it's YOU : EP 39

2.3K 136 6
                                    

ត្រឡប់ទៅកាលពី5ឆ្នាំមុន...

ថ្ងៃទី15 មករា ឆ្នាំXXXX

" ជុងហ្គុក អូនមានកូន " អាយឈិនជាកូនកាត់កូរ៉េ-ចិន បន្លឺឡើងប្រាប់កំលោះចំពោះមុខដែលកំពុងតែជ្រួញចិញ្ចើមមិនជឿសម្ដីនាង។

" កុំមកបោកខ្ញុំអាយ...នៅយប់នោះពួកយើងអត់បានមានអីៗនិងគ្នាទេ ហើយសំខាន់រឿងយើងកើតឡើងមិនបាន1អាទិត្យផង នាងថានាងមានកូន? " គេគំហកដាក់នាងតូចឲ្យឈរយំសសឹក តាមជាតិជាមនុស្សមិនចេះខ្វាយខ្វល់ស្រាប់។

" កូននោះជាកូនបងពិតមែនជុង " នាងប្រញាប់ចាប់ដៃគេតែត្រូវនាងគ្រលាសចេញទៅម្ខាង

" កុំមកចង់លេងល្បិចដាក់ខ្ញុំ...យ៉ាងម៉េច?រកឪពុកឲ្យក្មេងមិនឃើញនាងចង់យកខ្ញុំជាឪគេឬ? "

" អត់ទេជុងហ្គុក...ហ៊ិកៗ កូននោះជាកូនបងពិតមែន អួយ!! " និយាយមិនទាន់ផុតផង នាយសង្ហាររុញនាងមិនធ្ងន់កម្លាំងឲ្យបុកខ្នងនិងជញ្ជាំងភ្លាមៗ។

" កុំស្មានថាយកកូនមកពាំង ប៉ាម៉ាក់ខ្ញុំព្រមយកនាងជាកូនប្រសារឲ្យសោះ...គាត់ផ្សុំផ្គុំព្រោះជាប់មាត់គ្នាពីមុនមកប៉ុណ្ណោះអាយឈិន "

" តែបើលោកប៉ាក្មេកដឹងរឿងគាត់ប្រាកដជាមិនរារែកទេ "

" ក៏សាកទៅ...នាងនិងខ្ញុំមានរឿងជាមួយគ្នាមិនខាន " ថាចប់ជុងហ្គុកបោះជំហ៊ានចាកចេញពីក្រោយអគារសិក្សាមិនស្រណោះខ្លួននាងតូចឈរឱបពោះយំរង៉ូវៗមិនព្រមបាត់។

ថ្ងៃទី 18 មករា ឆ្នាំដដែល

" យើងដាស់តឿនឯងណាចនជុងហ្គុក ហាមឯងមកស្និទ្ធស្នាលជាមួយអាយឈិនទៀត " អុីសស្តុនស្រែកគំហកដាក់ជុងហ្គុកដែលពេលនេះមានតែពួកគេ2នាក់ក្នុងបន្ទប់កីឡាបាល់បោះ ។

" ហាមសង្សាររបស់ឯងទៅ យើងមិនដែលប៉ះរបស់មានម្ចាស់ទេ " នាយតបហីអើ រវល់ពាក់ស្រោមជើងដើម្បីចេញទៅប្រកួត ហើយអុីសស្តុននេះហើយជាក្រុមម្ខាងទៀត។

" អាយឈិនជាមនុស្សស្លូតបូតណាស់ ឯងចង់ថានាងឲ្យដៃឯង? " គេកម្រោលចូលប្រុងស្ទុះទៅដាល់ តែជុងហ្គុកគេចទាន់ឈរច្រត់ចង្កេះគ្រវីក្បាលមិនចង់ប្រឡាក់ដៃ។

It's YOU [END✅]Where stories live. Discover now