការងារគាត់បន្ត ស្របពេលនាយសង្ហារឯណោះ បានត្រឹមអង្គុយរងចាំថេហ្យុង ឱបដៃទល់ថ្ងាស់ សច្ចាក្នុងចិត្តស្ងាត់ៗម្នាក់ឯង យូរបន្តិចទើបនាយទាក់ទងឲ្យគ្រប់គ្នាមកជួយធ្វើជាកម្លាំងចិត្តឲ្យប្រពន្ធនាយ។ មិនដល់15នាទីទេ ម្នាក់ៗមកជុំគ្នាទាំងអស់ ពេលនេះមន្ទីរពេទ្យកណ្ដាលក្រុង ប្រជុំដោយសេដ្ធីវ័យក្មេងចូលមកព្រោងព្រៀត។

ឈានចូលដល់ម៉ោង3រសៀល ទីបំផុតកូនស្រីរបស់នាយត្រូវបានវះកាត់បានសម្រេច ក្រុមគ្រូពេទ្យបានលាងសម្អាតខ្លួនដោយប្រលាក់ឈាមនោះឲ្យស្អាត សឹមយកក្រណាត់មករុំកូនក្មេងទើបកើត ដែលយំទ្រហឹងពេញបន្ទប់នោះ មើលចុះ កូនមិនសម7ខែទេ ព្រោះគេថ្លោះពិតមែន។

" អរគុណណាថេហ៍ អរគុណអូនដែលឆ្លងផុត បងស្រឡាញ់អូនបំផុត " គេឱនមកថើបថ្ងាស់ប្រពន្ធបន្តិច ថេហ្យុងញញឹមទទួលតែនិយាយមិនបាន ក៏ដោយសារគេអស់កម្លាំងខ្លាំងហើបមាត់មិនចង់រួច។

It's YOU [END✅]Where stories live. Discover now