" យ៉ុនហ្គី-ហ្យុង? " សម្លេងចាំមិនភ្លេច ហើយយើងក៏អាចដឹងថានាយជានរណាដែរមិនអីចឹង? កំលោះសង្ហារប្រញាប់បិទទ្វារលឿនៗ ទាញមួកនិងម៉ាសទុកទៅម្ខាង និងដើរមកឈរក្បែរយ៉ុនហ្គី។
" ហេតុអ្វីបងរកទីនេះឃើញ? " គេបន្លឺឡើងបែបស្លន់ស្លោរ ហើយក៏ស្មានមិនដល់ដូចគ្នា ។
" បងមិនល្ងង់ដល់ថ្នាក់មិនដឹងថាគ្រប់យ៉ាងជាការរៀបចំនោះទេ...ឯង? ពិតជាធ្វើឲ្យគ្រប់គ្នាខូចចិត្តមិនតិចទេ "
" ខ្ញុំធ្វើព្រោះមានហេតុផល " នាយកំលោះដកដង្ហើមធំមុននឹងដើរមកអង្គុយក្បែរយ៉ុនហ្គី ទើបនាយសង្ហារហុចស្រាមួយដបមកឲ្យគេ។
" ឯងដឹងថាប្រពន្ធឯងមានកូនទេ? "
" ដឹង!! នេះទើបមកពីមើលគេដូចគ្នា "
" គេខូចចិត្តណាស់ "
" ខ្ញុំធ្វើព្រោះចាំបាច់ពិតមែន ខ្ញុំគ្មានបំណងឲ្យគេយំនោះទេ...បើខ្ញុំមិនដើរតាមផែនការរបស់អុីសស្តុន វាក៏មិនបង្ហាញខ្លួនឲ្យយើងងាយស្រួលចាត់ការដែរ " ថាចប់ ជុងហ្គុកលើកស្រាអកមួយដង្ហើម
" មីនហូរនិងហូស៊ុកក៏ដឹងរឿងនេះដែរមែនទេ? "
" អឹម...ខ្ញុំជាអ្នកផ្តួចផ្ដើម ហើយក៏រកជំនួយពីពួកគេ "
" យើងស្មានតែឯងងាប់ចោលប្រពន្ធកូនឯងបាត់ទៅហើយ អាចង្រៃអើយ! " យ៉ុនហ្គីជេរប្រទេចមុននឹងលើកដៃវាយក្បាលជុងហ្គុកមួយដៃរបៀបខ្នាញ់ចង់សម្លាប់តែម្ដង ។ ព្រះអើយ! គេលេងយកការស្លាប់បែបនេះ នរណាមិនដឹងរឿង ទទួលយកអីបាន?
" ប៊ិសស្លាប់ទៅហើយ ! កាលនោះវាបាញ់ខ្ញុំឡើងសុះសាច់ពិតមែន "
" អីចឹងឯងក៏បាត់ខ្លួនពិតមែន?ចុះសពនោះ? "
" សាកសពក្លែងបន្លំទេ ! នេះទើបបានជា ក៏ឡើងពីកោះមកស្នាក់អាស្រ័យទីនេះតែម្ដង "
" យើងថា...យើងគេងទីនេះដែរ "
" អេ!មិនកើតទេ ទីនេះចង្អៀតណាស់ " ជុងហ្គុកប្រញាប់ប្រកែកយ៉ាងលឿន ព្រោះកន្លែងនេះតូចពិតមែន ហើយក៏មិនសមនិងនាយនោះដែរ ។
" ចង្អៀតយ៉ាងម៉េច?យើងដេកលើឯងដេកក្រោមទៅ "
" យ៉ាងណាក៏មិនបានដែរ "
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!