ក្រោយពីលោកគីមនិងអ្នកស្រីគីមចេញទៅបានបន្តិច ទើបថេហ្យុងចេញមកតាមក្រោយ ដោយសារអាវមានរ៉ូតវាពិបាកពាក់តែម្នាក់ឯង ទើបគេប្រើពេលយូរថ្នាក់នេះ។
" Aww!ជុងហ្គុក អេមនៅឯណា? " ចេញមកមិនឃើញកូននៅលើដៃ ឃើញតែប្ដីកំពុងឈរសម្លឹងខ្លួន ទឹកមុខនៅក្រញ៉ូវមិនទាន់បាត់ទេ។
" ទៅជាមួយម៉ាក់ក្មេកបាត់ហើយ មុននេះបន្តិច តែ...អាវនេះស្អី?ចេញទ្រូងទៀតហើយ?ម៉េចចូលចិត្តពាក់តែអាវវាលៗអីចឹង? " គេថាឲ្យទាំងមិនពេញចិត្ត ជ្រួញថ្ងាស់ជ្រួញចិញ្ចើម បោះជំហ៊ានទៅឈរពាំងខ្លួនថេហ្យុងព្រោះហាងនេះក៏មានភ្ញៀវប្រុសច្រើននាក់ដែរ នាយហួងហែង!
" ស្អាតអត់? "
" អត់!ដូចឆ្កួតណាស់ ប្ដូរថ្មីទៅ "
" មិនដូរ អូនពាក់មួយនេះ "
" មិនស្ដាប់បង? " គេបញ្ជាក់ម្ដងទៀត ឈ្ងោកមុខមកមើលមនុស្សប៉ុនស្រមោចលីអង្ករ ហាក់ចង់គម្រាមគេ និងអាទឹកមុខរាបស្មើរ កែវភ្នែកត្រង់ស្លូរនោះឯង។
" ថាមិនដូរគឺមិនដូរហើយ "
" មកតាមបង "
" ន៎ែ!ទៅណា... " ប្រឹងប្រកែកគ្មានបានផលទេ ជុងហ្គុកអូសថេហ្យុងចូលបន្ទប់ផ្លាស់សម្លៀកបំពាក់អម្បាញ់មិញភ្លាមៗ ទាញវាំងននមកបិទ កន្ត្រាក់បឺតមាត់ថេហ្យុងរកតែគេរើខ្លួនមិនរួច ។ នាយថើបៗៗៗយកតែមែនទែន ថើបផងខាំផងក្រញិចផង ថ្នាក់ថេហ្យុងរអ៊ូក្នុងបំពង់សម្លេង ទះតប់ទ្រូងប្រុសកំលោះឲ្យលែងក៏ដោយសារវាជិតអស់ខ្យល់ទៅហើយ។
" បងយ៉ាងម៉េច?...ហ្អឹម " ម្ដងនេះនាយថើបគេម្ដងទៀត តែថើបបែបចង់លេបទាំងរស់តែម្ដង ក៏ព្រោះបបូរមាត់គេពង្វក់នាយចង់តែថើប ថើបមិនឈប់ ។ កាយវិការទន់ភ្លន់ ធ្វើឲ្យថេហ៍ទោទន់ទៅតាម គេលើកដៃឱបករប្រុសកំលោះជាប់ ងើយករឡើងលើ ងាយស្រួលឲ្យជុងហ្គុកថើបបឺតមិនសំចៃកម្លាំង ។ យូរៗទៅកាន់តែយូរ ជុងហ្គុកព្រហើនហ៊ានលូកដៃចូលអង្អែលសព្វកាយ ខណៈបបូរមាត់បង្ហួសមកបឺតត្រង់ប្រឡោះគេ ត្រង់នេះពង្វក់នាយស្ទើរឆ្កួតម្ដងៗ។
" បាន...បានហើយជុងហ្គុក " គេប្រញាប់រុញនាយចេញព្រោះខ្លាចលើសលួសជាងនេះ តែក៏មិនឆ្ងាយពីគ្នាប៉ុន្មានដែរ
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
![It's YOU [END✅]](https://img.wattpad.com/cover/283251865-64-k393665.jpg)