it's YOU : EP 51

2.6K 152 5
                                    

7ខែកន្លងផុតទៅ...

+ភូមិគ្រឹះចន

" ថេហ្យុងហា៎...អូនសម្លាញ់បងមកវិញហើយ " មិនប្រាប់ក៏ដឹងថាជាសម្លេងប្រុសកំលោះ ចន ជុងហ្គុក កំពុងតែបោះជំហ៊ានចូលមកខាងក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ខណៈក្នុងដៃមានយួរឥវ៉ាន់សំពីងសំពោង ទោះបីជាវ៉ុនអ៊ូសុំជួយកាន់ក៏មិនព្រម នាយចចេសយួរតែឯងសឹងតែបាក់ដៃទាំងទ្វេរនោះទៅហើយ។

រយៈពេល7ខែអាចថាជាពេលមួយដ៏មានក្ដីសុខ សុភមង្គលបំផុតសម្រាប់នាយ ព្រោះគ្មាននរណាមកតាមយាយីដូចពីមុន គ្មានសត្រូវ គ្មានការបង្ហូរឈាម គ្មានអ្នកលបធ្វើបាបទៀតឡើយ ម្យ៉ាងវិញទៀត ជុងហ្គុកបានលាលែងពីតំណែងម៉ាហ្វៀដូចគ្នា និងបានប្រគល់តួនាទីនេះទៅឲ្យវ៉ុនអ៊ូ ប៉ុន្តែនាយចំណិតស្មោះត្រង់មិនព្រមទទួល រឹតតែមិនចង់បានឈ្មោះជាមេបក្សអ្វីទាំងអស់ គេនៅហ៊ានលុតជង្គង់អង្វរជុងហ្គុក សុំនាយតាមបម្រើធ្វើជាចំណិតរហូតមកដល់ឥឡូវនេះឯង។ ក៏ព្រោះការងារច្រើន នាយមិនចង់ទុកថេហ្យុងចោល ទើបនាយកំលោះសម្រេចចិត្តលក់កំពង់ផែទៅឲ្យមីនហូរ និងប្រគល់រោងចក្រទឹកកកទុកជាកាដូរឲ្យវ៉ុនអ៊ូតែម្ដង ។ ពេលនេះនាយមានតែក្លឹបកម្សាន្ត អណ្ដូងប្រេងនៅប៊ូសាន និងកូនរីសតលើកណ្ដាលកោះក្នុងកណ្ដាលព្រៃនោះប៉ុណ្ណោះ ។

" ហៃយ៉ា...បងស្រែកអីស្រែកម្ល៉េះ? " មកព្រមជាមួយទឹកមុខក្រញ៉ូវ ស្របនិងដៃកាន់នំញុាំមិនទំនេរមាត់សោះ ។ ថេហ្យុងឈានជើងចូលមករកជុងហ្គុក តែត្រូវនាយឃាត់!

" អង្គុយលើសាឡុងនោះហើយកុំដើរច្រើនពេក "

" បងទិញអីខ្លះ?ម៉េចក៏ច្រើនបែបនេះ? "

" នំចំណីសម្រាប់អូន និងខោអាវកូនពួកយើង ចៃដន្យបងមានធុរៈនិយាយជាមួយម្ចាស់ក្រុមហ៊ុនផលិតស្រាវីស្គី នៅផ្សារទំនើបកណ្ដាលក្រុង ក្រោយពិភាក្សាចប់បងឃើញខោអាវក្មេងស្អាតៗទើបទិញមកឲ្យហើយ " នាយសង្ហារទុកឥវ៉ាន់នៅលើតុទល់មុខសាឡុង ទើបដាក់ខ្លួនអង្គុយក្បែរនាយតូច។

" មែនហើយ!ថ្ងៃនេះ អេម មានធ្វើទុក្ខអូនអត់? អូនចុកចង្កេះឬអត់? មើល៎!ចាំបង ឈ្លីចង្កេះឲ្យអូនចុះ "

It's YOU [END✅]Where stories live. Discover now