អួក!
សម្លេងក្អួតចង្អោរខ្លាំងៗ ប្រណាំងជាមួយទឹកមុខជូរហួញនៃកំលោះតូចជើងល្អក្នុងសភាពពិបាកមើល គេឱនបង្ហូរអស់កាកសំណល់ចូលទៅក្នុងចានបង្គន់ដែលមាននាយសង្ហារម្នាក់ឈររឹតខ្នងឲ្យជាមួយកែវភ្នែកសោះកក្រោះ។
" មិនចេះទេផឹក តែបានអួតយោង " និយាយបណ្ដើរគេក៏គ្រាខ្លួនល្ហិតល្ហៃរបស់ហានជីសុងក្នុងរង្វង់ដៃ
" ហុឹកៗ មីហូហា៎.... " អស់ពីក្អួតសឹងតែធ្លាក់សួត ជីសុងលើកដៃអង្អែលមុខនាយសង្ហារជាមួយទឹកមុខគួរឲ្យស្រឡាញ់
" ..... " គេស្ងាត់ តែក៏មិនបដិសេធកាយវិការក្រឡេមក្រឡឺមនោះទេ
" លោកសង្ហារណាស់ "
" ...... "
" ទាស់ត្រង់តែលោកមាត់អាក្រក់ "
" ខ្ញុំគឺបែបនេះ " គេប្រើទឹកមុខស្មើធេង ស្ងប់សុខ មកតបជាមួយមនុស្សបាត់ស្មារតី ថែមទាំងលើកគេបីចេញមកខាងក្រៅ ហើយក៏ដាក់នាយល្អិតឲ្យគេងលើពូកទន់ៗ។
" Being a soft boy សម្រាប់ខ្ញុំតែម្នាក់មិនបានឬ "
" ឯងស្រវឹងហើយជីសុង "
" អត់ទេ " ជីសុងគ្រវីក្បាលតិចៗ រហ័សងើបមកអង្គុយលើភ្លៅនាយកំលោះ លូកដៃមកក្រសោបកញ្ចឹងករគេឲ្យសម្លឹងមកចំកែវភ្នែកខ្លួនតែម្នាក់ ។
ស្រាចូលខ្លួន បាត់បង់ភាពម្ចាស់ការ ឯចិត្តាក៏ផ្លាស់ប្ដូរ180ដឺក្រេ....យល់ដឹងពេលនេះ អឺអើពេលនេះ តែតា៎ស្អែកហ៊ានភ្លេច ច្បាស់ជាកំលោះមុខងាប់ព្រលះដូចកង្កែបបោកមិនខាន!!!!!
" ខ្ញុំដឹង.... "
" ..?... " គេជ្រួញចិញ្ចើមមិនពេញចិត្ត តែក៏មិនព្រមរើ
" ដឹងថាលោកមិនពេញចិត្តខ្ញុំ-អ្ហឹម " គ្រប់យ៉ាងក៏ស្ងាត់ពេលនាយកំលោះសង្ហារឱនមកថើបមាត់ជីសុងមិនឲ្យនិយាយបន្ត នាយមិនចង់បញ្ជាក់ មិនចង់បកស្រាយ ព្រោះអ្វី?
ព្រោះ ទង្វើច្បាស់ជាងសម្ដីស្រាប់ហើយ
ព្រឹកថ្ងៃថ្មី ....
" ជុងហ្គុកហា៎ ភ្ញាក់ឡើង " សម្លេងស្រួយស្រែសស្រែកក្បែរត្រចៀកនាយកំលោះស្រាលៗ បណ្ដាយឲ្យមាណព្វជ្រួញចិញ្ចើមមិនពេញចិត្ត ត្បិតដំណេកកំពុងតែសុខស្រួលមានអ្នកមករំខាន។
![](https://img.wattpad.com/cover/283251865-288-k393665.jpg)
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!