" លោកម្ចាស់ " លោកហ្គីប្រញាប់ឱនគោរពពេលHologramពីខាងនោះបានបង្ហាញឡើងចំពោះគាត់ ក្នុងរូបរាងជាមនុស្សប្រុស មានរបាំងមុខពណ៌សរបាំងមិនឲ្យដឹងពីអត្តសញ្ញាណ។
" នាវាដែលដឹកគ្រាប់រំសេវ គ្រាប់បែក និងអាវុធធ្វើសង្គ្រាមត្រូវបានខាងពួកយើងកម្ទេចចោលហើយ ចំណែកគីម ថេហ្យុង ពួកយើងសម្លាប់មិនទាន់បានទេ " សម្លេងឧទានឡើងទាំងញ័រមាត់តតាត់ កាលបើផែនការរបស់ខ្លួនមិនបានសម្រេចគ្រប់ដប់ គេដឹង..លោកម្ចាស់ខាងកើតជាមនុស្សឃោឃៅកម្រិតណា ថ្នាក់មើលពីសភាពសពរបស់កុងយ៊ូ គេប៉ាន់ប្រមាណចំពោះខ្លួនក៏មិនខុសពីនោះ។
“ អ្នកណាឲ្យឯងសម្លាប់គេ? ” ក្រោយពីស្ងាត់មួយស្របក់ ខ្សែររយៈម្ខាងទៀតចាប់បន្លឺឡើងជាមួយនិងទឹកដមសំនៀងហាក់ខឹងរអា ជ្រួលច្រាលឲ្យលោកហ្គីលេបទឹកមាត់ផ្សើមបំពងសំឡេងយ៉ាងភ័យ។
" ក្រែងលោកម្ចាស់ក៏ធ្លាប់ជួលឲ្យកុងយ៊ូតាមយាយីថេហ្យុងមិនអីចឹង?ខ្ញុំគ្រាន់តែចង់សម្រេចបំណងលោកម្ចាស់ " គេធ្វើជាយកមុខ ទាំងដែលការពិតទៅលាក់ល្បិច100ជំពូក។
“ បំណងយើង?...ឯងដឹងបំណងយើងជាអ្វី? ” ភ្ជាប់ជាមួយសម្លេងសើចតិចៗនិងពាក្យសម្ដីត្រជាក់ស្រេប ទោះមិនបានប្រឈមមុខពិតៗតែអាការៈញាប់ញ័រមិនបានប្រឌិត។
" ខ្ញុំនឹងមិនប្រព្រឹត្តទៀតទេ "
“ ស្ដាប់យើងឲ្យច្បាស់ណាហ្គី គីម ថេហ្យុងអាចមិនមែនជាមុខសញ្ញាដែលត្រូវដៅទុក ចំពោះគេយើងអាចចាត់ចែងបាន ខ្វល់តែរឿងអុកឡុកចន ជុងហ្គុកកុំឲ្យវាសុខទៅបានហើយ ”
មិនចាំឲ្យអ្នកម្ខាងទៀតទទួលបញ្ជាទាន់ទេ គេប្រញាប់ពន្លត់គ្រប់យ៉ាងភ្លាមៗទុកចោលមនុស្សចាស់សក់ស្កូវត្រូវឈរតែលតោលសញ្ជឹងគិតហាក់មិនជ្រាបច្បាស់។
" ហេតុអ្វីលោកម្ចាស់តែងតែការពារគីម ថេហ្យុង? "
.....
ព្រលានយន្តហោះ នៅខណៈម៉ោង10:15នាទីយប់
ហូស៊ុកបានចាត់ចែងនាំកម្លាំងប៉ូលីសដាក់ពង្រាយពេញព្រលានតាំងពីមួយម៉ោងមុខបន្ទាប់ពីគេខលតឿនជុងហ្គុកឲ្យត្រឡប់មកវិញម្ល៉េះ ហើយពេលនេះនាយសង្ហារក៏មកដល់ជាមួយវ៉ុនអ៊ូដើរប្រកៀកនិងនាំផ្លូវដោយប៉ូលីសម្នាក់មកកាន់ឡានហូស៊ុកចតចោលនៅលើចិញ្ចើមផ្លូវ។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!