It's YOU : EP 11

6.5K 321 9
                                    

     ពេលយប់....

     ក្នុងឈុតក្វាហ្សេពណ៌ប្រផេះខណៈអាវយឺតខាងក្នុងជាពណ៌សរ មិនបិតលេវបើកចំហជាមួយសក់ពណ៌ខ្មៅក្រាស់ទន់រលើបរលោង។ រាងកាយមិនមាំមួន ដៃជើងស្រឡូន ហាក់សាកសមនិងមួយឈុតនេះឥតទាស់ ។ កំលោះតូចឈរមុខកញ្ចក់បន្ទប់ទឹកសម្លឹងមើលទៅរូបរាងខ្លួនឯងទាំងអនិច្ចារ តែបើបិទគំនិតតូចមួយនេះចោល គេក៏អាចមើលឃើញពីភាពគួរឲ្យស្រស់ស្អាតម្យ៉ាងសម្រាប់គេដូចគ្នា។
     " បើយើងManlyដូចគេទូរទៅប្រហែលល្អណាស់  " ថេហ្យុងលើកដៃមកទះផ្ទៃមុខគេមួយដៃ ទើបរួសរាន់ចាកចេញពីបន្ទប់រីស៊តធ្វើដំណើរទៅកម្មវិធីមួយនោះដែលធ្វើឡើងនៅលើនាវា។
     សម្រស់ដ៏សែនអស្ចារ្យរបស់គេតែងពង្វក់កំលោះនានានៅខាងលើនោះឲ្យឈ្លក់វង្វេង វាក៏មិនគេចផុតពីក្រសែរភ្នែកម៉ាហ្វៀសង្ហារ ចន ជុងហ្គុកដូចគ្នា ។ នាយអង្គុយតាមមើលថេហ្យុងតាំងពីឡើងមកដល់លើនេះដំបូងមកម្ល៉េះ ហើយក៏លួចក្រេវក្រោធដែលមានតែមនុស្សប្រុសសម្លឹងមើលទៅករណីលើកលែងនាយមិនតិចនោះផងដែរ។
     " សួរស្ដីលោកចន "
     " បាទ? " នាយសង្ហារភ្ញាក់ស្មារតីបង្វែរកែវភ្នែកទៅចាប់អារម្មណ៍នារីរូបស្រស់សោភា ចូលមករាក់ទាក់នាយជាមួយស្នាមញញឹមលាយនិងស្រាក្រហមមួយកែវដែរ។
     " ខ្ញុំគីម ខេនស៊ូ អនុញ្ញាតឲ្យខ្ញុំអង្គុយជាមួយលោកបានទេ? "
     " បានស្រាប់ហើយ " ជុងហ្គុកញញឹមយកគួរ ត្បិតមិនចូលចិត្តបដិសេធនរណាស្រាប់ទៅហើយ ។ ឮចម្លើយជាទីគាប់ចិត្ត នាងក្រមុំរហ័សទាញកៅអីចូលអង្គុយជិតនាយតែម្ដង ។
     " លោកចនមិនអប្សុកទេឬ?ក៏ឃើញថាអង្គុយតែឯងយូរហើយ "
     " អត់ទេ " កំលោះម៉ាហ្វៀស្រដីឡើងកំបុតៗក្រសែរភ្នែកកំពុងមមាញឹកចោលទៅលើកំលោះតូចច្រឡឹងដើរពង្រាយមន្តស្នេហ៍ឲ្យគេខុសរបៀប ។ ព្រះអើយ...អ្នកណាអនុញ្ញាតឲ្យគេញញឹមទៅកាន់ប្រុសអស់នោះ?
