It's YOU : EP 09

11.4K 502 4
                                        

ប៉ុន្មានថ្ងៃក្រោយមក កម្មវីធីនៅជេជូក៏ចាប់ផ្ដើមឡើង ថេហ្យុងបានមកសម្រាកនៅទីនេះមុនមួយថ្ងៃក៏ដូចជាចង់មកលម្ហែខួរខ្លះដែរ មួយថ្ងៃៗគិតតែពីការងារ ការងារចូលមកគរសឹងតែហួសក្បាលម្ដងៗ។ ប៉ុន្តែគិតត្រូវឬខុសដែលចង់មានពេលសម្រាកកាយ ចម្រើនអារម្មណ៍សប្បាយនោះ?បើល្បងចន ជុងហ្គុកបានកក់បន្ទប់រីស៊តនៅទល់មុខគេតែម្ដង ព្រះអើយយ!មកលើកនេះដូចយកបន្លាលួសមកស្លៀកលម្អកាយយ៉ាងអីចឹង!!

សម្លេងទឹករលកបោកបក់ផ្ទៃច្រាំង ផាត់ខ្យល់ត្រជាក់ត្រជុំមកប៉ះរាងកាយតូចច្រឡឹងដែលអង្គុយលើឆ្នេរខ្សាច់ម្នាក់ឯងក្រោមពន្លឺព្រះអាទិត្យរៀបអស្ដង្គតជាមួយទឹកមុខស្រងេះស្រងោចអណោចអធមខ្លួនឯង ។ យូរៗម្ដង អាល្អិតលួចដកដង្ហើមធំអំពីរឿងក្ដីក្ដាំងក្នុងជីវិតដ៏សែនរញ៉េរញ៉ៃ គេមិនបានប៉ងចង់បានខ្សែរជីវិតបែបហ្នឹង តែព្រហ្មលិខិតដូចជាលេងសើចនិងវាខ្លាំងណាស់។
បុ័ង !!
" អួយ.... " មនុស្សមាឌតូចលើកដៃមកទប់ត្រង់ក្បាល អង្អែលវាស្រាលៗចុះឡើងជាមួយផ្ទៃមុខជូរហួញ ខណៈមានដុំគ្រួសមួយដុំហោះមកប៉ះក្បាលគេពេញទំហឹង។
ថេហ្យុងប្រញាប់ទប់ក្បាល បែរក្រោយមើលទៅម្ចាស់ដើមហេតុដែលមានបំណងអាក្រក់នោះ ហើយវាគ្មានអ្នកណាក្រៅពី....
" ចន ជុងហ្គុក!!!! " កំលោះតូចពោលឡើងប្រកបនិងទឹកដមគ្រោតគ្រៀត គេខាំធ្មេញពេញដោយអារម្មណ៍ម៉ួម៉ៅ ស្របពេលនាយសង្ហារបែរជាឈរបុិតខ្លួននិងដើមឈើ ឱបដៃគងជើងបញ្ចេញស្នាមញញឹមឌឺដងស្ដែងៗ។
" អន្លង់អន្លោចដល់ណា?នឹកយើងពេកមែនទេ? " នាយសង្ហាររហ័សបោះជំហ៊ានចូលមកជិតនាយតូច មុននឹងដាក់បង្គុយអង្គុយលើឆ្នេរខ្សាច់ជិតថេហ្យុង។
" ស្រមើស្រម៉ៃតែឯង " កំលោះតូចពេបមាត់សើចសម្អក ទើបងើបឡើងបម្រុងនិងចាកចេញពីនាយ ប៉ុន្តែក៏ត្រូវជុងហ្គុកចាប់ទាញដៃគេឲ្យដួល អស់ជំហរទៅលើភ្លៅនាយសង្ហារ។
" អ្ហាយ...ផឹប " ភ្លាមៗនោះដែរ ដៃរវាមលើសមឹករបស់នាយប្រញាប់ស្រវ៉ាឱបចង្កេះថេហ្យុងមិនឲ្យគេចាកចេញបាន។
" លែងយើង...ន៎ែ...យើងប្រាប់ថាឲ្យលែង!! " ម៉ាហ្វៀតូចព្យាយាមរើបម្រះយកស្លាប់រស់ ចាប់ទាញដៃមាំក្រាស់មិនខុសពីហ៊ុកក្នុងរឿងអាវេនជើឲ្យរបេះចេញពីគ្នា ប៉ុន្តែវាហាក់ដូចជាបរាជ័យម្ដងជាម្ដង។
