*ត !!
" ចេញឡាន!! " កំលោះសង្ហារស្រែកបញ្ជា ទើបឡានទំនើបបង្វែរក្រោយបើកសម្ដៅទៅវិឡានាយតូចដែលនៅផ្លូវម្ខាងទៀត ។ ជុងហ្គុកក្រសោបកាយតូចក្នុងរង្វង់ដៃ បបូរមាត់ក្រហមតូចមានសន្សើមហាក់កំពុងវាយប្រហារគំនិតនាយឲ្យច្របូកច្របល់ ក្លិនក្រអូបចម្លែកស្រាលៗក៏រសាត់ពេញឡាន ព្រោះថ្នាំមានឥទ្ធិពលទើបវាមិនសូវជាឲ្យជុងហ្គុកចំណាំបាន។
មិនដល់កន្លះម៉ោងផង នាយបានមកដល់វិឡាថេហ្យុង និងរហ័សបីគេចេញពីឡានចូលទៅខាងក្នុងតែម្ដង។
" អ្នកប្រុសចន តើ.. "
" បន្ទប់គេនៅឯណា? " រីណាចង់សួរ ប៉ុន្តែក៏ត្រូវនាយសួរផ្ដាច់វិញ នាងតូចបានត្រឹមលួចបារម្ភថេហ្យុងស្ងាត់ៗប៉ុណ្ណោះ។
" សូមអញ្ជើញមកតាមខ្ញុំចា៎ស " រីណាដើរពីមុខនាំផ្លូវកំលោះម៉ាឡាកាំងទៅបន្ទប់រាងតូច និងលួចគិតក្នុងចិត្តពីស្ថានភាពយ៉ាប់យឺនរបស់កំលោះតូចដូចគ្នា។
ម៉ាហ្វៀកំលោះដាក់ឲ្យមនុស្សមាឌតូចគេងលើពូកថ្នមៗ ព្រមទាំងទាញភួយមកដណ្ដប់ឲ្យគេផងដែរ ។ នាយសម្លឹងមើលរីណា បែបចង់ដេញនាងឲ្យចេញ ព្រោះក្រសែរភ្នែកកំណាចមានអំណាច ប្រៀបដូចជាចម្លើយឲ្យនាងយល់ ទើបនាងរហ័សដើរចេញនិងបិទទ្វារយ៉ាងស្អាត។
ជុងហ្គុកលូកដៃទៅអង្អែលសក់ថេហ្យុង ខណៈអារម្មណ៍ព្រួយបារម្ភលេចឡើងតាមផ្ទៃមុខស្រស់សង្ហារ វាជាអារម្មណ៍ថ្មីមួយបែបដែលនាយមិនប្រាកដនោះដែរ ។ នាយដឹងត្រឹមថាមិនចង់ឲ្យថេហ្យុងមានរបួសប៉ុណ្ណោះ ។
" ឆាប់ជា... " កំលោះសង្ហារញញឹមចុងមាត់ទើបឱនទៅថើបថ្ងាស់ថេហ៍មួយដង្ហើម វិនាទីបន្ទាប់ជំហ៊ានជើងមាំហាប់បោះចេញពីបន្ទប់ ត្រឡប់ទៅបញ្ចប់កិច្ចការមួយចំនួនឲ្យរៀបរយ ។ នាយដឹងថាហេតុការណ៍មួយនេះច្បាស់ជាប៉ូលីសអាចដឹងបាន ដំណោះស្រាយដ៏ល្អគួរតែចេញមុខនិយាយការពិត ហើយអាការពិតដែលនាយអធិប្បាយនេះក៏....ប្រើល្បិចខ្លះដែរ!រសៀលបន្តិចនាយតូចដឹងខ្លួនឡើង គេងើបអង្គុយទាំងធីងធោងនិងសម្លឹងមើលជុំវិញខ្លួនមួយស្របក់ មួយសន្ទុះធំ កំលោះមាឌល្អិតប្រញាប់ដើរចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនចេញទៅធ្វើធុរៈកិច្ចសំខាន់សិន។
" អ្នកប្រុសថេហ៍...អ្នកប្រុសមិនអីទេឬ? " ម៉ែដោះនិងរីណារត់មកសួរនាយតូចបន្ទាប់ពីឃើញវត្តមានគេចុះមកខាងក្រោម នេះណាតែងខ្លួនស្អាតទៀតផង ចង់ទៅណាទៀតហើយ?