     " លោក-... "
     " កម្មវិធីគេចាប់ផ្ដើមហើយ ខ្ញុំសុំលាសិនហើយ អ្នកនាងខេន " មាណព្វសង្ហារប្រញាប់ងើបឈរចាកចេញទៅកាន់កៅអីដែលតម្រៀតជួរគ្នាមានរបៀប ។ ជួនជាពេលនោះឃើញនរណាប្រុងអង្គុយជិតថេហ្យុង ជុងហ្គុករហ័សរត់ទៅចាប់កៅអីអង្គុយទីនោះតែម្ដង។
     " អេលោក មកអង្គុយអីត្រង់នេះ? " ថេហ្យុងមុខក្រញ៉ូវចោទសួរ ប៉ុន្តែនាយសង្ហារបែរជាធ្វើមុខឌឺព្រមទាំងដាក់ដៃលើកៅអីនាយតូចហាក់បញ្ជាក់ពីកម្មសិទ្ធទៀតផង។
     " វ៉ុនអ៊ូគេអង្គុយត្រង់នេះហើយ " នាយងាកក្បាលមកស្ដាំឲ្យថេហ្យុងមើល ខណៈអាល្អិតមានតែខាំធ្មេញមិនមាត់ព្រមស្ងៀមស្ងាត់។ នៅខាងឆ្វេងដៃអាល្អិតមានលីណូនិងមីនសុងអង្គុយហើយ ទើបជុងហ្គុកលែងហេងហោងក្នុងខ្លួនទៀត។
     ថេហ្យុងជាម៉ាហ្វៀប៉ុន្តែគេរួសរាយ ទើបពួកអស់នោះចូលចិត្តមករាក់ទាក់និងនិយាយលេងជាមួយ តែបន្ទាប់ពីឃើញជុងហ្គុកដាក់ដៃលើកៅអីនាយតូចហើយ ប្រហែលជាលែងមានអ្នកចង់មកញ៉ែញ៉ងទៀតហើយ។
     ក្រោយកម្មវិធីត្រូវបានបញ្ចប់ ថេហ្យុងប្រញាប់ត្រឡប់មកកាន់រីស៊តវិញត្រៀមជើងហោះហើរឡើងទៅសេអ៊ូលទាំងយប់ ព្រោះមេការជាំងខលមកប្រាប់ថារោងចក្រគេមានបញ្ហាជាបន្ទាន់ មានអ្នកលួចចាក់ទឹកចូលក្នុងជ័រឡើងខូចអស់មួយចំនួនធំ។
     " ទៅណា?ប្រុងទៅវិញទាំងយប់ចឹងឬ? " នាយសង្ហារចាប់ដៃនាយតូចឃាត់ដំណើរ ខណៈឃើញគេអូសវ៉ាលីចេញពីបន្ទប់។
     " លោកធ្វើកុំឆ្ងល់មួយថ្ងៃវាស្លាប់ឬ? " ថេហ្យុងងាកមកសម្លក់នាយព្យាយាមគ្រលាស់ដៃចេញពីគេតែវាមិនបានផលបន្តិចសោះ។
     " ប្រាប់ហេតុផលសិនមក ហេតុអ្វីបានជាត្រូវទៅទាំងយប់? "
     " រោងចក្រមានបញ្ហា លែងបានឬនៅ?អេ!...ធ្វើស្អី? " មនុស្សមាឌតូចស្រែកសួរទាំងម៉ួម៉ៅ បន្ទាប់ពីគេពន្យល់នាយសង្ហាររួចរាល់ បែរជានាយដើរមកកញ្ឆក់យកវ៉ាលីគេមកកាន់ធ្វើព្រងើយ។
     " ទៅជាមួយគ្នា " បញ្ចប់ប្រយោគនាយបោះជំហ៊ានទៅមុខនិងទាញទូរស័ព្ទខលទៅវ៉ុនអ៊ូឲ្យមករៀបចំសម្លៀកបំពាក់សម្រាប់នាយយកទៅតាមក្រោយ។
     " យ៎ា..ចន ជុងហ្គុក!!!! " អាល្អិតចង់យំតិចអីតិចរហ័សរត់តាមពីក្រោយនាយសង្ហារ ប្រឹងសម្របសម្រួលកុំឲ្យនាយទៅតាមខ្លួន តែលទ្ធផលចុងក្រោយគេត្រូវស្ពឹកមុខ ហត់មាត់ ហត់ចិត្តជាខ្លាំង។
