it's YOU : EP 19

5.2K 280 5
                                    

     នៅស្នងការប៉ូលីសប្រទេសកូរ៉េថ្ងៃនេះមានការងារច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់លោកឧត្តមសេនីយ៍ចាងហ៊ូសុកត្រូវចាត់ចែងកម្លាំងតាមការពារប្រធានាធិបតីអំឡុងពេលដែលគាត់កំពុងទស្សនាការរាំរបស់តារ៉ាKpop នាយស្វះស្វែងដៃជើង ដើរទៅនេះទៅនោះមិនអាចស្ងៀម ពេញមួយថ្ងៃដែលនាយកំលោះមិនបានសម្រាក នាយត្រូវបានការខលចូលពីវ៉ុនអ៊ូប្រាប់ថាជុងហ្គុកត្រូវគេវាយរបួសធ្ងន់ណាស់ ប៉ុន្តែនាយមិនអាចមកមើលភ្លាមៗបាន ទាល់តែព្រឹកស្អែកនាយកំលោះឆ្លៀតចូលមកមើលក៏បានប្រទះរឿងក្ដៅសាច់ទាំងព្រឹកតែម្ដង។
     " ហ៊ើយ...សុំទោសផងសម្លាញ់ " និយាយរួចកំលោះហ៊ូសុកប្រញាប់បិទទ្វារមកវិញទាមទារឲ្យថេហ្យុងរុញទ្រូងនាយសង្ហាររក្សាគម្លាតពីគេជាមួយអារម្មណ៍ខ្មាស់អៀន គេរហ័សគេចខ្លួនងើបយកប្រអប់ថ្នាំទៅទុកបាត់។
     " បើកទ្វារហើយដើរចូលមក យើងដឹងថាឯងនៅក្រៅ " សម្លេងគ្រោតគ្រៀតរបៀបហៅប្រែតរបស់គេ ឆ្មក់ត្រចៀកហ៊ូសុកឲ្យចាប់បានលឿនស្លេវ នាយកម្លោះញញឹមខិលមានគម្រោងការឆ្លេឆ្លាបើកទ្វារចូលជាមួយទឹកមុខពិបាកស្មាន។
     " គ្មានចេទនាមកកាត់ចង្វាក់ទេ "
     " ក៏វារួចហើយ ថ្ងៃក្រោយដើរចូលមកឲ្យចេះគោះទ្វារផង ចុះបើឃើញលើសពីនេះ? "
     " ជុងហ្គុក!! " អាល្អិតខាំមាត់ហៅឈ្មោះនាយតិចៗបែបខ្មាស់ហ៊ូសុក នេះត្រូវជាអីនិងគ្នាឲ្យពិតប្រាកដ ដែលថាឃើញលើសពីនេះនោះ?
     " ពួកឯងទាក់ទងគ្នាហើយមែនទេ? " មួយសំនួរនេះធ្វើឲ្យថេហ្យុងឈ្លក់ទឹកមាត់ស្ទើរតែស្ទះបំពង់ករ មុននឹងស្រវ៉េស្រវ៉ាទាញទឹកមកផឹកយ៉ាងលឿន ខណៈនាយសង្ហារបែរជាញញឹមចុងមាត់ធ្វើមិនដឹង។
     " ក៏.... "
     " មិន...ពួកយើងគ្មានអីនិងគ្នាទេ " កំលោះតូចរហ័សកាត់សម្ដីជុងហ្គុកសម្លឹងមើលមុខហ៊ូសុកទាំងប្រាកដប្រជា ទើបកំលោះឧត្តមសេនីយ៍បានតែបួញមាត់ខ្ជឹលតបច្រើន
     " ក៏ល្អម្យ៉ាង មិនត្រូវជាអីនិងគ្នាអាចថើបបានទៀត "
     " កំពុងគិតអី? " ជុងហ្គុក
     " ក៏គិតថាថេហ្យុងមកទីនេះធ្វើអី? "
     " យ៉ុនហ្គីហ្យុងសុំឲ្យមកមើលថែជំនួស ព្រោះគាត់រវល់រឿងការងារ "
