it's YOU : EP 41

1.7K 116 9
                                    

ក្រោយពីទម្លាក់ថេហ្យុងឲ្យនៅភូមិគ្រឹះជាមួយអ្នកស្រីគីមនិងស្រីចនរួចមក ជុងហ្គុកបន្តដំណើរមកកំពង់ផែបន្តទៀត ណាមួយមានរឿងនិយាយគ្នាជាមួយប្អូនថ្លៃគេផង ឮថាប៉ុន្មានថ្ងៃមុននាវាផ្ទុះកណ្ដាលសមុទ្រខូចខាតអស់ជាច្រើនរយលាន។

" ពេទ្យថាយ៉ាងម៉េចខ្លះកូន? " អ្នកស្រីគីមបន្លឺសួរកូនច្បងដែលកំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ចំណែកអ្នកស្រីចនវិញនៅឯផ្ទះបាយត្រៀមធ្វើទឹកផ្លែឈើនិងបង្អែមមួយចំនួនសម្រាប់លាងមាត់។

" ពេទ្យថាសុខភាពគ្រាន់បើល្អហើយ អាចចាប់ផ្ដើមរៀនដើរនៅ2-3ថ្ងៃទៀតណាម៉ាក់ "

" ល្អណាស់...ប៉ុន្មានថ្ងៃនេះម៉ាក់យល់សប្តិចម្លែកៗ ចេះតែឃើញត្បូងពណ៌ស្វាយស្អាតៗនៅលើឆ្នេរ "

" នាំលាភមិនខានទេអ្នកម៉ាក់ "

" ហៃយ៉ា!!2នាក់ម៉ាក់កូននាំគ្នានិយាយអីហ្នឹង " សម្លេងមកព្រមជាមួយបង្អែមនិងទឹកផ្លែឈើស្រស់ៗ អ្នកស្រីចនញញឹមដាក់ចំណីចំនុកលើតុទុកឲ្យកូនប្រសារហូបលេង មុននឹងទម្លាក់ខ្លួនអង្គុយក្បែរថេហ្យុង ខណៈអ្នកស្រីគីមអង្គុយមួយចំហៀងទៀត និយាយឲ្យងាយយល់ គឺថេហ្យុងអង្គុយនៅចន្លោះកណ្ដាល។

" ម៉ាក់គាត់ថាយល់សប្តិឃើញត្បូងពណ៌ស្វាយនៅលើឆ្នេរ "

" ភ្លឺចាំងឬអត់អ្នកអូន "

" ចាំងឡើងពេញឆ្នេរតែម្ដងណាអ្នកបង "

" ដូចណាស់!កាលកំណើតជុងហ្គុក ខ្ញុំក៏យល់សប្តិឃើញត្បូងអីចឹងដែរ "

" អីយ៉ា!!!សង្ស័យតែមានចៅឲ្យម៉ាក់ពរហើយ "

" ចេះតែថាហើយម៉ាក់ " គេញញឹមអឹមអៀនទាញទឹកផ្លែឈើមកផឹកជំនួសឲ្យសម្ដីដោះសារ កាន់តែឃើញកែវភ្នែកពួកគាត់សម្លឹងមកកាន់ខ្លួនពេលណា ឬកពារចម្លែករបស់គេក៏បង្ហាញមកភ្លាម

" ម៉ាក់មិនចេះតែនិយាយទេ...តែតើកូនមានបាត់Heatឬអត់? " ឮសម្ដីអ្នកស្រីគីមចោទឡើង នាយតូចទើបតែចាប់ភ្លឹកថាគេខានមានHeatយូរគួរសមហើយ។

" មានធម្មតាទេ "

" ប្រាកដ? "

" បាទ !! ហៃយ៉ា ម៉ាក់ ម៉ាក់ក្មេក ឈប់មើលមកខ្ញុំដូចជាប៉ូលីសចម្រិតចម្លើយពីចោរទៀតទៅ "

It's YOU [END✅]Where stories live. Discover now