it's YOU : EP 45

2.5K 156 4
                                    

ក្លឹបមួយកន្លែងក្នុងទីក្រុងសេអ៊ូល...

ពេលនេះម៉ុនហ្យូលកំពុងតែស្ថិតក្នុងបន្ទប់វីអាយភីមួយកន្លែងអង្គុយរងចាំវ៉ុនអ៊ូតាមបញ្ជារបស់គេ ។ នាយសង្ហារមិនប៉ះស្រាសូម្បីមួយក្អឹក នាយបញ្ចេញទឹកមុខម៉ួម៉ៅកាលបើគេចំណាយពេលមួយម៉ោងជាងទៅហើយនៅមិនឃើញស្រមោលវ៉ុនអ៊ូមកទៀត។

" កាងស៊ុន បារី! " សុខៗស្រាប់តែមានអារម្មណ៍ថាជូរមាត់ រវើរវាយចម្លែក ទើបម៉ុនហ្យូលបញ្ជាប្រាប់កាងស៊ុនឲ្យហុចបារីមកឲ្យគេ។

" មិនបានដាក់មកតាមទេទាន "

" ទៅទិញមក !! " គេស្រែកគំហកម៉ួម៉ៅ ហុចលុយឲ្យកាងស៊ុនទៅទិញ តែក៏មានបារីមួយដើមបង្ហាញឡើងចំពោះមុខនាយតែម្ដង។

" ជក់ទៅ! " វ៉ុនអ៊ូប្រញាប់ទម្លាក់លើតុកាលបើឃើញអ្នកម្ខាងទៀតមិនចង់ទទួល

" យើងមិនយក "

" បារីដូចតែគ្នាទេ " គេបង្ហាញមុខស្មើរ ដើរមកអង្គុយនៅម្ខាង

" យើងមិនត្រូវការរបស់ថោកទាបដូចជាឯង " ហើយជំនួសឲ្យការដឹងគុណអាស្រ័យ ម៉ុនហ្យុលគ្រវាសវាចោល ចាប់ផ្ដើមបាត់សតិ មើលផ្លូវបែកជា4ភ្លាមៗ។

" ប៉ុន្តែចាហ្វាយ បារីនេះដូចគ្នាពិតមែន "

" យើងមិនត្រូវការ " គេស្រែកខ្លាំងៗហាមអារម្មណ៍មិនក្ដៅមិនបាន វាឆ្កួតស្អីនេះ?

" បើចាហ្វាយមិនប្រើវាទេ ចាហ្វាយអាចស្លាប់ឥឡូវនេះបានទាន "

" ឯងកុំមកបោកយើង អា៎!! " គេលើកដៃមកខ្ទប់ក្បាលដែលសឹងតែផ្ទុះ ក្នុងខ្លួនពិបាកទ្រាំជាខ្លាំង

" ចាហ្វាយ!! "

" ឲ្យមកយើង " សុខៗ ម៉ុនហ្យូលបាត់អស់ស្មារតី ប្រញាប់រើសបារីមកជក់ដោយមានកាងស៊ុនយកដែកកែសមកអុជបន្ថែម ក្រោមក្រសែរភ្នែកមានស្នាមញញឹមរបស់វ៉ុនអ៊ូ។ គ្រាន់តែបានមួយដង្ហើមភ្លាម គ្រប់យ៉ាងក៏ប្រែមកជាធម្មតា ម៉ុនហ្យូលសម្រួលចិត្តអង្គុយផ្អែកខ្នងស្រាលខ្លួនមួយរំពេច។

" ហេតុអ្វីក៏ឯងមានវាវ៉ុនអ៊ូ? "

" នរណាក៏មានដែរ "

It's YOU [END✅]Where stories live. Discover now