     ចំណាយពេលជិះយន្តហោះរាប់ម៉ោង ព្រមទាំងធ្វើដំណើរដោយឡានទៀត ពេលនេះម៉ោង8ព្រឹកពួកគេទើបមកដល់រោងចក្រថេហ្យុងដែលមានតែកម្មករប៉ុន្មាននាក់និងមេកាជាំងរងចាំដំណើរនាយតូចនេះឯង ។ រីឯជុងហ្គុកក៏ចុះមកមើលដូចគ្នា រឿងមួយនេះថេហ៍អត់បានប្រាប់លីណូនិងមីនសុងឡើយ ទើបពួកគេមិនបានទទួលដឹងឮ។
     " អាម្នាក់នោះនៅឯណា? " ក្នុងដំណើរញាប់ៗសមនិងចិត្តខឹងសម្បារ កំលោះតូចបោះជំហ៊ានទន្ទឹមគ្នាមេកាជាំងស្របពេលផ្ទៃមុខឡើងកម្ដៅដោយសារតប់ប្រម៉ល់។
     " កំពុងនៅខាងក្នុង "
     ស្ដាប់សម្ដីមេកាជាំងនិយាយចប់ មនុស្សមាឌតូចបន្ថែមល្បឿនចូលទៅក្នុងរោងចក្រមុនគេ ប្រទះជាមួយកំលោះមាឌឌាំងលត់ជង្គង់ជិតសសរដោយដៃជាប់ចំណងយ៉ាងណែនផ្អឹស។
     " អាចង្រៃ...ឌឹប!! " មួយដៃបញ្ជាក់ពីការខឹងកម្រោល អាល្អិតខាំធ្មេញប្រុងដាល់អាម្នាក់នោះថែមទៀតប៉ុន្តែក៏ត្រូវជុងហ្គុកចាប់ដៃគេជាប់។
     " ប៉ុណ្ណឹងបានហើយ "
     " មេត្តាកុំលូកដៃបានទេ? "
     " ដឹងឬអត់ថាវាជាកូនចៅអ្នកណា? "
     " គ្មានអ្នកណាក្រៅពីអាកំសាកហ្គីឈីអាន់នោះ? " ថេហ៍គ្រលាស់កដៃចេញពីជុងហ្គុក គេប្រើក្រសែរភ្នែកលាក់ពិសសម្លឹងមើលទៅបុរសម្នាក់នោះទាំងឃោឃៅនិងព្រៃផ្សៃ។
     " ហុឹស!!! " នាយសង្ហារអស់សំណើចឡើងមក ជាហេតុនាំឲ្យថេហ្យុងបែរសម្លឹងមើលទៅនាយយ៉ាងលឿន។
     " សើចស្អី? " ថេហ៍ក្ដៅដូចទឹកពុះ ពីកាយវិការមិនគោរពសិទ្ធអ្នកដទៃរបស់នាយ។
     " បើកូនចៅអ្នកណាឯងមិនដឹងច្បាស់ផង ធ្វើជាម៉ាហ្វៀបានប្រយោជន៍អី?យល់ល្អ ធ្វើជាប្រពន្ធយើងទៅវាប្រសើរជាង "
     " ឯង-.... "
     កណ្ដាប់ដៃប្រល័យលោកប៊ិសនិងប៉ះផ្ទៃមុខសង្ហាររបស់នាយទៅហើយ បែរជាសម្លេងទូរស័ព្ទរោទិ៍កាត់ផ្ដាច់អស់រលីង ។ ថេហ្យុងបិទភ្នែកសម្រួលអារម្មណ៍ មុននិងទទួលទូរស័ព្ទឈានជើងឈរឲ្យឆ្ងាយពីទីនេះ ។
     " ចុះ...លោកចនគិតថាជាកូនចៅអ្នកណា? " មេកាជាំងរហ័សចូលមកសួរនាយសង្ហារតិចៗនិងលួចដៀងមើលទៅថេហ្យុងដូចគ្នា ខ្លាចគេមករករឿងផ្អើលអស់មួយរោងចក្រឥឡូវហើយ។
     " កុងយ៊ូ "
     " កុងយ៊ូ? "
     " ឆ្ងល់ឬ?វាគ្មានអីទៅពិបាកទេ ឃើញស្នាមក្រហមលើក្បាលវាទេ?នេះជាសញ្ញាសម្គាល់ បើកូនចៅហ្គីឈីអាន់ មានសញ្ញាផ្កាយនៅដើមដៃ "
