it's YOU : EP 21

4.9K 232 10
                                    

     នៅក្នុងបន្ទប់ទទួលភ្ញៀវពោរពេញទៅដោយភាពចង្អៀតចង្អល់ ច្របល់ល្បាយគំនិត គិតជិតគិតឆ្ងាយរវាងមនុស្ស2គ្រួសារដែលកំពុងមើលមុខគ្នាមិនចំ។ ថេហ្យុងអង្គុយលើសាឡុងជិតកំលោះសង្ហារទាំងឱនមុខចុះមិនហ៊ានប្រឈមមុខជាមួយមនុស្សគ្រប់គ្នា គេកាន់តែស្រាវឆ្អឹងខ្នងពេលងើយសម្លឹងមើលមុខម៉ាក់ប៉ាគេម្ដងៗ កែវភ្នែកគាត់ដូចជាអស់សង្ឃឹម អស់ជំនឿទៅលើគេយ៉ាងម៉េចមិនដឹង។
     គេដូចជាមិនបានធ្វើអីខុសឯណា?គ្រាន់តែ...មានសម្ព័ន្ធភាពជាមួយមនុស្សពូកែគម្រាមម្នាក់នេះប៉ុណ្ណោះ សូមស្បថ គ្មានបានយល់ព្រមអីបន្តិចទេ។
     " រឿងវាយ៉ាងម៉េច?កុំមកអង្គុយស្ងាត់បែបនេះ ម៉ាក់ត្រូវការចម្លើយពីកូន លោកកូនចន " អ្នកស្រីចនសម្លឹងចំកែវភ្នែកកំលោះម៉ាហ្វៀឥតងាកវៀរ ក្នុងចិត្តក៏ក្នក់ក្នាញនិងទឹកមុខច្រឡឹសបើសរបស់គេជាទម្ងន់ ស្ថិតក្នុងស្ថានការណ៍ធ្លាក់រណ្ដៅបេបែបនេះ គេនៅអាចញញឹមចេញទៀត។
     មនុស្សរោគចិត្ត....!
     " ក៏ដូចដែលម៉ាក់ឃើញនិងឯង ខ្ញុំធ្លាប់នាំអ្នកណាមកផ្ទះឬអត់? " នាយសង្ហារញាក់ស្មាហីអើ ព្រោះក៏ដូចដែលដឹងថានាយមិនចេះរញ៉េរញ៉ៃច្រើននាំខាតការធំនោះឡើយ។
     " ក្រែងពួកឯងជាដៃគូរនិងគ្នាមិនអីចឹង? " អ្នកស្រីចនបន្តបែបចង់ដឹងបន្ថែម ខណៈថេហ្យុងកាន់តែរឹងខ្លួននិងខ្មាស់អៀនពេលសុខៗនាយលូកដៃមកក្រសោបចង្កេះគេមុខលោកទាំង4
     " ដៃគូររកសុីមិនប្រាកដថាមិនអាចជាដៃគូរស្នេហាឯណាម៉ាក់?មែនទេ អូនសម្លាញ់!សឺត "
     " ចន ជុងហ្គុក!!នេះកូនឯង ហុើយ... " លោកចនប្រែជាម៉ួម៉ៅពេលឃើញកូនមហាកូនហ៊ានប្រព្រឹត្តទង្វើបែបហ្នឹងមុខម្ដាយឪពុកគេសោះ។
     " ចុះថេហ្យុង កូនមិននិយាយអ្វីសោះទេឬ?ឬទំនាក់ទំនងនេះជាការពិត? " អ្នកស្រីគីមមិនដែលប្រាកដប្រជាបែបហ្នឹងពីមុនមកទេ តែថ្ងៃនេះ ទាំងកែវភ្នែក ទាំងទឹកមុខ បង្ហាញជាក់ច្បាស់ថាគាត់អស់សង្ឃឹមទៅលើកូនប្រុសគាត់យ៉ាងខ្លាំង។
     " ម៉ាក់...ខ្ញុំ អ្ហឹកៗ...ខ្ញុំសុំទោសណាម៉ាក់ " អត់ដឹងនិយាយបែបណាមានតែយំ ងើបចេញពីសាឡុងរួចលុតជង្គង់មុខពួកគាត់ដោយក្ដីដឹងខុស
     " សុំទោសចំពោះតែរឿងមួយនេះមែនទេ?មានលាក់បាំងជាមួយម៉ាក់អ្វីទៀតឬអត់? " គាត់នៅតែស្រទន់មិនប្ដូរ ស្របពេលជុងហ្គុកបញ្ចេញទឹកមុខមិនពេញចិត្តដែលឲ្យករណីលើកលែងរបស់នាយស្រក់ទឹកភ្នែក ក៏ដឹងហើយ នាយអត់ចូលចិត្ត។
     " អ្នកមីង យ៉ាងណាក៏... "
     " ស្ងាត់មាត់ភ្លាមទៅ ចន ជុងហ្គុក! " ក្រោយពីមិនបញ្ចេញសម្លេងជាយូរលោកគីមក៏ស្រែកដាក់នាយសង្ហារមួយអស់សម្លេង តែនាយមិនសូម្បីតែព្រឺ នាយមិនច្បាស់នោះដែរថាហេតុអ្វីនាយត្រូវតែការពារថេហ្យុង? នាយត្រូវតែឈរក្បែរគេ និងហ៊ានបង្ហាញទំនាក់ទំនងមួយនេះដោយមិនញញើតនិងទឹកមុខដូចសាវ័ករបស់លោកគីមសោះឡើយ។
     នាយមិនអាចចោលគេ....
