+ព្រឹកព្រលឹមថ្ងៃបន្ទាប់
ព្រឹកនេះជាថ្ងៃចុងសប្ដាហ៍ នាយសង្ហារភ្ញាក់តាំងពីព្រលឹម ចុះទៅធ្វើអាហារសម្រាប់ថេហ្យុង សូម្បីអ៊ំមេផ្ទះភ្ញាក់មិនចង់ទាន់នាយផង ។ ចំណែកអ្នកស្រីគីម ព្រឹកនេះគាត់មានធុរៈជាមួយស្វាមីគាត់ចេញទៅខាងក្រៅបាត់ទៅហើយ ។
" បងកំពុងធ្វើអី? " ទម្លាក់ជើងតាមកាំជណ្ដើរថ្នមៗ គេសម្លឹងឃើញជុងហ្គុកកំពុងរៀបចំអាហារមួយឈុត នាយតូចក៏រហ័សដើរមកជិតនាយយ៉ាងលឿនដើម្បីចោទសួរ។
" អាវ ! ភ្ញាក់លឿនម្ល៉េះអូនថ្ងៃនេះ? " នាយកំលោះបែរក្រោយភ្ញាក់ព្រើត ពេលនេះសូម្បីខោអាវគេងយប់ក៏ថេហ៍មិនទាន់ដូរដែរ។
" ក៏គេងមិនស្ងប់ទេ ពេលគ្មានបងឱប ...មែនហើយ!បងធ្វើអី?អាហារនេះសម្រាប់អូនឬ? " គេចង្អុលទៅអាហារនៅលើតុ ទើបជុងហ្គុកបញ្ចេញស្នាមញញឹមស្រាលងក់ក្បលបញ្ជាក់ចម្លើយ នាយកាន់ដៃថេហ្យុងឲ្យមកអង្គុយលើកៅអី មានអាហារមួយពេលស្រាប់ទល់មុខ។
" អឹម...បងឮអ្នកម៉ាក់ប្រាប់ម្សិលមិញថាគាត់មានធុរៈជាមួយលោកប៉ា ទើបបងចង់ងើបពីព្រឹកបន្តិចដើម្បីចម្អិនអាហារសម្រាប់អូន "
" អូហូយ!ប្ដីអ្នកណាគេគួរឲ្យស្រឡាញ់ថ្នាក់នេះ? " នាយតូចលើកដៃទាញថ្ពាល់អ្នកកំលោះតិចៗ ទើបលោទៅថើបមាត់នាយមួយខ្សឺតទុកជាការអរគុណ។
" ប្ដីរបស់អូន "
" អូនណា? "
" អូនថេហ៍ "
" ថេហ៍អីគេ? "
" ខោកមួយក្រញ៉ឥឡូវហ្នឹង " ទាល់តែប្រុងខោកគេលើក្បាល ទើបថេហ៍ឱនគេចសឹងតែគ្រេចករ ។ ស្អប់ណាស់! ចូលចិត្តធ្វើជោរហ្នឹង..
" ហិហិ...លលេងទេ ធម្មតាទៅហើយ មានប្ដីល្អអើយល្អបែបនេះ អ្នកណាមិនសសើរទេឆ្កួតណាស់ "
" ឈប់ញ៉ោះបងបានហើយ បងក៏ចេះអៀន " នាយគេចក្រសែរភ្នែកលើកទី1 ប្រញាប់ទម្លាក់ខ្លួនអង្គុយក្បែរគេ ធ្វើឲ្យថេហ៍សើចកក្អឹកដែលធ្វើឲ្យនាយអៀនបានសម្រេច ។
" ព្រាននារីចនពីមុនទៅណាហើយ? "
" វាងាប់បាត់ហើយ ពេលនេះនៅតែប្ដីល្អរបស់ចន ថេហ្យុងទេ "
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!