     " លោកចនពិតជាល្អិតល្អន់មែន អុស " មេកាជាំងលែងហ៊ានបន្តការសន្ទនា ក្រោយក្រឡេកឃើញនាយតូចដើរចូលមកទីនេះវិញ ។ នរណាៗក៏ដឹងថាជម្លោះរបស់ពួកគេស្ទើរផ្អើលអស់មួយចក្រវាល។
     " លោកអាចត្រឡប់ទៅកន្លែងរបស់លោកវិញបាន ចាំខ្ញុំឲ្យអ្នកបើកឡានរបស់ខ្ញុំជូនទៅ " នាយតូចបញ្ជាក់ប្រាប់កំលោះសង្ហារដោយសម្រួលអារម្មណ៍មួយៗមិនចង់កំហកឬពាក់មុខយក្ស ទើបអាល្អិតងាកមកនិយាយជាមួយមេកាជាំងវិញម្ដង...
     " ជូនខ្ញុំទៅមើលជ័រ "
     " បាទទាន " មេការជាំងឆ្លេឆ្លារត់នាំមុខកំលោះតូចទៅមើលជ័រស្ទុកទុកនៅកន្លែងមានសុវត្ថិភាព តែក៏មានកំលោះមុខក្រាស់មិនស្គាល់ស្ដើងដើរតត្រុកពីក្រោយមិនមាត់មិនគរ។
     " វាខូចខាតត្រឹម40%ពិតមែន ប៉ុន្តែវាអាចខ្វះសម្រាប់រូបធាតុដើម ភ្ញៀវដែលគេកម្មងត្រូវការច្រើន បើចំនួនវាមិនគ្រប់ យើងមានតែស្រូតឲ្យកម្មករនៅចម្ការប្រមូលផលឆាប់ៗទាន "
     " កុំប្រញាប់ពេកអី បើធ្វើបែបនេះជ័រអាចហូរមិនបានល្អ " កំលោះតូចតឿនបណ្ដើរភ្នែកសម្លឹងមើលទៅជ័រខូចខាតដែលមេការជាំងបញ្ជាឲ្យគេយកវាមកទុកកន្លែងផ្សេងបណ្ដើរ។ គេដឹងថាភ្ញៀវមួយចំនួនលេងឬកលេងពារ បើមិនបានដូចបំណងដែលប៉ងច្បាស់ជាលែងត្រូវការមិនខាន ប៉ុន្តែដូចដែលដឹង មនុស្សដូចគីម ថេហ្យុង មិនចូលចិត្តយករបស់អន់ទៅលក់ឲ្យគេនាំអាសោធកេរ្តិ៍នោះទេ។
     " ចុះបើគេcancel? "
     " តាមតែគេចុះ...អេ! ជុងហ្គុក អ្នកណាឲ្យនាយមកតាមខ្ញុំ? " កំលោះតូចភ្ញាក់ស្មារតីនិងនាយសង្ហារចំពោះមុខ គេច្រត់ចង្កេះដេញជុងហ្គុកញ៉ែតៗមិនអាសូរ។
     " ហេតុអ្វីតាមមិនបាន? " នាយម៉ាហ្វៀញាក់ស្មារបញ្ចេញឬកក្អេងក្អាង ធម្មជាតិបង្កើតមកជាមនុស្សពូកែឌឺ វាក៏សមឥតខ្ចោះពេលមកប៉ះកំលោះតូចពូកែជេរ។
     " មិញនេះមិនឮខ្ញុំនិយាយប្រាប់ឲ្យលោកទៅវិញទេឬ? "
     " ឮខ្ញុំឆ្លើយថាទៅឬនៅ? "
     " លោកវាចេះតែយ៉ាងម៉េចក្នុងខ្លួន? " គ្រាន់តែមេខ្លាបង្ហាញចង្កូម មេកាជាំងនិងកម្មករឯទៀតឱនមុខចុះដើរគេចចេញពីសង្គ្រាមត្រជាក់របស់ពួកគេ ត្បិតខ្លាចហឹងស្លឹកត្រចៀក ប៉ះពាល់ប្រស្រីភ្នែកផង។
     " ខ្ញុំខំជូនឯងមកជាគ្នា យ៉ាងហោចណាស់ក៏គួរតែប៉ាវបាយខ្ញុំមួយពេលដែរ " ប៉ាវបាយ?សេដ្ធពាន់លានដូចនាយទាមទារឲ្យគេPayបាយអីចឹងឬ?