     " លោកពូ... "
     " ឯងស្ងាត់ទៅ រឿងគ្រួសារគេកុំចេះលូកមាត់ " អ្នកស្រីចនប្រាប់នាយសង្ហារខ្សឹបៗ ទើបជុងហ្គុកបានត្រឹមតែឈប់និយាយ ប៉ុន្តែក៏មិនស្ងៀមនោះដែរ នាយព្រមលុតជង្គង់ជាមួយថេហ្យុងយ៉ាងចម្លែក!
ដឹងទេ?នាយប្លែកណាស់
     " តើចង់ឲ្យម៉ាក់និយាយឬកូនប្រាប់ម៉ាក់ដោយខ្លួនឯង? "
     " ខ្ញុំពិតជាមានសម្ព័ន្ធភាពជាមួយគេពិតមែនម៉ាក់ តែប៉ាម៉ាក់ ខ្ញុំ... "
     " ហាមបន្ទោសគេ ហាមច្រឡោតដាក់គេ ហាមវ៉ៃគេ ហាមឲ្យគេយំ ខ្ញុំព្រមទទួលខុសត្រូវចំពោះរឿងនេះ ការស្អែកក៏បាន ខានស្អែកឬឥឡូវនេះក៏បាន ខ្ញុំមិនឲ្យកូនអ្នកមីងអាប់ឱនកិត្តិយសនោះទេ "
     " ជុងហ្គុក... " ថេហ្យុងងើយមុខមើលទៅសម្ដីស្បថសច្ចារបស់នាយកំលោះជាមួយក្ដីរំភើបលាយគ្នា គេមិនបានរំពឹងឲ្យនាយមកទទួលខុសត្រូវឬមកការពារគេនោះឡើយ ព្រោះនាយជាមនុស្សយ៉ាងម៉េចមានតែថេហ្យុងទេទើបដឹងច្បាស់។
     " ជុងហ្គុក កូនច្បាស់ហើយមែនទេ?មិនមែននិយាយឲ្យរួចផុតពីមាត់ទេឬ?នេះរៀបការណាកូន មិនអាចលេងសើចបានឡើយ " អ្នកស្រីចន
     " ត្រង់ណាដែលថាខ្ញុំលេងសើច " នាយបញ្ជាក់មិនញញឹម កាន់តែឲ្យអ្នកស្រីគីមលួចពេញចិត្តនិងចរិកនាយជាខ្លាំង ត្រង់ៗមិនវៀចវង់បែបនេះ ជាចំណូលចិត្តច្បាស់ណាស់!
     " ម៉ាក់ប៉ា ចូលដណ្ដឹងថេហ្យុងឲ្យខ្ញុំមក "
     " ហុើយ អាកូនមួយនេះ ចិត្តក្ដៅមិនធម្មតាពិតមែន " អ្នកស្រីចន
     " សម្រេចថាម៉ាក់ព្រមឬអត់? "
     " ម៉ាក់ហើយប៉ាឯងមិនជំទាស់ទេ តែលោកកូនឯងស្ងាត់សិនទៅ មិនឮម្ដាយគេចង់សួរកូនគេទេឬ? "
     " ខ្ញុំស្មានតែគាត់បន្ទោសថេហ្យុង "
     " ឆ្លើយឬអត់កូន? " អ្នកស្រីលូកដៃចាប់ផ្ទៃមុខកាយតូចឲ្យងើបមកប្រឈមជាមួយកែវភ្នែកអ្នកស្រីត្រង់ៗ
     " ម៉ាក់ ខ្ញុំដូចជាអត់បាន- "
     " កូនជាអូមេហ្គា " ស្ងាត់!ស្ងាត់ខ្លាំងណាស់ ក្នុងមួយភូមិគ្រឹះប្រែជាលែងមានសម្លេងបន្ទាប់ពីអ្នកស្រីគីមនិយាយពាក្យនេះចេញមក កែវភ្នែកមនុស្សគ្រប់គ្នាសម្លឹងមើលមកថេហ្យុងក្នុងក្ដីរន្ធត់ និងដំណាលគ្នាមិនគួរឲ្យជឿ។
     " ខ្ញុំ... " គេកាន់តែគាំងអណ្ដាតមិនដឹងថាគួរបកស្រាយបែបណាទៀតត្បិតអាថ៌កំបាំងរបស់គេទាំងប៉ុន្មានត្រូវបានអ្នកម្ដាយយកមកនិយាយគ្មានសល់ ទីបំផុតក៏មានថ្ងៃនេះហើយ។
     " បើម៉ាក់មិនចម្រិតសួររីយ៉ាទេ ឯងនៅតែបន្តលាក់ម៉ាក់និងអ្នកគ្រប់គ្នារហូតមែនទេ? "
