ព្រឹកថ្ងៃថ្មី នាយសង្ហារក្រោកពីដំណេកមុនភរិយាតូចដែលគេងលក់យ៉ាងស្កប់ស្កល់ជាមួយអាវកិបលេវពណ៌ទឹកសមុទ្រគ្រងពីលើ។ នាយឱនទៅថើបថ្ពាល់កាយល្អិតថ្នមៗ ទើបជម្លៀសខ្លួនមករៀបចំកាយាដើម្បីទៅធ្វើការ។ ប្រមាណជា20នាទីក្រោយមក រាងសង្ហារក៏រួចរាល់គ្រប់សព្វ នាយដើរមកឈប់មុខប្រពន្ធតូចទាំងបង្កប់និងស្នាមញញឹមផ្អែម។
សឺត...!
" ហុឹម.... " ការថើបប្រៀបដូចជាដាស់ នាយល្អិតគ្រហឹមដើមករបើកភ្នែកមិនអស់សម្លឹងមើលទៅជុងហ្គុកចំពោះមុខ។
" គេងវិញទៅ ម៉ោងទើបតែ7ទេ " នាយបន្ទន់ជង្គង់លើកដៃអង្អែលសក់ក្បាលគេថ្នមៗ ហាក់ចង់លួងលោមបំពេរនាយល្អិតឲ្យគេង។
" បងទៅណា? " គេចោទសួរព្រមទាំងងើបអង្គុយឆ្ងក់
" បងទៅធ្វើការ "
" ក្រែងថាថ្ងៃនេះបងនៅកំដរអូននោះអី? " អាល្អិតពេបមាត់ធ្វើភ្នែកផ្លក់ៗហាក់អង្វរករនាយកុំឲ្យចាកចោលខ្លួន។
" បងត្រូវទៅកំផែសិនណាថេហ៍ ថ្ងៃនេះមាននាវាចូលសំចតច្រើន ទំនិញក៏ច្រើនតាមនេះ បងមិនចង់ឲ្យពួកសត្រូវវាយឆ្មក់បងទេ "
" អូនទៅដែរ "
" ក្រែងថាឈឺ? "
" មិនឈឺទេ " ថេហ្យុងគ្រវីក្បាលតតាត់ បង្ហាញកាយវិកាមាំទាំឲ្យនាយឃើញទាំងដែលការពិតទៅចុកចង្កេះសឹងស្លាប់។
វាក៏គ្រាន់បើជាងឲ្យគេនៅតែផ្ទះពេញមួយថ្ងៃ ធុញ!!!
" ប្រាកដហើយ? " នាយបញ្ជាក់ម្ដងទៀតព្រមទាំងលួចគិតក្នុងចិត្តថាយប់មិញនាយលេងគេស្ទើរពេកមែនទេ?
" អឹម.... "
" ចឹងបងនាំអូនទៅមុជទឹក ចាំទៅទាំងអស់គ្នា "
....
" អារុណសួរស្តីអ្នកប្រុសថេហ៍ " វ៉ុនអ៊ូប្រញាប់ឱនគោរពនាយល្អិតដែលត្រូវបានចៅហ្វាយនាយបណ្ដើរចុះមកក្រោម ។
" បាទ!អារុណសួរស្តី "
" ញុំាអាហារពេលព្រឹកសិនឬអត់? " នាយងាកមកសួរអ្នកក្នុងរង្វង់ដៃ មិនខ្ចីខ្វល់វត្តមានកូនចៅចំណិតកំលោះ។
YOU ARE READING
It's YOU [END✅]
Fiksi Penggemarមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
![It's YOU [END✅]](https://img.wattpad.com/cover/283251865-64-k393665.jpg)