     " លោកឯងសសៃប្រសាទមែនទេ? "
     " ម៉ោងជិត9ហើយ ខ្ញុំឃ្លាន " បញ្ចប់ប្រយោគកំលោះសង្ហារបង្វែរខ្នងដើរចាកចេញ តែក៏ត្រូវឈប់ពេលឮនាយតូចបន្ទពីក្រោយ...
     " រឿងលោក មិនមែនខ្ញុំ "
     " ចឹង...កុំថាខ្ញុំឃោឃៅ " សមនិងទឹកមុខសាតានមានអំណាច កំលោះសង្ហារបោះជំហ៊ានមកមុខលឿនៗចូលទៅលីនាយតូចដាក់លើស្មារកតែអាល្អិតស្រែកត្រៀមខ្លួនមិនទាន់។
     " អ្ហាយ...មនុស្សឆ្កួត មនុស្សឡប់ ដាក់ខ្ញុំចុះ " អាល្អិតទធាក់ដៃទធាក់ជើង ប្រឹងគក់ខ្នងនាយផង ស្រែកផង ខណៈញើសស្រក់ហូរមកតាមជើងសក់បញ្ជាក់ពីការហត់នឿយ ហើយក៏ខ្មាស់អៀនតំណាលគ្នាក្ដៅក្រហាយ សឹងតែទាញដុំឥដ្ធមកវាយបំបែកក្បាលនាយសង្ហារឲ្យដេកហុតទឹកបបរនៅពេទ្យទេ ។ មនុស្សស្អីរឹងក៏រឹង អាងអីបន្តិចក៏ប្រើកម្លាំងបាយ!!គួរឲ្យស្អប់....

     ថ្ងៃបន្ទាប់....