     " ម៉ាក់ ខ្ញុំសុំទោសណាម៉ាក់ ម៉ាក់អាចវាយដំ អាចស្ដីបន្ទោសខ្ញុំយ៉ាងម៉េចក៏បាន " ថេហ្យុងរំកឹលមកជិតអ្នកម្ដាយតិចៗនិងយកដៃមកអង្រួនដៃម្ដាយជាទីស្រឡាញ់ស្រាលៗ ។
     " អាចយ៉ាងម៉េចបាន បើកូនប្រសារម៉ាក់អារកាត់មិនឲ្យវ៉ៃទៅហើយ "
     " ម៉ាក់... " គេទាក់ទើរនិយាយឆ្លាក់ៗ
     " ពីពេលនេះតទៅ ប៉ាហាមកូនលែងឲ្យធ្វើជាម៉ាហ្វៀទៀត កិច្ចការទាំងប៉ុន្មានប្រគល់ឲ្យមីនហូទាំងអស់ "
     " ឃើញទេ ព្រោះតែបែបនេះទើបខ្ញុំមិនចង់ប្រាប់ " ថេហ៍និយាយខ្សឹបៗឱនមុខចុះបែបតូចចិត្ត ឈាមជាអូមេហ្គាពិតជាលំបាកពិតមែន។
     " វាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កូន ហើយជុងហ្គុកជាអាល់ហ្វា គេនិងការពារកូនបាន យ៉ាងណាក៏ អាទិត្យក្រោយពួកឯងត្រូវតែរៀបការ "
     " លោកបង... " អ្នកស្រីគីមងាកមកជ្រួញចិញ្ចើមដាក់ប្ដី តែលោកគីមមិនខ្វល់និងនិយាយបន្ត
     " ចន ជុងហ្គុក! "
     " បាទ លោកប៉ាក្មេក " យើស៎...
     " ហាមគ្រលាស់ពាក្យសម្ដីឯងជាដាច់ខាត "
     " ខ្ញុំមិននិយាយ តែនិងបង្ហាញឲ្យឃើញ "
     " លោកប៉ា... " ថេហ្យុងពេបមាត់រលីងរលោងទើបលោកគីមលូកដៃមកជូតទឹកភ្នែកឲ្យគេ
     " កុំយំអីកូន "
     " ណ្ហើយ...ជុងហ្គុកនាំប្អូនទៅសម្រាកទៅ នាទីនេះទុកឲ្យចាស់ៗនិយាយគ្នា " អ្នកស្រីចនបង្គាប់ទើបជុងហ្គុកងើបឈរពេញកម្ពស់និងលើកបីគេនៅមុខគ្រប់គ្នាដែលមិនបានពេញចិត្តពីសំណាក់ថេហ្យុង។
     " លោក...ដាក់ខ្ញុំចុះ "
     " ដើរបានឬនៅ? "
     " ខ្ញុំ... " គេមិនដឹងតបបែបណាព្រោះវានៅឈឺពិតមែន មុននេះក៏ដោយសារភ័យផងអីផងបែរជាមិនបានចាប់អារម្មណ៍ថាខ្លួនគេឈឺនោះទេ។
     " នៅឲ្យស្ងៀមទៅអីចឹង " ថារួចនាយក៏បោះជំហ៊ានចាកចេញពីនេះលឿនស្លេវ បណ្ដាលឲ្យអ្នកស្រីចននិងអ្នកស្រីគីមបែរមកញញឹមដាក់គ្នានិងលើកដៃអបអរសាទរដែលគម្រោងគាត់ប៉ងជាយូរទទួលបានជោគជ័យ។
     " យែស...! "
     " បោកកូនបានល្អណាស់ " លោកចនគ្រវីក្បាលហួសចិត្តនិងប្រពន្ធខ្លួនទើបពួកគាត់ញាក់ភ្នែកដាក់គ្នាហើយក៏ងើបចេញទៅបាត់ពីរនាក់ទៀត។
     " តែថាថេហ្យុងជាអូមេហ្គាពិតឬអត់? " អ្នកស្រីនចនប្រញាប់បញ្ជាក់ខ្លាចក្រែងអ្នកអូនបោកកូនប្រើស្ទីលបែបនេះ
     " អត់កុហកទេ "
     " បែបនេះច្បាស់ជាបានចៅពរហើយ "

It's YOU [END✅]Where stories live. Discover now