ត្រឡប់មកពេលព្រឹកវិញ....
សណ្ធាគារចន
ក្រាក!!
" បងប្រុស?អីយ៉ា...នឹកណាស់ " អាល្អិតហានជីសុងរត់ត្រេមកឱបថេហ្យុងយ៉ាងស្អិតបេះមិនចេញ ក៏ដឹងហើយថាគេស្រឡាញ់ចូលចិត្តថេហ៍កម្រិតណា បានគេមកលេងអីចឹងទៀតនិយាយពីថាសប្បាយចិត្ត។
" ន៎ែ!កុំមកធ្វើចរិកខ្ជីCuteដាក់បង " ថេហ៍ច្រលដៃវាយក្បាលគេទើបជីសុងឱនគេចចង់ថ្លោះករ
" មកពីនឹកពេក...មែនហើយ!បងអង្គុយសិនមក " នាយល្អិតនាំថេហ្យុងមកអង្គុយនៅលើសាឡុងជិតនោះ ចំណែកឯសារដែលសល់ទាំងប៉ុន្មានគេទុកចោលមិនខ្ចីរវីរវល់។
" ឯងទំនេរមែនទេ? " ថេហ្យុងសួរបញ្ជាក់ព្រោះឃើញថាឯកសារគរចោលលើតុមួយគំនរ ប៉ុន្តែអាច្រម៉ក់នេះបែរជារត់មកលេងជាមួយគេធ្វើមិនដឹង។ គេរំខានឬអត់នេះ?
" គួរសម...គ្មានការអីសំខាន់ផង គ្រាន់តែជំនួយការគាត់យកបញ្ជីឈ្មោះបុគ្គលិកមកពិនិត្យ ត្រៀមរៀបចំសណ្ធាគារឡើងវិញតែប៉ុណ្ណឹង "
" ឮលោកប៉ាក្មេកប្រាប់ថាគាត់ត្រៀមឲ្យជុងហ្គុកកាន់កាប់សណ្ធាគារនៅម៉ាកាវមែនទេ? "
" រឿងនេះខ្ញុំក៏មិនច្បាស់ដែរ តែបើតាមលោកតាធ្លាប់និយាយជារឿយៗថាចង់ឲ្យបងប្រុសជាអ្នកមើលការខុសត្រូវ ព្រោះម៉ាកាវសម្បូរអ្នកលេង គាត់ថាបងប្រុសសាកសមបំផុតនៅទីនោះ "
" ចុះបើជុងហ្គុកមិនព្រម? "
" ស្រេចតែគាត់ទេ...បងក៏ដឹងថាគាត់មិនសូវនិយាយជាមួយលោកតាប៉ុន្មានដែរ គាត់ចូលចិត្តសេរីភាព មិនចង់ឲ្យនរណាមកគៀបគាត់ទុក "
" ក្រែងលោកពូជុនក៏នៅទីនោះ គាត់ក៏អាចមើលការខុសត្រូវបាន ម្យ៉ាងត្រឹមអណ្ដូងប្រេងមួយ បងគិតថាពូជុនមិនរវល់ដល់ថ្នាក់ជួយលោកតាដែរ " ថេហ្យុងនិយាយក៏សមហេតុផលដែរ ព្រោះណាមជូនដែលរស់នៅម៉ាកាវនោះ ការងារងាយមានតែអណ្ដូងប្រេងនេះចិញ្ចឹមជីនរស់មិនពិបាកស្រាប់ហើយ តែគេចង់ឲ្យណាមជូនជួយលោកតាបន្ថែមទៀត ត្បិតជុងហ្គុកនៅកូរ៉េ ការងារនាយគរដូចភ្នំ មួយថ្ងៃៗរកតែពេលសម្រាកគ្មានផង។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
![It's YOU [END✅]](https://img.wattpad.com/cover/283251865-64-k393665.jpg)