" អបអរសាទរផង "
មួយព្រឹកនេះថេហ្យុងត្រូវអង្គុយស្ពឹកមុខព្រោះតែពាក្យអបអររបស់មនុស្សគ្រប់គ្នាដែលមកភូមិគ្រឹះនាយសង្ហា ។ ជាធម្មតាផ្ទះរបស់នាយកំលោះតែងស្ងប់ស្ងាត់ មានរបៀប មិនដែលមានភ្ញៀវមកលេងម្ដងណាសោះឡើយ តែសម្រាប់ថ្ងៃនេះឡានឡើងពេញផ្ទះតែម្ដង។
" អ្នកទាំងអស់គ្នាឈប់សម្លឹងមុខខ្ញុំបែបនេះទៀតទៅបានទេ? " ថេហ្យុងធ្វើមុខខ្មួលៗត្បិតមិនទម្លាប់ជាមួយបរិយាកាសអាប់អួលមើលតែបង្កាត់អូសសើម គេសម្លឹងមើលទៅមុខគ្រប់គ្នាបែបទាមទារផងនិងលុនតួអង្វរផង ។ ម្នាក់ៗហាក់ដូចជាមិនស្ដាប់ បែរជាប្រឹងញញឹមស្ទើរតែស្ងួតជើងធ្មេញអស់ទៅហើយ។
" បងអៀនមែនទេ?ណ្ហើយ អៀនស្អីទៅ បន្តិចទៀតបងទម្លាប់ហើយ ព្រោះខ្ញុំនិងមកមើលបងរាល់ថ្ងៃ " ហាន ជីសុងប្រញាប់ជម្លៀសខ្លួនមកអង្គុយកាន់តែកៀកកាយតូចដែលធ្វើមុខឆ្អើមៗនិងសម្ដីផ្អែមល្ហែមចាក់ច្រេះរបស់គេ ។
គ្រាន់តែដឹងថាជុងហ្គុកនិងថេហ្យុងត្រូវរៀបការនៅអាទិត្យក្រោយ ទាំងជីសុង មីនហូ ជីមីន យ៉ុនហ្គី ហ៊ូសុកអីមកលេងនៅផ្ទះជុងហ្គុកអ៊ូអរជាខ្លាំង មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកស្រីចនបានខលទៅប្រាប់លោកតាចននិងណាមជូនទៀតផង ព្រោះជីនសម្រាលកូនបានជាងមួយខែទៅហើយ ពួកគេនិងប្រញ៉ាប់មក មិនមែនថ្ងៃនេះទេ តែ2ថ្ងៃមុនរៀបការ។
" ហើយ ន៎ែៗ ខ្ញុំអត់បានឈឺស្អីដល់ថ្នាក់ឯងមកមើលខ្ញុំរាល់ថ្ងៃនោះទេ " ថេហ្យុងតបតទាំងរុញក្បាលជីសុងទៅម្ខាង ស្របពេលជីមីននិងយ៉ុនហ្គីក៏អង្គុយសើចនិងកាយវិការរបស់គេ។
" មកជួយធ្វើស៊ុបរាល់ព្រឹកនោះអី មិនអីចឹងទេ បាក់កម្លាំងណាស់ " មីនហូ
" ឯងនេះ...ហុើយ " ថេហ្យុងលើកដៃចង្អុលមុខប្អូនប្រុស ចង់ណាស់ត្បកឲ្យគេស្ពឹកមុខ ប៉ុន្តែខ្វះបទពិសោធរាប់មិនអស់ ។
" ន៎ែៗ បានហើយៗ ថេហ្យុងរបស់យើងអៀនហើយដឹងទេ? " ជីមីន
" បង្កើតអាពូជឲ្យច្រើន ចាំពូឧបត្ថម្ភសម្ភារឲ្យឯង កុំភ័យរឿងរបស់របរ "
" ពូយ៉ុន!!! " កាយតូចកាន់តែអង្គុយលែងសុខមុននឹងនិងលើកខ្នើយមកខ្ទប់មុខបិទបាំងភាពអៀនប្រៀនរបស់គេ ។ ម្នាក់ៗដូចជាតួពូកែBULLY មនុស្សទន់ខ្សោយទៅកើត!