     " ចុះឯងមិនរវល់ទេ? " មួយប្រយោគខ្លីឡោះឡីឲ្យនាយតូចក្រាញននៀលពាក្យសម្ដីមិនអាចត្បកតបទៅវិញ។
     " ឯងក្លាយជាមនុស្សចង់ចេះដឹងរឿងគេពីពេលណាមក? " ដោយឃើញថេហ្យុងស្ងាត់ ជុងហ្គុកក៏ចូលលូកមាត់ មកកាត់ចង្វាក់រោមេនទិករបស់គេមិនអស់ចិត្ត ពន្លើសជាមួយពាក្យពេជន៍ត្រដេញផ្ដេញផ្ដោលយ៉ាងទំនងគាប់ប្រទ័យឆ្គាំឆ្គងយ៉ាងត្រសងតែម្ដងហើយ។
     " ការងារប៉ូលីស "
     " យើងមិនមែនជនឧក្រិដ្ធ "
     " បាន...អ្នកទាំងពីរនិយាយគ្នាតាមសម្រួលចុះ ខ្ញុំទៅហើយ "
     " ទៅណា? " នាយប្រញាប់ចោទសួរមិនខ្ចីអើពើជាមួយមិត្តសម្លាញ់
     " ទៅក្រោម យ៉ាងម៉េច? " គេសួរបញ្ជាក់បែបចង់ដឹងថានាយត្រូវការអ្វីឬអត់
     " អត់ទេ ទៅចុះ " ថេហ្យុងបានត្រឹមងក់ក្បាលនិងម្នីម្នាសសៀរខ្លួនចាកចេញពីបន្ទប់នាយសង្ហារ ទុកឲ្យពួកគេទាំងពីរពិភាក្សារឿងផ្ទាល់ខ្លួនតាមចិត្ត ចំណែកគេមានរឿងត្រូវដោះស្រាយដូចគ្នា។
     " ជីសុងយ៉ាងម៉េចទៅហើយ? " ហ៊ូសុកប្ដូរទឹកមុខមកជារាបស្មើរពោលសួរកំលោះមាណព្វជាមួយចិត្តចង្អៀតដាក់កណ្ដុរមិនចុះ
     " គេលែងអីហើយ យ៉ុនហ្គីប្រាប់ថាខានស្អែកអាចចេញពីពេទ្យបានហើយ "
     " ឯងក៏ដូចគ្នា ធ្វើអីមួយកុំស្របតាមគំហឹង ឃើញសភាពឯងដែរទេ? " ហ៊ូសុកស្ដីបន្ទោសគេជាមួយការបារម្ភលេចឡើង ទោះពាក្យអាចថាមិនសមប្រកបប៉ុន្តែទឹកចិត្តរបស់នាយយ៉ាងម៉េចមិត្តភាពពួកគេទើបដឹងច្បាស់។
     " ប្អូនប្រុសរបស់យើងត្រូវដល់ថ្នាក់នេះ ធានាថាយើងមិនឲ្យវារស់ស្រួលទេ " ជុងហ្គុកក្ដាប់ដៃបន្លឺឡើងទាំងម៉ួម៉ៅមិនទាន់រលុប កាន់តែឃើញកុងយ៉ូញញឹមពេលណា គេសឹងតែចាប់ហែកមាត់វាជាពីទេ។
     " ចាំជីសុងចេញពីពេទ្យពេលណា យើងនិងរៀបចំកូនចៅយើងម្នាក់ឲ្យមកធ្វើជាអង្គរក្សការពារគេ ម្នាក់នេះស្មោះត្រង់ ថ្វីដៃមិនអន់ ធ្វើការលើកណាក៏មិនដែលថ្លោសធ្លោយដែរ "
     " អរគុណឯងហើយសម្លាញ់ "
     " មិនបាច់ទេ គ្រាន់តែឆាប់ការជាមួយគីម ថេហ្យុងទៅបានហើយ "
     " ចាង ហ៊ូសុក.... " នាយហៅឈ្មោះហ៊ូសុកតិចៗប៉ុន្តែក៏សប្បាយចិត្តលាក់ស្នាមញញឹមសឹងតែមិនជិតទៅហើយ។

It's YOU [END✅]Where stories live. Discover now