     ដោយសារតែលោកតាចនត្រឡប់មកពីម៉ាកាវហើយសម្រាកនៅផ្ទះលោកចន ទើបជុងហ្គុកក៏ត្រូវគេងទីនេះដូចគ្នា បើទោះបីជុងហ្គុកមិនសូវជាចង់និយាយច្រើនជាមួយលោកតាចនពិតមែន ប៉ុន្តែលោកតាចនស្រឡាញ់ជុងហ្គុកខ្លាំងជាងនរណាទាំងអស់ បំណងរបស់គាត់ពេលដែលគាត់ចែកឋានទៅ សណ្ធាគារទាំងប៉ុន្មាននៅម៉ាកាវគាត់ផ្ទេរឈ្មោះឲ្យទៅនាយសង្ហារទាំងអស់។
     " លោកតាប្រយ័ត្ន " នាយសង្ហារស្លេកមុខរត់ចូលទៅទប់គាត់ខណៈឃើញគាត់ប៊ិសតែដួលស្របពេលនាយដើរកាត់បន្ទប់គាត់ ។ (គាត់ដើរចេញមកដែរ)
     " ហុើយ...តាចាស់ហើយ ដើរអាស្លាក់អាស្លើតតែបែបហ្នឹង " គាត់ញញឹមតិចៗទើបបោះជំហ៊ានមួយៗដោយមាននាយសង្ហារដើរទប់ក្រោយ ។
     " លោកតាកើតអីមែនទេកូន? " អ្នកស្រីចនស្ទុះចូលទៅជួយទប់លោកតាចន ព្រមទាំងឆ្លៀតសួរនាយសង្ហារពីការដើរទប់គាត់បែបនេះ ។ តាមធម្មតាកម្រឃើញនាយយកអាសារគាត់ ទើបអ្នកស្រីចេះតែសួរ។
     " ខ្ញុំឃើញគាត់ប៊ិសដួលទើបជួយទប់ "
     " ចេះមើលថែលោកតាបែបនេះក៏ល្អដែរ "
     " ...... " កំលោះម៉ាហ្វៀស្ងាត់មាត់លែងតប តែកាយវិការទន់ភ្លន់យកចិត្តទុកដាក់ចំពោះលោកតាចននៅតែដដែល ។ នាយសង្ហារទាញកៅអីឲ្យគាត់អង្គុយបន្ទាប់ពីមកដល់តុអាហារ មុននឹងដើរមកអង្គុយកន្លែងខ្លួនវិញ។
     " សុខភាពលោកតានៅល្អទេ កូនគួរតែឆាប់យកប្រពន្ធទៅជុងហ្គុក " លោកចន
     " ប៉ា.... " នាយសង្ហារហៅលោកចនបង្អូសសម្លេងទាំងមិនពេញចិត្ត នេះនៅសប្បាយជាកំលោះមិនទាន់ឆ្អែតផងឲ្យទៅយកប្រពន្ធយ៉ាងម៉េច?
     " ហៃយ៉ា...កុំបង្ខំគេអី " លោកតាចនចូលការពារ បានដៃអ្នកជួយទៅហើយ កំលោះមាឡាកាំងរហ័សត្បកទៅវិញបន្ថែមតែម្ដង....
     " លោកតានិយាយត្រូវហើយ ខ្ញុំមិនទាន់ចង់បានទេ "
     " ចៅថេហ៍ក៏ល្អ! "
     " ខិះ..ខិះ..លោកតានិយាយអី? " ជុងហ្គុកឈ្លក់បាយបរិយាយសួរនាំលែងចង់ចេញ សុខៗក៏មកលើកឈ្មោះករណីលើកលែងរបស់នាយ ចង់បានន័យថាយ៉ាងម៉េច?
     " ញាំុបាយទៅ ថ្ងៃនេះតាអប្សុកណាស់ ជូនតាដើរមើលទីក្រុងនេះផង "
     " តែ.... "
     " ឯណាជីសុង? " លោកតាចន
     " លោកតា~~" កំលោះម៉ាហ្វៀច្រឡោតបន្តិចពេលគាត់បង្វែរប្រធានបទទៅរកអាច្រម៉ក់នោះ ។
     " ជីសុងចេញទៅធ្វើការតាំងពីព្រឹក ឃាត់ឲ្យនៅញុាំបាយក៏មិនព្រម " អ្នកស្រីចន
     " ហ៊ឹម...ឆាប់ញុាំទៅ " លោកតាចនបន្តញុាំបាយដោយមាននាយសង្ហាររអ៊ូង៉ូវៗក្បែរត្រចៀកមិនបាត់ គាត់ក៏លួចអស់សំណើចតិចតួចដូចគ្នា តែអ្នកណាឲ្យគេចូលចិត្តដើរលេងរកស្រីឥតប្រយោជន៍បែបនេះធ្វើអី?បើគេរវល់ធ្វើការ គាត់មិនប្រើទេ!

TO BE CONTINUE....🦋🐾

It's YOU [END✅]Where stories live. Discover now