" មែនហើយ បងប្រុសអត់នៅទេមែនទេ? "
" ឯងគិតថាស្មើរនេះគេទៅណា? " ថេហ៍ងាកមកសម្លក់មុខជីសុង ដែលធ្លាប់តែថ្នាក់ថ្នមស្រឡាញ់តាមចិត្ត ឥឡូវក៏គម្រោះគម្រើយដាក់ព្រោះតែខឹងដែលគេញ៉ោះខ្លួនមិនឈប់នោះឯង។
" នៅចម្ការកៅស៊ូឯងហ្នឹង! " ហ៊ូសុកលូកមាត់ក្រោយពីស្ងាត់ជាយូរ មិញនេះវ៉ុនអ៊ូខលមកប្រាប់ពីរឿងកុងយ៊ូលាក់មនុស្សនៅផ្នែកលិចដែលមានព្រៃក្រាស់ខ្មឹក ជាប្លុកជួញដូរមនុស្សរបស់វាធំធេង ដែលហ៊ូសុកតាមចាប់ជាយូរ។
" គេទៅធ្វើអី? "
" វ៉ុនអ៊ូទើបតែមកប្រាប់ថា កុងយ៊ូលាក់ទំនិញនៅទីនោះ "
" ខាងលិចព្រៃក្រាស់មែនទេ? " មីនហូ
" ម៉េចក៏ឯងដឹង " ហ៊ូសុក
" ខ្ញុំមិនប្រាកដទេ ព្រោះកន្លងមកឮកម្មករនិយាយថាទីនោះមានខ្មោចលងពួកគេ ឮល្បីថាមានសម្លេងមនុស្សយំង៉ូវៗទៀតផង ប្រហែលជាពួកនោះបោកកុំអ្នកណាសង្ស័យទេដឹង? " មីនហូ
" លាក់ខ្លួនបានល្អពិតមែន " ហ៊ូសុកញញឹមតិចៗបែបហួសចិត្តជាខ្លាំង
" ជុងហ្គុកទៅដឹងរឿងនេះមកពីណា? ខ្ញុំក៏ឧស្សាហ៍ទៅទីនោះដែរ ហេតុអ្វីក៏ខ្ញុំមិនដឹង? " ថេហ្យុង
" វាចាប់បានគ្នីគ្នារបស់កុងយ៊ូប៉ុន្មាននាក់ដែលបំផ្លាញរោងចក្រគេ " ហ៊ូសុក
" ហុឹម... " កាយតូចដកដង្ហើមធំរបៀបនឹកស្មានមិនដឹង
" ខ្ញុំដឹងថាបងកំពុងតែគិតអី ឈប់បន្ទោសខ្លួនឯងទៅ វាមិនមែនកំហុសរបស់បងទេ " មីនហូសម្លឹងមុខបងប្រុសនិងលួងលោមគេជាមួយសម្ដីមិនសូវផ្អែម ត្បិតសារជាតិមនុស្សអុីនត្រូវើត៍(Introvert)ដូចនាយ បានតែមនុស្សស្និទ្ធទើបនិយាយជាមួយច្រើន។
ខណៈនេះថេហ្យុងក៏ងក់ក្បាលផ្ទក់ៗបែបយល់សម្ដីប្អូនមកគិតពិចារណា បន្ទាប់មកពួកគេក៏អង្គុយនិយាយលេងមួយសន្ទុះទើបត្រឡប់មកផ្ទះរាងខ្លួន ឯថេហ៍ក៏ត្រឡប់មកវិឡាគេដូចគ្នា ទោះបីហានឃាត់ឲ្យនៅផ្ទះនាយសង្ហារក៏គេមិនព្រម ក៏ព្រោះតែពាក្យសម្ដីដែលសន្ទនាគ្នាកាលពីព្រឹកមិញនៅវិលវល់ក្នុងស្មារតីគេនៅឡើយ។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!