" យើងឆ្ងល់ណាស់ តើឯងជាម៉ាហ្វៀម៉ាកអីទៅ ហេតុអ្វីចង្កេះឯងតូចយ៉ាងនេះ? " មិនត្រឹមតែនិយាយ ប៉ុន្តែច្រមុះខិលផ្សារភ្ជាប់និងអត្តចរិកជាព្រាននារីកំពុងតែបង្ខិតខ្លួនចូលទៅស្រង់ក្លិននាយតូចបំពេញក្នុងសួតកុំឲ្យភ្លេច ។
" ចង់ដឹងមែនទេ?នេះន៎ែ..... "
" អួយ.... " កំលោះសង្ហារស្រែកចាចផ្អើលដល់ចំណិតឲ្យរត់មកមើល ផ្ទាំងសុីបដ៏អស្ចារ្យបានបង្ហាញឡើងបង្អួតភ្នែកគ្រប់គ្នាឲ្យស្លើតស្លក់ ប្រទះនិងអ្វីដែលមិនគួរជួប។
ថេហ្យុងកំពុងខាំស្លឹកត្រចៀកនាយសង្ហារគ្មានសង្ឃឹមថានិងព្រលែងឬដកថយ ប្រាកដណាស់ ចៅហ្វាយចិត្តក្ដៅរបស់នាយទៅធ្វើអីចៅហ្វាយមីនសុងទៀតមិនខាន។
" គួរជួយទេ? " វ៉ុនអ៊ូងាកមកសួរមីនសុងដោយធ្វើមុខស្មើរ។
" តាមដំណើរ!! " គេគ្រាន់តែងក់ក្បាលហើយក៏ឈរស្ងៀមធ្មឹងដដែល។
" ថេហ៍...អួយ..ថេហ្យុង លែងយើងភ្លាម " ជុងហ្គុកនៅតែទទូចអង្វរករពីសំណាក់នាយតូចមិនព្រមចុះចាញ់ ។ រីឯថេហ្យុងក៏កំពុងតែប្រើធ្មេញដ៏មុតស្រួចខាំត្រចៀកនាយមិនងាយព្រលែងដូចគ្នា។
" មិនព្រមលែងមែនទេ?បាន!!!! " ថាមិនចង់បង្ហាញខ្លួនជាសាតានដាក់មុខកំលោះតូចល្អិតឲ្យព្រឺរអាឡើយ តែកូនខ្លាមួយនេះដូចជាចង់ប្រជែងនិងតោកំណាចដូចជានាយហើយ បែបនេះការបង្ក្រាបខ្លាតូចក៏ចាប់ផ្ដើមដូចគ្នា។
ជុងហ្គុកបិទភ្នែកទប់អារម្មណ៍ឈឺចាប់ គំនិតរពិលរប៉ូចបានទាំងចំណេញនិងបន្ថែម រត់មកបំពេញណែនខួរក្បាលទាំងទ្វេរ មុននឹងមាណព្វកំលោះលើកដៃមកច្របាច់ដើមទ្រូងមូលខ្លំរបស់ថេហ្យុងពេញដៃ ហើយក៏ជាប់ចិត្តនិងទំហំពេញបាតដៃនាយដូចគ្នា ។
" អ្ហាយ...អា- អាមនុស្សរោគចិត្ត " បន្ទាប់ពីទទួលបានការលូកលាន់ខ្នាតយក្ស ថេហ្យុងរហ័សព្រលែងមាត់ពីត្រចៀកនាយសង្ហារ ស្ទុះចេញងើបឈរឱបដើមទ្រូងពោលជេរកំលោះមាឌឌាំងទាំងក្រហមមុខព្រោះខឹង!
" អ្នកណារោគចិត្តឲ្យប្រាកដ?នេះណា ឯងស្ទុះមកខាំស្លឹកត្រចៀកយើង វាជាកាយវិការចង់មាន....ជាមួយគ្នា អាក់ៗអា គីម ថេហ្យុងចង់ចាប់រំលោភ ចន ជុងហ្គុក លើឆ្នេរ-អឹប... " និយាយមិនទាន់ចប់ផង នាយតូចប្រញាប់ចូលមកខ្ទប់មាត់ជុងហ្គុកកុំឲ្យប្រាជ្ញខុសរឿងទៀត ។ ទទួលស្គាល់ថាខ្លួនខឹងនាយដល់ថ្នាក់ហុយផ្សែងគ្រប់កន្លែងនៃរាងកាយ ប៉ុន្តែតិចណូឡូជីក្នុងការត្បកតបតទៅវិញ វាដូចជានៅកម្រិតមួយដែលមានតែទ្រស្តី តែគ្មានរូបមន្តច្បាស់លាស់។
" បើលោកហ៊ានតែនិយាយតទៀត ខ្ញុំច្បាស់ជាបោះលោកចូលក្នុងសមុទ្រឲ្យត្រីឆ្លាមសុីមិនខាន " ច្បាស់ទេ?អ្នកណាបោះអ្នកណាឲ្យប្រាកដ?