" ខ្ញុំលែងអីហើយ ចុះ.... "
" អ្នកប្រុសចនគាត់ទៅវិញយូរហើយ " រីណា
" ហុឹម?? " កំលោះតូចភ្ញាក់ក្រញាងបើកភ្នែកក្រឡោត សំនួរដែលសួរទាក់ទងនិងមីនហូរប៉ុណ្ណោះ តែហេតុអ្វីចេញឈ្មោះមនុស្សឡប់ម្នាក់នោះ?
" បងថាម៉េចមិញនេះ? "
" អ្នកប្រុសចនជាអ្នកយកអ្នកប្រុសមកវិញ គាត់ថែមទាំងផ្ដាំឲ្យខ្ញុំត្រៀមបបរសម្រាប់អ្នកប្រុសទៀតផង "
" ថាម៉េច? " កំលោះតូចឈរបិទភ្នែកទន្ទ្រាំជើងតិចៗ គេពិតជាសែនស្ដាយស្រណោះដែលកំលោះស្រីច្រើនអាចប៉ះពាល់រាងកាយគេបាន។
" អ្នកប្រុសកើតអីឬ? " ម៉ែដោះ
" ថេហ្យុង កូន... "
" ម៉ាក់!! " អាល្អិតបើកភ្នែកធំៗប្រទះនិងអ្នកស្រីគីមរត់ចូលមកក្នុងវិឡាទាំងឬកពារត្រហេបត្រហប គេជ្រួញចិញ្ចើមសម្លឹងមើលគាត់ទាំងមិនយល់ ខណៈពេលអ្នកស្រីរត់មកបង្វិលរាងកាយគេមួយជុំឡើងចង់វិលមុខ។
" ម៉ាក់..ឈប់ ម៉ាក់កើតអី? " អាល្អិតលើកដៃហាមប្រាម បំណងឲ្យគាត់បញ្ឈប់សកម្មភាព។
" កូនមានត្រូវត្រង់ណាឬអត់ ហៃយ៉ា!!ម៉ាក់បារម្ភខ្លាំងណាស់ កូនដឹងឬអត់? "
" ខ្ញុំ...កើតអី? " កំលោះតូចស្ដើងធ្វើឡេឡឺមិនដឹងខ្យល់
" មុននេះម៉ាក់ជួបជាមួយជុងហ្គុក គេប្រាប់ម៉ាក់ថាកូនសន្លប់ "
" ហូយម៉ាក់...ត្រឹមរឿងប៉ុណ្ណឹងមិនធ្វើស្អីខ្ញុំកើតទេម៉ាក់កុំបារម្ភពេកអី នេះអ្នកណា?ម៉ាហ្វៀគីមណាម៉ាក់ "
" ខ្លាំងណាស់...ហើយ ប្រុងទៅណាទៀត "
" ទៅដេគូសិន អីយ៉ា...មីនសុងមកដល់ល្មម តោះប្រញាប់ទៅ " កំលោះតូចរហ័សជម្លៀសខ្លួនចេញពីការសន្ទនាសាច់ការ មុននឹងហៅមីនសុងឲ្យដើរតាមខ្លួនចាកចេញទៅដេគូជាប្រញាប់ ។ ចំណែកមីនហូររវល់មើលកម្មករនៅឯរោងចក្រ គេមិនបានដឹងឡើយថាថេហ្យុងចង់ទៅដេគូតែឯង ។ មិនប៉ុន្មានថ្ងៃទៀតទេ គេត្រូវទៅចូលរួមកម្មវិធីដេញថ្លៃរបស់របរខុសច្បាប់នៅឯជេជូ ព្រោះអ្នកស្គាល់គ្នាអញ្ជើញទៅហើយ បើមិនទៅ វាដូចជាបំបាក់មុខគេពេក។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!