ឮសម្ដីមានអំនួតឈ្នះអស់មាសត្រូវរបស់គេ បញ្ជាឲ្យសំណើចស្ងួតបន្លឺឡើងចេញពីក្រអូមមាត់នាយសង្ហារពេញៗ កាលបើឃើញនាយអស់សំណើចបែបនេះ ថេហ្យុងជ្រួញចិញ្ចើមមិនយល់ ហើយកាន់តែម៉ួម៉ៅពេលនាយទាញដៃគេចេញពីមាត់នាយ និងនិយាយឌឺគេថែមទៀត។
" ពិតមែនឬ?ពិតជាចង់រំលោភខ្ញុំត្រង់នេះមែនឬ?ហៃយ៉ា...យ៉ាងហោចណាស់ក៏គួរផ្ដល់តម្លៃឲ្យសុភាពបុរសដូចខ្ញុំបានកន្លែងសមគួរផងដែរ "
" ចន ជុងហ្គុក !!! " មនុស្សមាឌតូចអស់វាចាឆ្លើយតប គេបានត្រឹមខាំមាត់ឧទានហៅឈ្មោះនាយខណៈពេលគំហឹងឡើងផ្ទុះផឹង។
" ចឹង...លើអូប័រក៏បាន "
" អ្ហា-លែងយើង.... " ថេហ្យុងស្រែកមួយទំហឹងភ័យតក់ស្លុតនៅពេលជុងហ្គុកចូលមកលីនាយតូចដាក់លើស្មានិងបន្តដំណើរទៅអូប័រមួយចតចោលលើផ្ទៃទឹកសមុទ្រធំល្វឹងល្វើយ។
" ន៎ែ..មនុស្សឆ្កួតដាក់ខ្ញុំចុះ លោកឯងជាមនុស្សពាល មនុស្សឡប់សតិ " ថេហ្យុងរើផងវ៉ៃផង តែដូចដែលចំណាំ អូមេហ្គាឯណាទៅឈ្នះអាល់ហ្វានោះ?
មកដល់លើអូប័រ នាយដាក់ថេហ្យុងចុះខណៈពេលនាយតូចរករត់ចេញ រួចនាយប្រើល្បិចធ្វើជាចង់ឆីគេ ទើបកំលោះតូចព្រមស្ងាត់ ងក់ក្បាលសុំចុះចាញ់រហូតដល់ជុងហ្គុកបន្តបើកអូប័រមកឆ្ងាយគួរសម។
" តើពួកគាត់ទៅណា? " មីនហូរបោះជំហ៊ានមកសួរចំណិតទាំងពីរជាមួយទឹកមុខស្មើរធេងមិនប្ដូរ គេសម្លឹងមើលអូប័របើកចេញទៅឆ្ងាយភ្ជាប់និងគំនិតគិតមិនដល់ ឆ្ងល់មិនកើត។
" មិនដឹងដូចគ្នាទាន " មីនសុង
" ចាត់កម្លាំងប៉ុន្មាននាក់តាមការពារសុវត្ថិភាពគាត់ឲ្យជាប់ ហ្គីឈីអាន់មិនងាយលែងយើងទេ " និយាយរួចនាយក៏ដើរចេញទៅបាត់ ត្បិតកោះនេះអាចមានអាថ៌កំបាំងច្រើនណាស់ ។
" កុងយ៊ូក៏ដូចគ្នា " វ៉ុនអ៊ូងាកមកខ្សឹបមីនសុងបន្តពីក្រោយ អាចថាមីនសុងនៅក្មេងខ្ចីពេកក្នុងរឿងនេះ ទើបមិនដឹងថាកុងយ៊ូក៏ជាសត្រូវលេខ2របស់ពួកគេដូចគ្នា។
" ចៅហ្វាយទៅឆ្ងាយហើយ ឆាប់បញ្ជូនកម្លាំងឥឡូវនេះ " បញ្ចប់ប្រយោគពួកគេក៏ដើរចេញរាងខ្លួន!

It's YOU [END✅]Stories to obsess over. Discover now